ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ដក​មេភូមិ​ថ្លើមធំ​ស៊ីដាច់​លុយ​កូ​វិដ​១៩​របស់​សម្តេច​តេជោ ហ៊ុន សែន​ជួយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​ក្រីក្រ ទុកជា​មេរៀន​សំរាប​អ្នក​ពុករលួយ​

ដក​មេភូមិ​ថ្លើមធំ​ស៊ីដាច់​លុយ​កូ​វិដ​១៩​របស់​សម្តេច​តេជោ ហ៊ុន សែន​ជួយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​ក្រីក្រ ទុកជា​មេរៀន​សំរាប​អ្នក​ពុករលួយ​

​កំពង់ធំ​៖ មេភូមិ​គំរូ​អាក្រក់ ហ៊ាន​លេប​ត្របាក់​លុយ​កូ​វិដ​១៩ ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​ក្រីក្រ ដែល​ជា​លុយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ជួយឧបត្ថម្ភ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ដែល​កំពុងតែ​ជួប​កា​លំបាក ក្នុងស្ថានភាព​ការពារ​ទប់ស្កាត់​កូ​វិដ​១៩ ត្រូវបាន​ថ្នាក់ដឹកនាំ និង​ក្រុមប្រឹក្សា សម្រេច​ដក​ហូត បញ្ចប់​តំណែង​លោក​លូ​ង ឡុក ជា​មេភូមិ​ដំរី​ស្លាប់ ។​

​លោក​លួង ឡុក អតីត​ជា​មេភូមិ​ដំរី​ស្លាប់ ត្រូវបាន​ប្រជាពលរដ្ឋ ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ ហ៊ាន​ស៊ីដាច់​លុយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ឧបត្ថម្ភ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ប័ណ្ណ​ក្រីក្រ​កូវី​ត​.19 ហេតុការណ៍​នេះ​បាន​ផ្ទុះឡើង បន្ទាប់​ពី​សាច់ញាតិ​លោកយាយ ឃុំ ណាវ អាយុ ៦៣ ឆ្នាំ​ជា​ពិការភាព និង​មានកូន​ម្នាក់ ដែល​សតិ​មិន​ប្រក្រតី បាន​តវ៉ា សើរើ​នៅ​សាលាឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភះ ឆ្នាំ ២០២១​។​

​សូមបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ ក្នុង​សាលាឃុំ​ដំរី​ស្លាប់ លោក​លូ​ង ឡុក អតីត​មេភូមិ​ដំរី​ស្លាប់ បាន​សារភាព​ថា បាន​ស៊ីដាច់​លុយ​កូ​វិដ​១៩ ដែល​សម្តេច​ជួយ​ឧត្តម​ដល់​លោកយាយ ឃុំ ណាវ ដែល​ជនពិការ ចាប់តាំងពី​បើក​ដំបូង​មក​ម្លេះ ដោយ​បាន​និយាយ​ភូតភរ​កុហក សាច់ញាតិ​បងប្អូន​អ្នកភូមិ​ថា លោកយាយ​ពុំមាន​ប័ណ្ណ​ក្រីក្រ​នោះទេ តែ​បងប្អូន​អ្នកភូមិ​ដឹង​ច្បាស់​ថា លោកយាយ​បាន​ធ្វើ​ប័ណ្ណ​ក្រីក្រ​ហើយ ក្រោយ​មាន​ការស្រាវជ្រាវ ដោយ​បាន​បញ្ជាក់​ច្បាស់លាស់​ពី​លោកស្រី​មេឃុំ​ដំរី​ស្លាប់​ថា លោកយាយ​ពិតជា​មាន​ប័ណ្ណ​ក្រីក្រ​ពិតប្រាកដ ហើយ​បាន​បើក​លុយ​រាល់​ខែ​ទៀត​ផង ។​

​នៅ​កិច្ច​ដំណោះស្រាយ បានឲ្យដឹងថា ក្រោយ​ពី​បែកធ្លាយ​ផ្ទុះ​រឿង​ថា​លោកយាយ​មាន​ប័ណ្ណ មេភូមិ​ភ័យ​ខ្លួន ក៏​លួច​ធ្វើលិខិត​មួយ​ច្បាប់ ជា​របាយការណ៍ មក​ឲ្យ​លោកស្រី​មេឃុំ​ដើម្បី​ជួយ​ជា​អំណះអំណាង ថា​ខ្លួន​បាន​រាយការណ៍​ពី​សកម្មភាព​បើ​កលុយ និង​មាន​លុយ​ចំនួន​២៤​ម៉ឺន​រៀល ចំនួន​២​ខែ មក​រក្សាទុក​នៅ​សាលាឃុំ ក្នុង​នោះ​ចំនួន​លុយ​ដែល​នៅសល់​ជាច្រើន​ខែ លោក លួង ឡុក អតីត​មេភូមិ​ដំរី​ស្លាប់ បាន​ឲ្យ​កូន​បើក​ទុក​សម្រាប់​ចាយវាយ​ហ៊ឺ​ហា ជា​សម្បត្តិ​ផ្ទាល់ខ្លួន លើ​គំនរ​ទុក្ខ​របស់​លោកយាយ​ជនពិការ ។​

