ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បើក​កិច្ចប្រជុំ​បន្ទាន់​លើកដំបូង របស់​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បើក​កិច្ចប្រជុំ​បន្ទាន់​លើកដំបូង របស់​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩

(​ភ្នំពេញ​)៖ ដើម្បី​ឆ្លើយតប ទប់ស្កាត់ គ្រប់​ស្ថាន​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​១ ជាបន្ទាន់ របស់​គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​។​

​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ គឺ​ពិភាក្សា​ការងា​រលើ​គម្រោង​ផែនការមេ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង​ការងារ​មួយចំនួនទៀត ដើម្បី​តាមដាន​ស្ថានភាព​រីក​រាលដាល​បច្ចុប្បន្ន​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ជា​សកល តម្រូវ​ឱ្យមាន​សកម្មភាព​ឆ្លើយតប​បន្ទាន់ ទៅ​នឹង​ជំងឺ​នេះ តាម​ការវិវត្ដន៍​នៃ​ការរីក​រាលដាល​នៃ​វីរុស​។​

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ថ្លែងថា កិច្ចប្រជុំ​រៀបចំ​ផែនការ​មេនេះ ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​មន្ដ្រី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពី​ផែនការ​យុទ្ធសាស្ដ្រ ទប់ស្កាត់​បើ​មាន​ករណី​កើន​ណាមួយ​អាច​កើតមានឡើង​។ ដូច្នេះ​កិច្ចពិភាក្សា​នេះ យើង​នឹង​ជ្រើស​យក​ចំនុច​ឯកភាព​គ្នា​មួយ សម្រាប់​ធ្វើ​ការអនុម័ត បន្ដ​អនុវត្ដ​ការងារ​ប្រយុទ្ធ​ជំងឺ​កូវី​ដ​១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​។​

​សូមជម្រាបថា គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 រាជធានី​-​ខេត្ដ​នេះ បាន​បង្កើត​ឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដីសម្រេច​កាល​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​កម្ពុ​ជា បាន​រក​ឃើញ​អ្នក​ឆ្លង​មេ​រោគកូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​៥​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើងដល់​៩៦​នាក់​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ជោគជ័យ​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា​នោះ​គឺ​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩ ដែល​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​មាន​រហូត​ដល់​១០​នាក់​ហើយ ក្នុងនោះ​មាន​ជនជាតិខ្មែរ​៨​នាក់ និង​ជនបរទេស​២​នាក់​។​

