កំពង់ធំ ៖ នាព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រាសី ព្រមទាំងក្រុមការងារបាននាំយកអំណោយឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ងួន ញ៉ិលអនុប្រធានទី ១ រដ្ឋសភា នូវគ្រឿងឧបភោគ បរិភោគ ចែកជូនដល់សាលាស្រុកប្រាសាទបាល្ល័ង្គ សំរាប់បំរើនូវសេចក្ដីត្រូវការរបស់ពលរដ្នក្នុងការប្រយុទ្ធប្រឆាំងនិងការរីករាលដាលជីងឺកូវិត១៩។
អំណោយដែលបានឧបត្ថម្ភ សម្ភារៈរួមមាន ៖
-អង្ករ 250 គីឡូក្រាម
-មីខ្លាឃ្មុំ 25 កេះ
-ត្រីខ 2.5 កេះ
-ម៉ាស 5កេះធំ
-ទឹកសុទ្ធ 250យួរ។
លោក វណ្ណះ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ងួន ញ៉ិលអនុប្រធានទី ១ រដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ធំ សូមជូនពរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។