​គួរ​រំលឹក​ផងដែរ​ថា បន្ទាប់ពី​រឿងរ៉ាវ​ត្រូវបាន​លាតត្រដាង លោក លួង ឡុក អតីត​មេភូមិ​ដំរី​ស្លាប់ បាន​សារភាព​កំហុស​និង​ទទួលខុសត្រូវ ធានា​សង​លុយ​ឲ្យ​លោកយាយ​គ្រប់​ចំនួន ព្រមទាំង​លើកដៃ​សំពះ​ជាច្រើន​ដង ដើម្បី​សុំឲ្យ​បញ្ចប់រឿង​តែត្រឹម​នេះ តែ​អ្វី​ដែល​មេភូមិ​កំហូច បាន​ធ្វើជា​គំរូ​អាក្រក់ ដែល​ប្រជាពលរដ្ឋ​ទាំង​ភូមិ មិន​អាច​ទទួលយក បាន ថែម​ទាំង​ដាក់​ពាក្យបណ្តឹង​មក​សាលាស្រុក​កំពង់ស្វាយ ដើម្បី​រក​យុត្តិធម៌ និង​លុបបំបាត់​កាកសំណល់​សង្គម​ចោល ដើម្បី​កុំឲ្យ​មេភូមិ មេឃុំ ឬ​ជន​ពុករលួយ​ឆក់យក​ឳ​កាស​បំផ្លាញ​កិត្តិយស​ជាតិ ។

​លោកស្រី យឹ​ង ហៀ​ប មេឃុំ​ដំរី​ស្លាប់ បាន​ឲ្យដឹង​នា​រសៀល​ថ្ងៃ​ទី ១៦ ខែ​កុម្ភះ ឆ្នាំ ២០២១​ថា បន្ទាប់ពី​មាន​កិច្ចប្រជុំ​នៅ​សាលាស្រុក​កំពង់​ស្វាយ អភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ បាន​សម្រេច​ធ្វើ​ការណែនាំ ឲ្យ​ដាក់​ទារុណកម្ម​លោក​មេ​ភូ​ដំរី​ស្លាប់ ដោយ​ការដកហូត​តំណែង​មេ​ភូមិ និង​ឲ្យ​អនុភូមិ​ឡើង​ជា​មេភូមិ​ដំរី​ស្លាប់​ជំនួស​លោក លួង ឡុក ដោយ​ការសាកល្បង​ការងារ​បុគ្គល​ដែល​មក​ទទួល​តំណែង​ជា​មេភូមិ បើ​ការងារ​ល្អ និង​ធ្វើ​ជា​មេ​ភូមិ​រហូត តែ​បើ​មិន​មាន សមត្ថភាព​និង​ត្រូវ​បោះឆ្នោត​ជ្រើ​រើស​មេភូមិ​ថ្មី ។​

​លោក អ៊ុន បុត្ត អភិបាល​ស្រុក​កំពង់ស្វាយ បានឲ្យដឹងតា​មទូរស័​ព្ទនា ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កុម្ភះ​ឆ្នាំ ២០២១ ថា បន្ទាប់ពី​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់ ក្នុង​កិច្ច​ដំណោះស្រាយ ជំលោះ​រវាង​លោក​លួង ឡុក មេភូមិ​ដំរី​ស្លាប់ គឺ​ពិតជា​មាន​កំហុស​ខ្លាំងខ្លា​មែន ដោយសារតែ​លោក​មេភូមិ​បាន​បើក​លុយ​ឧបត្ថម្ភ​របស់​សម្តេច ហើយ​ពុំ​បាន​ប្រគល់ជូន លោកយាយ​ដែល​ជា​ជនក្រីក្រ ថែមទាំង​យក​លុយ​ទាំងនោះ​មក​រក្សា​ទុក​ខ្លួនឯង ហើយ​មិន​បាន​ផ្តល់​ដំណឹង​មក​អាជ្ញាធរ​ឃុំ​ដឹងលឺ ពី​ការ​មិន​អវត្តមាន​របស់​លោកយាយ​នៅក្នុង​ភូមិ ដោយ​យល់ឃើញថា លោកយាយ​ទៅ​រស់នៅ ជាមួយ​កូន​តាម​ខេត្ត​មួយ​រយៈ ចំណែក​ថវិការ​បើ​សា​ម៉ី​ខ្លួន​មិន​ទទួលយក និង​បង្វែ​មក​រតនាគារ​វិញ រីឯ​លោក​មេភូមិ​និង​ត្រូវ​ផ្អាក​ការងារ​ជា​មេភូមិ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com