ទាន់ហេតុការណ៍
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គ​.​ម​. ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត - ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ជូន សម្ដេច​តេជោ - កម្ពុជា ជា​ប្រទេស​ដ៏​ចំណាស់​មួយ មាន​វប្បធម៌​សម្បូរបែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែកលើ​មូលដ្ឋាន​ព្រះពុទ្ធសាសនា​, ជាពិសេស វប្បធម៌​កតញ្ញូ​, មេត្តា​, ករុណា និង​អហិង្សា ជាគោលការណ៍​សំខាន់​សម្រាប់​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​ឱ្យបាន​ល្អ​ប្រសើរ ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន
0

​សាខា​កាកបាទក្រហម​ខេត្ត​កំពត ធ្វើ​ពិធី​ប្រគល់​ទទួល​អំណោយ និង​ថវិកា​សប្បុរសជន​ជា​ម្ចាស់​អំណោយ​

​សាខា​កាកបាទក្រហម​ខេត្ត​កំពត ធ្វើ​ពិធី​ប្រគល់​ទទួល​អំណោយ និង​ថវិកា​សប្បុរសជន​ជា​ម្ចាស់​អំណោយ​

(​ខេត្ត​កំពត​)៖ អំណោយ​មនុស្សធម៌ រួមមាន​ថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ ដែល​ទទួលបាន​ពី​សប្បុរសជន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា​ឆ្នាំ ២០២០ ត្រូវបាន​ធ្វើ​ពិធី ប្រគល់​នឹង​ទទួល ក្រោម​អធិបតីភាព លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត និង​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក​ស្រី លាង ហៃ អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា និង​សមាជិក​កិត្តិយស​សាខា​ផងដែរ​។​

​អំណោយ​ទាំងនោះ រួមមាន មី ២៦ កេស ត្រីខ ១០០​កំប៉ុង ទឹក​អាកុល​លាងដៃ ចំនួន ៥០០​ដប​តូច និង​ថវិកា​ចំនួន​១២​លាន​រៀល និង​១,៨០០​ដុល្លារ​។​

​មានប្រសាសន៍ សំណេះសំណាល​ក្នុង​ឱកាស​នោះ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ថ្លែងអំណរគុណ កោតសរសើរ ដល់​សប្បុរសជន និង​បាន​ចាត់ទុក​អំណោយ ដែល​បាន​នាំ​មក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​នាពេលនេះ គឺ​ពិតជា កាយវិការ​នូវ​ទឹកចិត្ត​សប្បុរសធម៌​មួយ​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ដឹកនាំ​ក៏ ដូច​ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ការខ្វះខាត​ឬ​ជួបប្រទះ​នូវ​ឧប្បត្តិ​វ​ហេតុ​ផ្សេងៗ និង​បញ្ហា​ប្រឈម​នានា ក្នុងការ​ឆ្លើយតបបាន​ទាន់​ពេលវេលា​ផង​ដែរ​។

​ពិសេស​ជាង​នេះ អំណោយ​របស់​សប្បុរស​ជន​ដែល​បាន​ផ្ដល់​ជូន​សាខា​កាកបាទ​ក្រហម នាពេល​នេះ​ក៏​ជា​ការរួមចំណែក ដើម្បី​ឆ្លើយតប ក្នុង​ការជួយ​ដល់​សុខភាព និង​បញ្ហា​ប្រឈម​ខ្វះខាត​សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូចជា​សុខភាព​សាធារណៈ ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្នុង​កាលៈទេសៈ​នាបច្ចុប្បន្ន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ អំពាវនាវ​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ រួម​នឹង​ប្រជាពលរដ្ឋ​យើង រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កូវី​ដ ១៩ ដែល​ជា​ជម្ងឺ​រាតត្បាត ជា​សកល​ក្នុង​ពិភពលោក​។​

​លោក ជាវ តា​យ ក៏​បាន​សន្យា និង​ធ្វើ​ការចាត់ចែង​អំណោយ​ទាំងនេះ ឱ្យបាន​ស្រប​ទៅនឹង​ទឹកចិត្ត​សប្បុរសធម៌​ម្ចាស់​អំណោយ ពិសេស​ឱ្យ​បាន​ចំ​គោលដៅ នៃ​គោលការណ៍ ក្នុង​វិស័យ​មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​ជា​ស្ថាប័ន​ឈានមុខ ក្នុង​ការជួយ​សង្គ្រោះ​និង ជួយ​សម្រាល​ការលំបាក​នូវ​បញ្ហា​ប្រឈម​នានា​សម្រាប់​ជន​ងាយ​រងគ្រោះ​ដែល​បាន​ជួបប្រទះ​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយ​ឱកាស​នោះ​ពាក់ព័ន្ធ​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​សម្រាប់​ខេត្ត​កំពត ពុំទាន់​មាន​ការ រាតត្បាត​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នៅឡើយ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទើបតែ​មាន​ឆ្លង​ចំនួន​២ នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ផ្សេង ដែល​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​ដោយឡែក មាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​២​នាក់​ផ្សេង​ទៀត​ដែរ​នោះ​ក្នុង​ខេត្ត ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​លើ​ជនជាតិ​ម៉ាឡេស៊ី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សម្ភារៈ​ថវិកា​ព្រមទាំង​ប្រគល់​នូវ ប័ណ្ណ​និង​លិខិត​សរសើរ​ជូន​ដល់​សប្បុរសជន​ចំនួន ១៧ នាក់ ដែល​ជា​ម្ចាស់​អំណោយ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com