​អ្នក​ដែល​ត្រូវបាន​រកឃើញ​ថា ឆ្លង​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា​នេះ​រួមមាន​៖
​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជា​សះស្បើយ​ហើយ​)
​ទី​២៖ បុរស​ជនជាតិ​ខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀមរាប​
​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម (​ជា​សះស្បើយ​ហើយ​)
​ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​
​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​
​ទី​៦៖ បុរស​ជនជាតិ​កាណាដា អាយុ​៤៩​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៧៖ បុរស​ជនជាតិ​ប៊ែលហ្សិក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៩៖ ទារក​ជនជាតិ​បារាំង អាយុ​៤​ខែ នៅ​រាជធានី​ភ្នំពេញ​
​ទី​១០៖ បុរស​ជនជាតិ​ខ្មែរ នៅ​រាជធានី​ភ្នំពេញ​
​ទី​១១៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​ព្រះវិហារ អាយុ​៣៥​ឆ្នាំ នៅ​ខេត្ត​ព្រះវិហារ​
​ទី​១២៖ បុរស​ជនជាតិ​ខ្មែរ អាយុ​៣៩​ឆ្នាំ នៅ​ខេត្ត​ព្រះវិហារ​។​
​ទី​១៣៖ បុរស​ជនជាតិ​ខ្មែរ នៅ​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​
​ទី​១៤៖ បុរស​ជនជាតិ​ខ្មែរ មកពី​ប្រទេស​ថៃ នៅ​ភូមិ​ព្រៃ​ឫស្សី ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​
​ទី​១៥, ទី​១៦៖ បុរស​ជនជាតិ​ខ្មែរ ២​នាក់ (​អាយុ ៦៣​ឆ្នាំ និង​៦៤​ឆ្នាំ​) នៅ​ព្រែកប្រា​
​ទី​១៧, ១៨, ១៩, ២០៖ បុរស​ជនជាតិ​ខ្មែរ (​អាយុ​ចន្លោះ​ពី ៣៨​ឆ្នាំ ដល់ ៤៥​ឆ្នាំ​) នៅក្នុង​ខេត្ត​បាត់ដំបង​
​ទី​២១៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៣០​ឆ្នាំ នៅក្នុង​ខេត្ត​កំពត បច្ចុប្បន្ន​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​
​ទី​២២៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៦១​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ដាក់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ពញាក្រែក​
​ទី​២៣៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៧៥​ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​។​
​ទី​២៤៖ បុរស​ជនជាតិ​ខ្មែរ អាយុ ២៨​ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​។​
​ទី​២៥៖ បុរស​ជនជាតិ​ខ្មែរ អាយុ​៤០​ឆ្នាំ នៅ​ខេត្ត​សៀមរាប​
​ទី​២៦ និង​២៧៖ បុរស​ជនជាតិ​ខ្មែរ ២​នាក់​នៅ​រាជធានី​ភ្នំពេញ​
​ទី​២៨៖ បុរស​ជនជាតិ​ខ្មែរ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អាយុ​៣៦​ឆ្នាំ​
​ទី​២៩, ៣០ និង​៣១៖ ជនជាតិ​ម៉ាឡេស៊ី​៣​នាក់ នៅ​ខេត្ត​កែប​
​ទី​៣២៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​កោះកុង​
​ទី​៣៣៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​ត្បូងឃ្មុំ អាយុ​៥៣​ឆ្នាំ​។​
​ទី​៣៤៖ ជនជាតិ​ម៉ាឡេស៊ី នៅ​ខេត្ត​កំពត​
​ទី​៣៥៖ ជនជាតិ​ម៉ាឡេស៊ី នៅ​ខេត្ត​កំពត​
​ទី​៣៦៖ ជនជាតិខ្មែរ អាយុ​៧១​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ​
​ទី​៣៧៖ ជនជាតិខ្មែរ អាយុ​៥២​ឆ្នាំ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​
​ទី​៣៨៖ ស្ត្រី​អាយុ​៣៥​ឆ្នាំ ដែល​ឆ្លង​ពី​ប្តី​របស់​គាត់ នៅ​ខេត្ត​បាត់ដំបង​
​ទី​៣៩៖ ស្ត្រី​អាយុ​៤១ ដែល​ឆ្លង​ពី​ប្តី​របស់​គាត់ នៅ​ខេត្ត​បាត់ដំបង​
​ទី​៤០៖ បុរស​អាយុ​៦០​ឆ្នាំ នៅ​ខេត្ត​កណ្តាល​
​ទី​៤១៖ បុរស​អាយុ​៣៤​ឆ្នាំ នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ​
