ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

អាជ្ញាធរ​ស្រុក​សូទ្រនិគម សម្រេច​យក​វិទ្យាល័យ​ដំ​ដែក ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​ដែល​មកពី​ស្រុក​ចំនួន​៣​ជាប់​ព្រំប្រទល់​គ្នា​

អាជ្ញាធរ​ស្រុក​សូទ្រនិគម សម្រេច​យក​វិទ្យាល័យ​ដំ​ដែក ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​ដែល​មកពី​ស្រុក​ចំនួន​៣​ជាប់​ព្រំប្រទល់​គ្នា​

សៀមរាប ៖ នៅក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ នៅក្នុង​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ខេត្ត​សៀមរាប​មាន​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ កើនឡើង​ជា​បន្តបន្ទាប់​គួរឲ្យ​ព្រួយបារម្ភ និង​មិន​ដែល​ធ្លាប់​មាន​នៅក្នុង​ខេត្តសៀមរាប ។

​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១​រដ្ឋបាល​ខេត្ត​សៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ចំនួន​៤៦​នាក់ ភាគច្រើន​ជា​អ្នកស្រុក​ជីក្រែង និង​សូទ្រនិគម ជាពិសេស​អ្នកបម្រើ​ការងារ​នៅ​ហាង​ពិភព​ធម្មជាតិ ។​

​លោក ម៉ក់ ប្រុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម បានឱ្យដឹងថា ដោយសារ​តែ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​នៅ​តំបន់​នេះ មាន​ការកើនឡើង​ជា​បន្តបន្ទាប់ រដ្ឋបាល​ខេត្ត​សៀមរាប បាន​សម្រេច​ឲ្យ​រដ្ឋបាល​ស្រុក​យក​ទីតាំង​វិទ្យាល័យ​ដំ​ដែក ស្ថិតនៅ​ក្នុង​ទីរួមស្រុក​សូទ្រនិគម ធ្វើជា​កន្លែង​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ​-១៩ ដែល​មកពី​ស្រុក​ចំនួន​៣​ជាប់​ព្រំប្រទល់​គ្នា គឺ​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ស្វាយ​លើ ។

​ឥឡូវ​នេះ​អាជ្ញាធរ​ស្រុក​បាន​រៀបចំ​កន្លែង​រួចរាល់​ហើយ​ដែល​ជំហាន​ដំបូង​នេះ ទីតាំង​នេះ​អាចដាក់​អ្នក​ជម្ងឺ​បាន​ចំនួន ៦០​នាក់ ។ លោក​បាន​បន្តថា ដោយសារ​តែ​អ្នកពាក់ព័ន្ធ​មាន​ច្រើន ដូចនេះ​ក្រុម​គ្រួ​ពេទ្យ បាន​ចុះ​ទៅ​យក​សំណាក​ពួកគាត់​នៅ​តាម​គោលដៅ​នី​មួយៗ ដោយ​មិន​ឲ្យ​ពួកគាត់​ប្រមូលផ្តុំ​គ្នា​ច្រើន​នោះ​ទេ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ អាជ្ញាធរ​មិន​ទាន់​សម្រេច​បិទ​ភូមិ​ណាមួយ​នៅឡើយ​ទេ ដោយ​សម្រេច​បិទ​តែ​តាម​តំបន់ មួយៗ ដែល​មាន​ការប៉ះពាល់​ប៉ុណ្ណោះ ព្រោះ​នៅ​តំបន់​ជនបទ​អ្នកភូមិ​រស់នៅ​ឆ្ងាយៗ​ពីគ្នា ។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​សៀមរាប​បង្ហាញថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ការឆ្លង​រាល​ដាជ​ម្ងឺ កូវី​ដ​-១៩ ក្នុង​សហគមន៍​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង សរុប​ចំនួន​៦៦​នាក់ (​ស្រុក​សូទ្រនិគម​៣១​នាក់ និង ស្រុក​ជីក្រែង​៣៥​នាក់​) ដែល​ករណី​នេះ គឺជា​ការឆ្លង​ក្នុង​សហគមន៍ ហើយ​ពុំ​ទាន់​អាច​កំណត់​មុខសញ្ញា​ច្បាស់លាស់ អំពី​ប្រភព នៃ​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ដ​-១៩​នៅឡើយ ។​

​រដ្ឋបាល​ខេត្ត​សៀមរាប បាន​អំពាវនាវ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍ ក្នុង​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជូន តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល នូវ​វិធានការ​”៣​កុំ ៣​ការពារ​” និង​អនុវត្តន៍​វិធានការ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ជាប្រចាំ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com