ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

ពល​រដ្ន​ស្ទូច​ផ្ទះ​ចាស់​បណ្តាល​អោយរ​លំបាក់​សង្កត់ មនុស្ស​ស្លាប់​នឹង​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់​

ពល​រដ្ន​ស្ទូច​ផ្ទះ​ចាស់​បណ្តាល​អោយរ​លំបាក់​សង្កត់ មនុស្ស​ស្លាប់​នឹង​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់​

កំពង់ធំ ៖ យោងតាម​សេចក្ដីរាយការណ៍​ជូន​លោក​អធិការ​ស្រុក​ស្ទោង​នៅវេលា ម៉ោង​៨​និង​០១​នាទី​ព្រឹក ថ្ងៃទី​១១​ខែ​ឧសភា​ឆ្នាំ​២០២១​បានអោយដឹងថា​មាន​ករណី​ពល​រដ្ន​ស្ទូច​ផ្ទះ​ចាស់​បណ្តាល​អោយរ​លំបាក់​សង្កត់ មនុស្ស​ស្លាប់​នឹង​រងរបួស នៅ​ចំនុច​ផ្ទះ របស់​ឈ្មោះ លាត អ៊ាវ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ដែល​ស្ថិត​ក្នុង ភូមិ​ជី​យោគ ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​
​ជនរងគ្រោះ​រាយ​នាម​ដូចខាងក្រោម ៖
១.​ឈ្មោះ ហ៊ា សុ​ហ៊ុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ជី​មាស ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជា​កូនជាង (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​)​។​

២.​ឈ្មោះ ពិន ខុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ ភូមិ​.​ស៊ី​វុត្ថា ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មេការ (​របួសធ្ងន់​)​។​

៣.​ឈ្មោះ ញឹក យ៉ាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ម្សាក្រង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជា​កូនជាង (​របួសធ្ងន់​)​។​

៤.​ឈ្មោះ ឃឿន អិល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ សំបួរ​ត្បូង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ (​របួសស្រាល​)​។​

៥.​ឈ្មោះ គី គន្ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ម្សាក្រង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កូនជាង (​របួសស្រាល​)​។ មូលហេតុៈ ជាង​កំពុងតែ​ស្ទូច​ផ្ទះ​បណ្តាល​អោយ​ស្រុត​ដី​កាច់​ជំ​ទល់​រលំ​ផ្ទះ​សង្កត់​តែម្តង​។​

លោក យ៉ង សំ អធិការនគរបាល​ស្រុក​ស្ទោង បាន​ផ្ដល់​បទ​សម្ភាស តាម​ទូ​ស័ព្ទ​ថា ហេតុការណ៍ រលំ​ផ្ទះ​នេះ​កើតឡើង​កាលពី​ព្រឹក​ម៉ិញ ថ្ងៃទី​១១ ខែ ឧសភា ឆ្នាំ​២០២១ បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់​ទៀត បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ស្រុក​ស្ទោង​ហើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com