ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាល​ខេត្ត​កំពង់ធំ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការអត់ធ្មត់ អធ្យាស្រ័យ យោគយល់​គ្នា ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩

អភិបាល​ខេត្ត​កំពង់ធំ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការអត់ធ្មត់ អធ្យាស្រ័យ យោគយល់​គ្នា ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការអត់ធ្មត់ អធ្យាស្រ័យ យោគយល់​គ្នា ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការអំពាវនាវ​នេះ​ត្រូវបាន​ឯកឧត្តម​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ​២០២១ ក្នុង​ពិធី​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ ក្នុងអំឡុងពេល​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ទឹកចិ​ត្ត​ក្តី​អាណិត​ស្រឡាញ់​ជូន​ចំពោះ​ពុក​ម៉ែ​បងប្អូន គ្រប់ពេលវេលា និង​នៅ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​។

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម សុខ លូ បន្ថែមទៀតថា ជំងឺ​កូវី​ដ​១៩ កំពុងតែ​មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ខេត្ត​កំពង់ធំ​ផងដែរ ជាពិសេស​នៅ​ស្រុក​ស្ទោង ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ហើយ​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​នេះ បងប្អូន​ប្រាកដជា​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​បងប្អូន​មិនត្រូវ​ភ្លេច​នូវ​ការអនុវត្ត​នូវ​វិធានការ ៣ ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន​។

​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ឯកឧត្តម សុខ លូ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិក​សុខាភិបាល និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​កំពុង​បំពេញ​បេសកកម្ម​ទាំង​យប់ ទាំង​ថ្ងៃ បាយ​ក៏​មិន​ត្រង់​មាត់ ហើយ​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​នោះឡើយ ដែល​ជា​បេសកកម្ម​ដ៏​ធំធេង ដើម្បី​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ​យើង ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com