កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនៅរសៀលថ្ងៃអង្គារ៥រោចខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ស៊ិនវិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភអង្ករចំនួន២តោន (២០០០គីឡូក្រាម )ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្ដសកម្មភាពការងារមនុស្សធម៌ជួយដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានានៅខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុនក៏បានជូនពរឯកឧត្តម ស៊ិនវិរះនិងលោក ជំទាវព្រមទាំងបុត្រាបុត្រី និងសហការីសូមបានប្រកបដោយពុទ្ធពរ ទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។