ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

មន្ត្រី​បរិស្ថាន​បាញ់ប្រហារ​ពលរដ្ឋ​លួច​អារ​ឈើ​ក្នុង​ដែន​អភិរក្ស​ព្រៃ​អង់​តែ​ន​ថា​ជា​សិទ្ធិ​ការពារ​ខ្លួន​

មន្ត្រី​បរិស្ថាន​បាញ់ប្រហារ​ពលរដ្ឋ​លួច​អារ​ឈើ​ក្នុង​ដែន​អភិរក្ស​ព្រៃ​អង់​តែ​ន​ថា​ជា​សិទ្ធិ​ការពារ​ខ្លួន​

កំពង់ធំ​៖ មាន​សេចក្ដីរាយការណ៍​គួរអោយភ្ញាក់ផ្អើល​មួយ​បាន​អោយដឹងថា​ពលរដ្ឋ​ម្នាក់​រងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​របស់​មន្ត្រី​បរិស្ថាន ចំណុះឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ខណៈពេល​ដែល​ជនរងគ្រោះ​ម្នាក់នេះ កំពុងតែ​លួច​ចូល​ទៅ​កាប់​និង​អា​ឈើ​ក្នុង​ដែន​អភិរក្ស​ព្រៃ​អង់​តែ​ន ស្ថិតនៅ​តំបន់​ត្រពាំង​ឳ​ឡឹ​ក ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​សេចក្ដីរាយការណ៍​ថា ការបាញ់ប្រហារ​ទៅ​លើ ពលរដ្ឋ​ដែល​បាន​ចូល​អា​ឈើ ក្នុងព្រៃ​ហាមឃាត់ បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២១ បណ្តាលឲ្យ​ជនរងគ្រោះ របួស​ចំ​ត្រង់​ភ្លៅ​ខាងឆ្វេង​បន្ទាប់មក​បាន​បញ្ចូន​ជនរងគ្រោះ​មក​សម្រាក​ព្យាបាល​របួស​នៅ គ្លីនិក​ឯកជន​មួយ នៅក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ឆ្លើយបំភ្លឺ​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១​និង​៤៥​ន​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ ២០២១​ថា ករណី​បាញ់​មកលើ​ពលរដ្ឋ គឺជា​សិទ្ធ​ការពារ​ខ្លួន​ខណៈ​កន្លង​មក​មន្ត្រី​បរិស្ថាន​ធ្លាប់​មាន​ជនល្មើស​កាប់​ឲ្យ​របួស​ម្តង​រួចមកហើយ បណ្តាលឲ្យ​បែកក្បាល របួសធ្ងន់​កន្លងមក ទើប​ខ្លាចក្រែង​មាន​ហេតុការណ៍​ដូច​មុន​ទើប​ការពារ​ខ្លួន​។

​លោក តុ​ប កក្ត​ដា បន្ដថា​នៅ​ថ្ងៃកើតហេតុ​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់ការ​ចំនួន​២​នាក់ បន្ទាប់​ពី​លឺសូរ សំលេង​អា​ឈើ មន្ត្រី​បរិស្ថាន​ម្នាក់​បាន​ចូល​ក្នុង​ព្រៃ​ទៅ​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ កំពុងតែ​ធ្វើ​សកម្មភាព អា​ឈើ ខណៈ​នោះ​មន្ត្រី​បរិស្ថាន​បាន ប្រាប់​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់ ទម្លាក់​ម៉ាស៊ីន​អា​ឈើ​ចុះ តែ​អ្នក​ទាំង​ពីរ​ពុំ​បាន​ទម្លាក់​ចុះ​នោះឡើយ បែរ​ជា​គ្រវី​ម៉ាស៊ីន​តម្រង់​មក​មន្ត្រី​បរិស្ថាន​ខណៈនោះ​មន្ត្រី​អភិរក្ស​បាន​បាញ់កំភ្លើង​បង្អើល តែ​គ្រាប់​បាន​ផ្លាត​ទៅ​ចំ​ភ្លៅ​បណ្តាលឲ្យ​របួស​តែម្តង លោក​តុ​ប កក្ត​ដា ថា​បើ​មាន​ចេតនា​បាញ់ សម្លាប់​គឺ​ស្លាប់​បាត់​ហើយ តែ​នេះ​គឺជា​ការពារ​ខ្លួន ប្រសើរ​ជាង​ត្រូវ​គេ​កាត់​និង​ម៉ាស៊ីន​អា​ឈើ ព្រោះ​ជា​មុន​សញ្ញា​ចាស់​ធ្លាប់​បង្ករ​ហេតុ​ម្តងមកហើយ គឺ​ត្រូវ​ការពារ​ខ្លួន​រួច​ចាំ​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់ ។​

​តាម​ការ​ឲ្យដឹងពី លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ដែល​ត្រូវ​របួស​ដោយសារ​គ្រាប់កាំភ្លើង មានឈ្មោះ ប៉ុន ផល្លា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​សុភមង្គល ឃុំ ក្រ​យា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ចំណែក​មន្ត្រី​បរិស្ថាន ដែល​បាន​បាញ់​ទៅលើ​ជនរងគ្រោះ ដោយ​អះអាង​ថា ការពារ​ខ្លួន​នោះ មានឈ្មោះ​ចក់ សុជាតិ រស់​ភូមិ​សរ​ជ័យ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បន្ទាប់ពី​មាន​ការ​ហេតុការណ៍ បាញ់​ពលរដ្ឋ​លោក ចក់ សុជាតិ បាន​មក​ផ្ទះ ទើប​មន្ត្រី​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​នាំ​ខ្លួន​មក​ស្នងការ​ដើម្បី​ដោះស្រាយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com