​ទី​៤២៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៣៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៤៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៥៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៥១​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​
​ទី​៤៦៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំ​​ពង់​ចាម​
​ទី​៤៧៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៦២​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​
​ទី​៤៨៖ ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៩​ឆ្នាំ ធ្វើ​ការងារ​ផ្សព្វផ្សាយ​សាសនា នោ​ខេត្ត​កំពង់ចាម​
​ទី​៤៩៖ ជនជាតិខ្មែរ អាយុ​៣៣​ឆ្នាំ ដែល​បាន​ឆ្លង​បន្ត​ពី​បុរស​ម្នាក់​ដែល​មាន​វិជ្ជ​មានកូ​វីដ​១៩ ពេល​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី ចូលមក​កម្ពុជា​
​ទី​៥០៖ បុរស​ខ្មែរ​អាយុ​៤៨​ឆ្នាំ នៅ​ក្រុង​បាង់​ដំបង ខេត្ត​បាត់ដំបង ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​
​ទី​៥១៖ បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
​ទី​៥២៖ អ្នកទេសចរ​ជនជាតិ​បារាំង អាយុ​៦៧​ឆ្នាំ ដែល​ចូល​ទៅ​ខេត្ត​ព្រះសីហនុ​
​ទី​៥៣៖ អ្នកទេសចរ​ជនជាតិ​បារាំង អាយុ​៨០​ឆ្នាំ ដែល​ចូល​ទៅ​នៅ​ខេត្ត​ព្រះសីហនុ​។​
​ទី​៥៤-​ទី​៨២៖ ជនជាតិ​បារាំង​២៩​នាក់ ក្នុងនោះ​ស្ត្រី​១៧​នាក់ មាន (​អាយុ​៤៤​ឆ្នាំ ៥៩​ឆ្នាំ ៦៦​ឆ្នាំ ៦១​ឆ្នាំ ៦៣​ឆ្នាំ ៥២​ឆ្នាំ ៦៦​ឆ្នាំ ៥៩​ឆ្នាំ ៦៣​ឆ្នាំ ៧៦​ឆ្នាំ ៦០​ឆ្នាំ ៦៣​ឆ្នាំ ៦៩​ឆ្នាំ (២​នាក់​) និង​៥៩​ឆ្នាំ និង​បុរស​១២​នាក់ មាន​អាយុ​៦៦​ឆ្នាំ ៥៧​ឆ្នាំ ៧០​ឆ្នាំ (២​នាក់​) ៦៣​ឆ្នាំ​(៣​នាក់​) ៥២​ឆ្នាំ ៦៤​ឆ្នាំ ៦២​ឆ្នាំ ៦១​ឆ្នាំ និង​៥៨​ឆ្នាំ​។ ពួកគេ​ស្នាក់នៅ​សណ្ឋាគារ​ខេត្ត​ព្រះសីហនុ​
​ទី​៨៣៖ ជនជាតិខ្មែរ អាយុ​៣៩​ឆ្នាំ ជា​អ្នក​នាំ​ភ្ញៀវទេសចរ​បារាំង​ដើរ​កម្សាន្ត​
​ទី​៨៤៖ ជនជាតិ​ខ្មែរ​អាយុ​៣៣​ឆ្នាំ ជា​អ្នក​នាំ​ភ្ញៀវទេសចរ​បារាំង​ដើរ​កម្សាន្ត​។​
​ទី​៨៥៖ ជនជាតិខ្មែរ នៅ​ខេត្ត​កំពង់ចាម​។​
​ទី​៨៦៖ ជនជាតិខ្មែរ នៅ​ខេត្ត​កោះកុង​។​
​ទី​៨៧៖ ស្ត្រី​ជនជាតិ​បារាំង អាយុ​២៨​ឆ្នាំ ជា​ម្តាយ​ទារក​អាយុ​៤​ខែ​ដែល​ឆ្លងកូវី​ដ​១៩ នៅ​រាជធានី​ភ្នំពេញ​។​
​ទី​៨៨៖ បុរស​ជនជាតិ​អង់គ្លេស អាយុ​៦១​ឆ្នាំ ជា​ភ្ញៀវទេសចរ​តាម​នាវា Viking Cruise Journey
​ទី​៨៩៖ ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៩៧​ឆ្នាំ ជា​ភ្ញៀវទេសចរ​តាម​នាវា Viking Cruise Journey
​ទី​៩០៖ បុរស​ជនជាតិ​អាមេរិកាំង អាយុ​៥៩​ឆ្នាំ (​ប្តី​) ជា​ភ្ញៀវទេសចរ​តាម​នាវា Viking Cruise Journey
​ទី​៩១៖ ស្ត្រី​ជនជាតិ​អាមេរិកាំង អាយុ​៦២​ឆ្នាំ (​ប្រពន្ធ​) ជា​ភ្ញៀវទេសចរ​តាម​នាវា Viking Cruise Journey
​ទី​៩២៖ បុរស​ជនជាតិ​បារាំង អាយុ​៦៤​ឆ្នាំ អ្នកទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​
​ទី​៩៣៖ ស្ត្រី​ជនជាតិ​បារាំង អាយុ​៦០​ឆ្នាំ ជា​អ្នកទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​
​ទី​៩៤៖ បុរស​ជនជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​
​ទី​៩៥៖ បុរស​ជនជាតិខ្មែឬ អាយុ​៥៩​ឆ្នាំ នៅ​ខេត្ត​កណ្តាល ដែល​ឆ្លង​ពី​បុរស​ម្នាក់​ដែល​ត្រឡប់​ពី​ម៉ាឡេស៊ី​
​ទី​៩៦៖ បុរស​ជនជាតិ​ខ្មែរ អាយុ​៣៧​ឆ្នាំ នៅ​ខេត្ត​សៀមរាប ដែល​ជា​អ្នកបើកបរ​ឱ្យ​ក្រុម​អ្នកទេសចរ​ជនជាតិ​បារាំង​នៅ​ខេត្ត​ព្រះសីហនុ​៕

chk

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com