ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

បិទ​គ្លីនិក​២​កន្លែង​និង​បន្ទប់​ពិគ្រោះ​ជម្ងឺ​២​កន្លែង​ក្នុង​ក្រុង​សៀមរាប​

បិទ​គ្លីនិក​២​កន្លែង​និង​បន្ទប់​ពិគ្រោះ​ជម្ងឺ​២​កន្លែង​ក្នុង​ក្រុង​សៀមរាប​

សៀមរាប ៖ គ្លីនិច​៧៧៧ និង គ្លីនិក​សុខភាព ស្ថិតនៅ​សង្កាត់​ស្វាយដង្គំ និង​បន្ទប់​ពិគ្រោះ​ជម្ងឺ ២​កន្លែង​នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​មាន​ការពាក់ព័ន្ធ​អ្នក​ជម្ងឺ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥​ឆ្នាំ មាន​មុខរបរ​ជា​បើ​រថយន្ត​ដឹក​ដី​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ នៅ​ស្រុក​កណ្តាលស្ទឹង និង​រយៈ​ប្រហែល​០២​ខែ​ក្រោយ​នេះ ធ្វើការ​ជា​អ្នកបើក​រថយន្ត​ដឹក​ដី​ឲ្យ​ក្រុមហ៊ុន​ចិន (​ក្រុមហ៊ុន​ដដែល​) ធ្វើ​ផ្លូវ​នៅ​ភូមិ ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​មាន​អាសយដ្ឋាន ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ត្រូវ​បាន​បិទ​ជា បណ្តោះអាសន្ន ។​

​តាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វិដ​១៩​ខេត្ត បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១ ពី​សាវតា អ្នក​ជម្ងឺ​ឈ្មោះ ម៉ាប់ វ៉ុន ក្រោយពេល​ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង បាន​យក​សំណាក​ពិនិត្យ នៅ​មន្ទីរពិសោធន៍​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បាន​រកឃើញ​វិញ​មានកូ​វិដ​១៩ ។ ក្នុង​ការតាមដាន​សួរនាំ​ពី​អ្នក​ជម្ងឺ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា បុរស​រូបនេះ​បាន​ធ្វើដំណើរ​ពី​ក្រុងភ្នំពេញ តាម​រថយន្ត​ក្រុមហ៊ុន ឡា​វី​តា នៅ​ម៉ោង​១៩ ដែល​មាន​គ្នា​០៤​នាក់​នឹង​អ្នកបើកបរ ។ នៅ​ថ្ងៃ​ទី​១៣ មីនា បរុស​រូបនេះ មាន​អាកា​រះ​រោគសញ្ញា​ឈឺ​ក្បាល​ក្តៅខ្លួន បាន​ទៅពិនិត្យ​ឈាម​នៅ ពេទ្យ​ចាន់ ផ្សារ​ភូមិភាគ តែ​បាន​២​ថ្ងៃ​មិនបាន​ធូរស្បើយ នៅ​ថ្ងៃ​ទី​១៥ មីនា​បាន​ទៅ​ពិនិត្យ​នៅ​ពេទ្យ តូច កូ ផ្សារ​ដើម​ក្រឡាញ់ ព្រមទាំង​ដាក់​សេរ៉ូម ចំនួន​២​ព្រឹក លុះ​នៅ​ថ្ងៃទី​១៧ មីនា ក៏​បាន​ចូល​មក​សម្រាក​ព្យាបាល នៅ​គ្លីនិក ៧៧៧ រយៈពេល​៣​យប់ នូវ​គ្រែ​លេខ​៤ និង នៅ​ថ្ងៃ​ទី​១៩ មីនា ក៏​បាន​ទៅ ថត​សួត​នៅ គ្លី​និច​សុខភាព ទើប​នៅ​ថ្ងៃទី​២០ មីនា បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ទើប​ពិនិត្យ មាន​ចេញ​រោគសញ្ញា​រលាក​សួត ។​

​នៅ​វេលា​ល្ងាច​ថ្ងៃទី​២០ មីនា ឆ្នាំ​២០២១​នេះ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ស្វាយដង្គំ និង សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ចុះ​ទៅ​បិទ​ជា​បណ្តោះអាសន្ន​នៅ​គ្លីនិច​៧៧៧ និង​គ្លីនិក សុខភាព ស្ថិតនៅ​សង្កាត់​ស្វាយដង្គំ និង​កន្លែង​ពិគ្រោះ​ជម្ងឺ ២​កន្លែង​នៅក្នុង​សង្កាត់​គោកចក ដែល​គេ​សង្ស័យថា បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​មេ​រោគកូ​វីដ​១៩ បាន​ធ្វើដំណើរ​មកពី​ខេត្ត​កណ្តាល ចូល​មក​ខេត្ត​សៀមរាប ។​

​តាម​ការបញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងករណីនេះ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ ត្រូវ​ធ្វើ​ការបិទ​ជា​បណ្តាះ​អាសន្ន ដើម្បី​ធ្វើ​ការគ្រប់គ្រង​កុំឲ្យ​មាន​ការរីក​រាលដា​លជាស​ហគ​មន៍ ពិសេស​បងប្អូន​អ្នក​ជម្ងឺ ក្រុមគ្រូពេទ្យ​នៅ​ក្នុង​គ្លីនិក​ទាំងពីរ និង បន្ទប់​ពិគ្រោះ​ជម្ងឺ​ទាំងពីរ ដោយ​ដាក់ឲ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​នឹង​កន្លែង និង ចំពោះ​អ្នក​មាន​ការពាក់ព័ន្ធ គឺ​ត្រូវ​យកទៅ​ដាក់​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ​ខេត្ត ។

ក្រោយពេល​ករណីនេះ ផ្ទុះ​ឡើង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​លិខិត​សម្រេច​បិទ​ជា​បណ្តោះអាសន្ន គ្លីនិក​ទាំងពីរ ក្នុង​សង្កាត់​ស្វាយដង្គំ និង បន្ទប់​ពិគ្រោះ​ជម្ងឺ​ពីរ​កន្លែង ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​ផងដែរ ។ រដ្ឋបាល​ខេត្ត​សៀមរាប​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​នឹង​បុគ្គល​ដូច​បាន ជម្រាបជូន​ខាងលើ ឬ​មាន​ករណី​សង្ស័យ ឬ​បាន​ធ្វើដំណើរ​ទៅកាន់​ទីណា សូម​រួសរាន់​មក​យក​សំណាក នៅ​មណ្ឌល​ចត្តា​ឡី​ស័កសាលា​គរុកោសល្យ និង​អ្នក​រស់នៅ​ក្បែរ​មន្ទីរពេទ្យ​៧៧៧ សូម​យក​សំណាក​នៅ​មន្ទីរពេទ្យ​៧៧៧ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ ក្នុងករណី​នេះ​ដែរ​ម្ចាស់​គ្លីនិក ៧៧៧ ក៏​ជា​គ្រូពេទ្យ​នៅ​កុមារ​អង្គរ ដែល​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ផង​ដែ​រ ។​

​សូមបញ្ជាក់​ថា មកដល់​ពេលនេះ​យើង​ក៏​មិន​ទាន់​ទទួល​របាយការណ៍ ពី​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់​ជម្ងឺ​កូវី​ដ ១៩ ចំពោះ​ក្រុម​គ្រួ​ពេទ្យ អ្នក​ជម្ងឺ និង ក្រុមគ្រួសារ​អ្នកពាក់ព័ន្ធ​មាន​ប៉ុន្មាន​នាក់​ដែល​ត្រូវធ្វើ​ចត្តា​ឡីស័​កនៅ​ឡើយ​ទេ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com