កំពង់ធំ ៖ លោក ឡង គីស៊ឹង អភិបាល នៃគណះអភិបាលស្រុកសណ្ដាន់ នៅព្រឹកថ្ងៃទី ២៥ខែមិនាឆ្នាំ២០២០ បានដឹកនាំមន្ត្រីរាជការក្នុងស្រុក+ឃុំ ចុះនែនាំអំពីការទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ១៩ ដល់ពលរដ្ន នៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក ឡង គីស៊ឹង បានអោយដឹងថា ដើម្បីអោយពលរដ្ន យល់ដឹង និងមានការចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងទប់ស្កាត់ការចំលងរោគ នៅក្នុងសហគមន៍ជាពិសេសជម្ងឺ Covid-19 ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាអនុវត្តលាងសំអាតដៃ អោយបានគ្រប់ពេល ព្រមទាំងរស់នៅប្រកបដោយអនាម័យល្អ ដើម្បីខ្លួនយើង និង ក្រុមគ្រួសាររបស់យើងទាំងអស់គ្នា៕