ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

នាយ​ឧត្តមសេនីយ៍​ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​បង្កើត​ភូមិឋាន​ជូន​គ្រួសារ​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​១៥៦​គ្រួសារ​អំណោយ​សម្តេច​តេជោ ហ៊ុន សែន

នាយ​ឧត្តមសេនីយ៍​ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​បង្កើត​ភូមិឋាន​ជូន​គ្រួសារ​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​១៥៦​គ្រួសារ​អំណោយ​សម្តេច​តេជោ ហ៊ុន សែន

ខេត្ត​កំពង់ធំ​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា អមដំណើរ​ដោយ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ និង​ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ ព្រមទាំង​ប្រតិភូ​រួម​ដំណើរ ក្នុង​បេសកម្ម​ចុះ​ពិនិត្យ​ទីតាំង​ដី ដែល​ត្រៀម​បង្កើត​ជា​ភូមិ​លំនៅដ្ឋាន ជូន​ដល់​បងប្អូន​អតីតយុទ្ធជន និង​អតីតយុទ្ធជន​ពិការ ដែលមាន​ជីវភាព​លំបាក​ខ្វះខាត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភះ ឆ្នាំ ២០២១ ។​

​ទីតាំង​ដី​ដែល​ត្រៀម​បង្កើត​ភូមិ​គឺ​មាន​ទីតាំង​នៅ​ឃុំ​គ្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដី​សម្បទាន​សង្គមកិច្ច​នេះ គឺ​សម្រាប់​ចែកជូន​ដល់​អតីតយុទ្ធជន ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ពិតៗ និង​ទទួលបាន​ផ្ទះ​មួយ​ខ្នង​និង​ដី​មួយ​ហិច​តា​កន្លះ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ចំនែក​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រី ដោយ​ឆ្លងកាត់​ការពិនិត្យ​និង​សម្ភាស​ពី​គណៈកម្មការ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច និង​ពិចារណា​តាម​ការជាក់ស្តែង ។​

​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​មានប្រសាសន៍ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជីវភាព​រស់នៅ របស់​ក្រុម​គ្រួសារ​អតីតយុទ្ធជន ដែល​បាន​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ផ្លូវ​ដែល​មាន​ចម្ងាយ​១២​គីឡូម៉ែត្រ សម្រាប់​បង្កើត​ផ្លូវ​ក្នុង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ ក្នុងភូមិ​តេជោ​ហ៊ុន​សែន​គ្រយា ក្នុងនោះ​មាន​អណ្តូងទឹក​មួយ​កន្លែង​សម្រាប់​ប្រើ​៥​ផ្ទះ រួម​ទាំង​ផ្ទះ​ចំនួន​១៥៦​ខ្នង​ផ្ទះ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ភូមិ​អតីតយុទ្ធជន​នេះ និង​បាន​សាងសង់​ក្នុងពេល​ដ៏​ឆាប់ៗ​មុខ​នេះ តាមរយះ​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម សុខ លូ ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ គណកម្មការ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច បាន​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ភូមិ ឲ្យមាន​លូ​ប្រព័ន្ឋ​ទឹក ផ្លូវ​មេ​៨​ម៉ែត្រ ផ្លូវ​តាម​ផ្ទះ​ដីឡូត៍​៦​ម៉ែត្រ មាន​ទឹក មាន​ភ្លើង មាន​ប៉ុស្តិ៍​ការពារ​សុ​វត្តិភាព មាន​ផ្សារ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម សម្រាប់​សម្រួល​ភាពងាយស្រួល​ដល់​បងប្អូន​អតីតយុទ្ធជន ។​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​មានប្រសាសន៍ថា សម្រាប់​បងប្អូន​អតីតយុទ្ធជន ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ និង​សម្រាប់​តែ​អ្នករស់នៅ​ក្នុង​មូលដ្ឋាន ត្រូវ​ដាក់​ពាក្យ​ស្នើរ​សុំ​ពី​គណៈកម្មការ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​ពិចារណា ចំណែក​អ្នក​មក​ចាប់​ដី​យក​ក្នុង​បរិវេណ​ដី​សម្បទាន​សង្គមកិច្ច និង​ត្រូវ​ដកហូត​មក​ជូន​រដ្ឋ​វិញ ដើម្បី​បង្វែរ​ជូន​អតីតយុទ្ធជន ចំណែក​អ្នកដើ​ចាប់ដី ដើរ​ចង្អុល​ដី និង​ឈ្មួញ​មក​លួច​ឈូសឆាយដី និង​អ្នក​បង្កើត​ក្រុម​តវ៉ា​ដោយ​អាណាធិបតេយ្យ និង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​មិនមាន​ការលើកលែង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com