ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

កុំ​ចេះតែ​ហ៊ាន !​អាង​ខ្លួន​មាន​លុយ​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង​ដី​មិន​អាសូរ​ពល​រដ្ន​ស្លូតត្រង់​

កុំ​ចេះតែ​ហ៊ាន !​អាង​ខ្លួន​មាន​លុយ​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង​ដី​មិន​អាសូរ​ពល​រដ្ន​ស្លូតត្រង់​

ព្រះវិហារ ៖ តាម​ប្រភព​បែកធ្លាយ​ពី​ភាគី​រងគ្រោះ​និង​សាក្សី​ពល​រដ្ន ១០​នាក់​ក្នុងចំណោម​ពល​រដ្ន​ជាង​១០០​គ្រួសារ​ប្រាប់ថា មេភូមិ​ម្នាក់​ឈ្មោះ ជា ជ អត់​ចេះអក្សរ​ត្រូវបាន​គេ​តែងតាំង​ជា​តំណាង​មេភូមិ​អូរ​ចាក់​ស្រា សំរាប់​មើល​ការ​ខុស​ត្រូវ​នៅ​តំបន់​នោះ ដែល​ស្ថិត​ក្នុង​ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្រោយ​ពី​ក្លាយជា​មេភូមិ​បាន​មួយ​រយះ ក៏​ចេះ​ប្រើ​ល្បិច​ធ្វើ​នំ​អត់​ម្ស៉ៅ​ក្នុង​ការលេប​ត្របាក់​ដី​ពល​រដ្ន លក់​ទៅ​អោយ​អ្នកផ្សេង រួច​ហើយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ លួច​ធ្វើ​ជា​ប្លង​ដី​ជា​កម្ម​សិទ្ធ​ស្របច្បាប់​ស្ងាតៗ​មិន​អោយ​ម្ចាស់​ដី​ដឹង​ឡើយ ធ្វើអោយ​ពល​រដ្ន​ម្ចាស់​ដី​រងគ្រោះ កើត​ទុក​មិន​សុខចិត្ត​ប្ដឹង​ទៅ​ភូមិ ឃុំ ស្រុក តែ​ពុំ​មាន​អ្នក​អើពើ​ជួយ​អន្ដ​រគ​មន៍​ឡើយ រហូត​ប្ដឹង​ដល់​តុលាការ​ទៀត ទីបំផុត​បាន​ត្រឹម​តែ​ឈរ​អោបដៃ​ទ្រហោ​រយំ មើល​គេ​ដាក់​គ្រឿងចក្រ​ឈូសឆាយ ភ្ជួរ​រាស់​លើ​ដី​របស់​ខ្លួន​បាន​យ៉ាង​រលូន​តែប៉ុណ្ណោះ​។​

​តាម​ការរៀបរាប់​របស់​ភាគី​រងគ្រោះ ឈ្មោះ មឿន ហូ​ន ជា​( ប្ដី​) និង​ប្រពន្ធ ឈ្មោះ ពេ​ជ យី រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ​បាន​អោយដឹងថា មុន​ឆ្នាំ​២០១០​គាត់​និង​ប្រពន្ធ​បាន​កាប់ឆ្កា​ព្រៃ​ដោយ​ដៃ​បាន​ចំនួន​ជាង​២៧​ហិច​តា ដើម្បី​ធ្វើ​ចំការ លុះ​មកដល់​ឆ្នាំ​២០១០​ស្រាប់តែ មេភូមិ​ឈ្មោះ ជា ជ នេះ​បាន​ទិញ​ដី​របស់​គាត់​ក្នុង​១​ហិច​តា​តំលៃ ១៥០​ដុល្លា ហើយ​បាន​ក​ក់លុយ​ចំនួន ១០០០​ដុល្លា សំរាប់​ដី​៧​ហិច​តា​តែប៉ុណ្ណោះ លុះ​ដល់​ឆ្នាំ​២០១២​លោក មេភូមិ ជា ជ បាន​ប្រាប់ថា គាត់​និង​ទិញ​ដី​១៥​ហិច​តា ទៀត​សរុប​២២​ហិច​តា ដោយ​ធ្វើ​កិច្ចសន្យា​រយះពេល​៧​ថ្ងៃ​អោយ​លុយ​គ្រប់​ចំនួន តែ​ការសន្យា​នេះ​គ្រាន់តែ​ជា​ការសន្យា​ខ្យល់​តែប៉ុណ្ណោះ​ការរង​ចាំបាន​ឆ្អែតឆ្អន់​និង​ចប់សព្វគ្រប់​ហើយ មិនឃើញ​យក​លុយ​មក​អោយ​ទេ​រហូត​ម្ចាស់​ដី​ថ្មី​លួច​ធ្វើ​ប្លង់​បានសំរេច ហើយ​ដាក់​គ្រឿងចក្រ​ចូល​កាយ​ក្រ​វ៉ាត​ព្រំ បែរ​ជា​ចោត​ម្ចាស់​ដី​រងគ្រោះ​ថា គេ​ទុក​ពេល​អោយ​១​ខែ​កន្លះ​អោយ​តវ៉ា​ហើយ​មិន​ព្រម​តវ៉ា រហូតមកដល់​បច្ចុប្បន្ន​បាន​ដាក់​គ្រឿងចក្រ​កាយ​គល់ឈើ​និង​ភ្ជួរ​រា​ស់ដី​យ៉ាង​រលូន ទោះបី​មាន​ការរារាំង​ពី​បងប្អូន​ពល​រដ្ន​ដែល​គាំទ្រ​ម្ចាស់​ដី​ក៏ដោយ ក៏​សកម្មភាព​នេះ​មិន​ត្រូវបាន​បញ្ឈប់​នោះឡើយ​។​

