កំពង់ធំ ៖ នៅវេលាម៉ោង២១.៤៨នាទី ថ្ងៃទី23 ខែមេសា ឆ្នាំ2021 មានប្រជាជន០២នាក់ រស់នៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ដែលមានផ្ទុកជំងឺកូវិត-១៩
១-ឈ្មោះ ហង់ ធួក ភេទស្រីអាយុ ៦៤ឆ្នាំរស់នៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវជាប្រពន្ធ សព លោក សោម សាន ( យកសំណាកទៅពិនិត្យលើកទី១ ថ្ងៃទី២២ខែមេសាឆ្នាំ២០២១ ) លទ្ធផលមានវិជ្ជមានកូវិត-១៩
២-ឈ្មោះ ហ៊ិន ស៊ីណា ភេទស្រីអាយុ ២៩ ឆ្នាំ រស់នៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (យកសំណាកទៅពិនិត្យថ្ងៃ២២ ខែមេសា ឆ្នាំ២០២១ ) លទ្ធផលមានវិជ្ជមានកូវិត-១៩ (ត្រូវជាកូនប្រសារ ឈ្មោះ ហង់ ធួក ។
ដំណើររឿងគឺអ្នកទាំងពីបានយកលោក សោម សាន(ស្លាប់) ទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ភ្នំពេញកាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ហើយឈ្មោះ សោម សាន បានស្លាប់ នៅមន្ទីពេទ្យលោកសង្ឃាកាលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សពដឹកយកមកធ្វើបុណ្យនៅភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អ្នកទាំងពីបានយកសំណាកទៅពិនិត្យ ទើបចេញលទ្ធផលមានវិជ្ជមានកូវិត-19 ហើយអ្នកទាំងពីនាក់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ ។