(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម អមដំណើរ ឯកឧត្តម ឯកឧត្តមនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រោមវត្តមាន លោកជំទាវ លាង វួចឆេង ឧត្តមភរិយា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងកូនចៅ សាច់ញាតិ រួមនិងការឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ស្ថិតនៅមណ្ឌលបូជនីយដ្ឋាន ស្ថិតនៅក្នុង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