​តំណាង​ពល​រដ្ន​១០​នាក់​ក្នុងចំណោម​ពល​រដ្ន​ជាង​១០០​គ្រួសារ​បាន​និយាយថា យើង​ឈឺឆ្អាល​ចេញមុខ​មក​ជួយ​តវ៉ា​ម្ចាស់​ដី​រងគ្រោះ​ដោយ​មើលឃើញ​ភាព​អ​យុត្តិធម៍​ខ្លាំងពេក តែ​អ្នក​ខ្លះ​មិន​ហ៊ាន​ចេញមុខ​មក​ទេ ដោយសារ លោក រ៉ា​យ វុទ្ធី ដែល​ជា​គូរ​កន របស់​លោក​មេភូមិ ជា ជ ចេញមុខ​មក​គំរាម​មិន​អោយ​ចេញ​មុខ​ធ្វើ​សាក្សី​ឡើយ បើ​អ្នកណា​ហ៊ាន គេ​និង​ចាប់​ដាក់គុក តើ​លោក រ៉ា​យ វុទ្ធី ជា​អ្នក​ណា​បាន​ហ៊ាន​មក​គំរាម​ពល​រដ្ន​ដូច្នោះ​? ។​

​លោក រ៉ា​យ វុទ្ធី បាន​ឆ្លើយតប​ក្នុង​ការសម្ភាស​ទាំង​គំ​រោល​ចូល​ថា គេ​មាន​ដីកា​ចេញពី​តុលាការ​សំរេច​ហើយ មិច​លោក​មិន​មើល​រួច​ហើយ​បិត​ទូ​ស័ព្ទ​យ៉ាង​លឿន​ខ​ណះពេល​យើង​មិន​ទាន់​សម្ភាស​ចប់ ក្នុងនោះ​ពល​រដ្ន​ថា​លោក រ៉ា​យ វុទ្ធី ក៏​មាន​ការពាក់ព័ន្ធ​និង​រឿង​ពុករលួយ​ដែរ ។

​លោក ជា ជ មេភូមិ អូរ​ចាក់​ស្រា បាន​ឆ្លើយបំភ្លឺ​តាម​ទូ​ស័ព្ទ​ថា​លោក​ទទួលស្គាល់ថា​ពិតជា​មាន​រឿង​ទិញ​លក់​ដី​និង​កក់​លុយ​មែន តែ​អ្នកទិញ​ដី​មិនមែន​លោក​ទេ ហើយ​ការធ្វើ​ប្លង​រឹង​ក៏​លោក​មិន​បានដឹង​ដែរ ដឹងថា​មិន​ទាន់​អោយ​លុយ​គ្រប់ និង​ហួស​កិច្ចសន្យា ប៉ុន្ដែ​មិនមែន​គេ​មិន​អោយ​លុយ​នោះ​ទេ គេ​ខឹង​ដោយសារ​ម្ចាស់​ដី​រងគ្រោះ​ប្ដឹង​យក​ដី​មក​វិញ​ទាំងអស់ ។​

