ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) នៅតែ​បន្ត​បង្ហាញ​ក្តីព្រួយបារម្ភ បើទោះបីជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ថយ​ចុះ​ក៏​ដោយ​។ នៅតែ​មាន​ការព្រួយបារម្ភ ក៏​ព្រោះតែ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សង្កេតឃើញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ករណី​ស្លាប់ និង​របួស នៅតែ​បន្ត​ស្ថិត​ក្នុង​តួលេខ​ខ្ពស់ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ថយចុះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ ខណៈ​និន្នាការ​នេះ​នឹង​នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ដោយសារ​តែ​កំណើន​នៃ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ និង​ការធ្វើ​ចរាចរណ៍​ដ៏​មមាញឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​យោងតាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១ ០៦៦​លើក បណ្ដាលឱ្យ​ស្លាប់​មនុស្ស ៦៩៤​នាក់ និង​របួស​១៤៧៦​នាក់​។ ចំនួន​នេះ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​៤៦៨​លើក ស្មើនឹង​៣១% អ្នកស្លាប់​ថយចុះ​៩៩​នាក់ ស្មើ​១២% និង​អ្នក​របួស​ថយចុះ ៦៤០​នាក់ ស្មើ​៣០%​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ការកត់សម្គាល់ថា នៅក្នុង​អំឡុងពេល​នៃ​ការប្រឈមមុខ​សត្រូវ​ឈ្លានពាន​ថៃ ដែល​ឯកឧត្តម បាន​បញ្ជា​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្អាក​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​រណ៍​ផ្លូវគោក​ជា​បណ្ដោះអាសន្ន ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​នេះ បាន​ហក់​ឡើង​ខ្ពស់​ជាង​អំឡុង​ពេល​ធម្មតា ដែល​មាន​ន័យ​បញ្ជាក់ថា ការ​រឹតបន្តឹង​ច្បាប់​នៅ​តែ​ជា​កិច្ច​ការ​ចាំបាច់​បំផុត បន្ទាប់ពី​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ធូរស្រាល​។​

​យ៉ាងណាក៏ដោយ ថ្លែង​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចូលរួម​ប្រមាណ ១៧០​រូប ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​សាទរ​ចំពោះ​លទ្ធផល​វិជ្ជមាន នៃ​ការថយចុះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ការស្លាប់ និង​របួស ក្នុង​ឆមាស​ទី​១ នៃ​ដើមឆ្នាំ​២០២៥​នេះ ដែល​ជា​ការបញ្ជាក់​ច្បាស់​អំពី​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិនិត្យ​ទិដ្ឋភាព​បច្ចេកទេស និង​ច្បាប់ ដើម្បី​គ្រប់គ្រង និង​កំណត់​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​កង់​អាគុយ ឬ​កូន​រថយន្ត​អាគុយ​(​ជិះ​ម្នាក់​ពីរ​) ដ្បិត​ការប្រើប្រាស់​មាន​កំណើន សកម្មភាព​ចរាចរណ៍​មាន​លក្ខណៈ​ទូទៅ ទាំង​លើ​ផ្លូវជាតិ ពិសេស​ចាប់ផ្ដើម​មាន​ក្នុង​កំណត់ត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​…​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ឧបកនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ រដ្ឋបាល​ខេត្ត​មួយចំនួន រៀបចំ​សិក្សា​លើ​ការបង្កើត​សួន​សុវត្ថិភាព​ចរាចរណ៍​សិប្បនិម្មិត​នៅ​តាម​ទីតាំង​មួយចំនួន ព្រោះ​សួន​នេះ​មិន​ត្រឹមតែ​សម្រាប់​សិស្សានុសិស្ស​នោះទេ ប៉ុន្តែ​ក៏​សម្រាប់​បង្ហាញ​ដល់​សាធារណជន ឱ្យ​ចូល​សិក្សា​ស្វែង​យល់​បន្ថែម​លើ​អ្វី​ដែល​បាន​រៀន​នៅ​សាលា​បើកបរ ដើម្បី​ពង្រឹង​ការយល់ដឹង​អំពី​ច្បាប់ ការគោរព​សិទ្ធិ​អាទិភាព បច្ចេកទេស និង​ក្រមសីលធម៌​នៃ​ការបើកបរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com