ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

គួររំលឹកថា ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ លេខ​រៀង​ទី​១ ដល់​លេខ​រៀង​ទី​០៥​នេះ គឺជា​ករណី​ពុំ​ទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​

គួររំលឹកថា ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ លេខ​រៀង​ទី​១ ដល់​លេខ​រៀង​ទី​០៥​នេះ គឺជា​ករណី​ពុំ​ទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​

ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ លេខ​រៀង​ទី​០៦ ដល់​លេខ​រៀង​ទី​១៣ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍ នៅក្នុង​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ដែល​មាន​ប្រភព​ចេញមក​ពី​ភោជនីយដ្ឋាន​ពិភព​ធម្មជាតិ ស្ថិតនៅ​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ លេខ​រៀង​ទី​១៤ ដល់​លេខ​រៀង​ទី​២០ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ខេត្ត​សៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​វិទ្យាល័យ​សម្ដេចឪ ។

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​សៀមរាប ក៏​បាន​ប្រកាស​បន្ថែម​ថា នៅ​ថ្ងៃនេះ​ដែរ ក៏​មាន​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​០៦​នាក់ បាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ ក្នុងនោះ​មាន ៖
១- ឈ្មោះ លាង ស៊ត់ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​។​
២- ឈ្មោះ នៅ គង់​សម្បត្តិ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​។​
៣- ឈ្មោះ ហុង សាវឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​។​
៤- ឈ្មោះ នៅ គង់​ណា​វីន ភេទ​ស្រី អាយុ​១១​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១​។​
៥- ឈ្មោះ នួន ហាន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១​។​
៦- ឈ្មោះ ឈឺ រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១​។​

​ក្នុង​ឱកាស​នេះ​ដែរ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ចត្តា​ឡី​ស័​កតាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជាដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ចត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្មស​នឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មាន​ការប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្ត​សៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ២៤៩​នាក់ ក្នុងនោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៩០​នាក់ , កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន​១៥៧​នាក់ និង ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ចំនួន ០២​នាក់ ដែល​គាត់​ទាំង​ពីរ​នាក់ ជា​អ្នកជំងឺ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុន​នឹង​គាត់​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com