ទាន់ហេតុការណ៍
កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ - កម្ពុជា​-​សិង្ហ​បុរី ប្ដេជ្ញា​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - អបអរសាទរ ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ ) - តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP)៖ គ្មាន​ការអភិវឌ្ឍ​ណា​អាច​ប្រព្រឹត្តទៅបាន ដោយ​គ្មាន​សន្តិភាព​នោះទេ​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សា​អូឌីត ចូលជួប​សម្តែង​ការគួរសម - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ «​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​» - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​
0

កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​

កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​

នា​ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​បណ្ឌិត អាប់​ឌុល​ឡា ប៊ីន ម៉ូ​ហា​ម៉េដ ប៊ីន អ៊ីប្រាហ៊ីម​អាល​-​សេ​ក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃ​ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអូឌីត នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានសភា បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិបតី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ និង​ស្និទ្ធស្នាល ជូន​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​ប្រធានសភា បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ក្នុងនោះ គោលដៅ​ចម្បង គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​។ ឯកឧត្តម​ប្រធានសភា ក៏​បាន​បន្ថែមទៀតថា សភា​នៃ​ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអូឌីត បាន​អញ្ជើញ សម្តេច​ប្រធានរដ្ឋសភា កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អារ៉ាប់ប៊ីសាអូឌីត ដែល​នេះ​ជា​ការអញ្ជើញ​ជា​ពិសេស​របស់​ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអូឌីត​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយនឹង​ការ​ជម្រាបជូន​អំពី​សក្តានុពល និង​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​អារ៉ាប់ប៊ីសាអូឌីត​, ឯកឧត្តម​ប្រធានសភា​ក៏បាន​លើកឡើង​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​សក្តានុពល ហើយ​កម្ពុជា​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​គោលដៅ​ធានា​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន ជាពិសេស ការឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ប្រធានសភា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើ​ក​ទី​១ នៅ​កម្ពុជា​។ ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ រវាង​ថ្នាក់ដឹកនាំ គឺ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ដ៏​ល្អ​នៃ​ទំនាក់ទំនង និង ចូល​រួមចំណែក​ដល់​ការ ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​អារ៉ាប់ប៊ីសាអូឌីត ដែល​បាន​ជួយ​គាំទ្រ​ដល់​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ជាពិសេស ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ឥស្លាម ទៅ​សិក្សា​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ បន្ថែម​ពី​នេះ​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ កម្ពុជា​-​អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជា​ការផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​នៃ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​បាន​ថ្លែង​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​មជ្ឈិម​បូព៌ា ដែល​ក្នុងនោះ រួមមាន​ទាំង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ ក្នុង​គោលដៅ​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​, ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា បាន និង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អារ៉ាប់ប៊ីសាអូឌីត ដើម្បី​ពង្រីក​ការតភ្ជាប់​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​រំឭក​ពី​កិច្ចប្រជុំ​កំពូល អាស៊ាន និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (ASEAN-GCC) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​កិច្ចប្រជុំ​នេះ គឺជា​កាលានុវត្តភាព​នៃ​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្លុក​ទាំង​ពីរ (​អាស៊ាន និង​មជ្ឈិមបូព៌ា​)​។​

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានសភា ក៏​បាន​ផ្លាស់ប្តូរ​យោបល់ និង ពិភាក្សាគ្នា ក្នុង ការពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពី​រលេី​វិស័យ​សក្តានុពល​មួយចំនួន រួមមាន​៖ ពាណិជ្ជកម្ម​, កសិកម្ម​, វប្បធម៌​, ទេសចរណ៍ និង អាកាសចរណ៍ ជា​ដេ​ី​ម​។ សម្តេច​បវរ​ធិបតី និង ឯកឧត្តម​ប្រធានសភា ក៏​បាន​ឯកភាព និង លេីកទឹកចិត្ត​ដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារភ្ជាប់​ទំនាក់ ទំនង​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង សកម្ម​បន្ថែមទៀត ដេ​ី​ម្បី​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com