​លោក ប៉ាង យៀ​ត អភិបាល​ស្រុក​គូលែន បាន​ផ្ដល់​កិច្ច​សម្ភាស​ថា រឿង​នោះ​ដោយសារតែ​ម្ចាស់​ដី​ប្ដឹង​មក​ស្រុក​ហើយ គាត់​ប្ដឹងទៅ​តុលាការ​ទៀត ចឹងខាង​ស្រុក​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ទេ​ព្រោះ​ជា​សិទ្ធ​របស់​តុលាការ ប៉ុន្ដែ ម្ចាស់​ដី​រងគ្រោះ​ប្រាប់​ថា ដោយសារតែ​ពួកគាត់​ប្ដឹង​ទៅ​ស្រុក តែ​ស្រុក​មិន​ជួយ​រក​ដំណោះស្រាយ​ទើប​ពួកគាត់​ប្ដឹងទៅ​តុលាការ​តែ​ម្ដង​។​

​លោក ក្រួច ស្រប មេឃុំ​ស្រ​យ៉ង បាន​ឆ្លើយតប​តាម​ទូ​ស័ព្ទ​ថា លោក​មិន​បានដឹង​រឿង​លំអិត​នោះទេ គ្រាន់តែ​ដឹងថា​គេ​ប្ដឹង​ទៅ​តុលាការ ហើយ​តុលាការ​ចេញ​សាលដីការ​ជា​ស្ថាពរ រឿង​យ៉ាងណា​នោះ​លោក​មិនទាន​បាន​ឃើញ​ឯកសារ​របស់​តុលាការ​ទេ​។​

​លោក យ៉​ន ក្រុមប្រឹក្សា​ឃុំ​ស្រ​យ៉ង បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា ការ​ចោត​ប្រកាន់​លោក​ថា​បានធ្វើអោយរ​ហែក​ឯកសា​រ​នៃ​កិច្ចសន្យា​៧​ថ្ងៃ​នោះ​មិនមែន​ការពិត​ទេ​ព្រោះ​លោក​មិន​បាន​ទទួល​ឯកសារ​ឡើយ ក្រោយមក​លោក​បាន​ស៊ី​ប​ដឹងថា​ម្ចាស់​ដី​ថ្មី​គេ​មាន​ប្លងរឹង​ជា​កម្ម​សិទ្ធ​រួច​ទៅ​ហើយ​នោះ លោក​ក៏​ជួយ​សម្របសម្រួល អោយ​តំលៃ​ដី​ទៅ​ម្ចាស់​ដី​ចាប់ពី​១​ហិច​តា ៣០០​ដុល្លា​រហូត​ដល់​១​ហិច​តា ១០០០​ដុល្លា តែ​ភាគី​ជនរងគ្រោះ​តែ​មិន​ព្រម​ទទួលយក​ទេ ដោយ​យល់ថា​ដី​របស់​គាត់​សោះ​ហេតុអ្វី​បានជា​គេ​លួច​ធ្វើ​ប្លង់​បាន ហើយ​មក​សម្រួល​ជាមួយ​គាត់​ទៅ​វិញ ។​

​បើ​តាម​មតិ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​បញ្ចេញមតិ​រៀងៗ​ខ្លួន​ថា​ហេតុ​អ្វី​ភាគី​ម្ខាង​មាន​ប្លង់រឹង​ត្រូវ​មក​សម្រួល​ជាមួយ​ម្ចាស់​ដី​រងគ្រោះ​ស្របច្បាប់​ក្នុងតម្លៃ​មួយ​ហិច​តា​១០០០​ដុល្លា​ក្នុង​ដី​ទំហំ​២២​ហិកតា​ទៅ​វិញ​។​

​ពល​រដ្ន​ម្នាក់ ឈ្មោះ សេង បាន​តេទូ​ស័​ព្ទ​មក​កាន់​អ្នកសារព័ត៏មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ មិនា ឆ្នាំ​២០២១ ថា លោក ជា ជ គ្រាន់តែ​ជា​អ្នក​នាំ​ម៉ូយ​មក​ដាក់ ហើយ​ស៊ី​ក្បាលកាក់​និង​ជា​សាក្សី​ប៉ុណ្ណោះ ត្រង់​អោយ​លុយ​គ្រប់​ឬ​មិន​គ្រប់​គាត់​មិន​បានដឹង​ទេ ! លោក សេង​បន្ដថា កាលពី​២០១០ លោក​មឿន ហូ​ន និង លោក ជា ជ មាន​ដី​១០០​ហិច​តា បំរុង​ពុះ​ចែកគ្នា ម្នាក់​៥០​ហិច​តា ក្រោយមក​ត្រូវ​លោក មឿន ហូ​ន ច្បាម​យក​ទាំងអស់ ។ ពាក្យ​នេះ​ត្រូវ លោកស្រី ពេ​ជ យី និង​លោក មឿន ហូ​ន បដិសេដ ថា​មិន​មាន​ការពិតជា​ពាក្យ​បំភ្លើស​ការពិត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com