ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​
0

សូម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​មើល​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ផង​! ផ្ទុះ​ជំងឺ​រាតត្បាត​សត្វ​គោ ក្របី ស្ទើរ​ពេញ​ស្រុក​ជីក្រែង​មិនឃើញ​មន្ដ្រី​ជំនាញ​ចុះ​បាញ់​ថ្នាំ​ឬ​ចាក់​ថ្នាំ​វ៉ា​សាំង​ការពារ​សត្វ​នៅឡើយ​

សូម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​មើល​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ផង​! ផ្ទុះ​ជំងឺ​រាតត្បាត​សត្វ​គោ ក្របី ស្ទើរ​ពេញ​ស្រុក​ជីក្រែង​មិនឃើញ​មន្ដ្រី​ជំនាញ​ចុះ​បាញ់​ថ្នាំ​ឬ​ចាក់​ថ្នាំ​វ៉ា​សាំង​ការពារ​សត្វ​នៅឡើយ​

សៀមរាប ៖ សត្វ​គោ ក្របី ផ្ទុះ​ជំងឺ ឈឺ និង​ងាប់​រាប់សិប​ក្បាល​នៅ​ក្នុងស្រុក​ជី​ក្រែង គ្មាន​មន្ដ្រី​ពេទ្យសត្វ ចុះ​ពិនិត្យ​ស្រាវជ្រាវ ឬ​ចាក់​ថ្នាំ​ការពារ​នៅឡើយ បច្ចុប្បន្ន គោ ក្របី ជាច្រើន​បាន​កើត​ជំងឺ​ដុំ​ពក​ខ្មៅ​លើ​ស្បែក​និង​មាន​ដំបៅ​ធំៗ​កំពុង​រីក​រាលដាល​ជាច្រើន​ភូមិ​ស្ទើរតែ​ពាសពេញស្រុក​ជីក្រែង រហូត​មាន​ងាប់​ត្រូវបាន​ពល​រដ្ន​កាប់​យក​សាច់​ទៅធ្វើ​ម្ហូបអាហារ និង​យកទៅលក់​នៅ​ទីផ្សារ​ដោយ​គ្មាន​ពេទ្យសត្វ​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​នោះទេ ជាហេតុ​ធ្វើអោយមាន​ការព្រួយបារម្ភ​រឿង​សុខភាព​សា​ធា​រណះ ក្រែង​លរ​អាច​ឆ្លង​រាលដាល​ដល់​មនុស្ស​ថែម​ទៀត ។

​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ សីហា ឆ្នាំ​២០២១ អង្គភាព​សារព័ត៏មាន រិទ្ធី​ដាវ​ដែក ពិតជា​បាន​ទទួលព័ត៏មាន​យ៉ាងច្បាស់​ថា មាន​សត្វ​គោ ក្របី រាប់សិប​ក្បាល​កំពុងតែ​កើត​មាន​ជំងឺ​ដំបៅ ដុំ​ព​កលើ​ស្បែក រហូតដល់​មាន​គោ ក្របី​ងាប់ ជា​បន្ដបន្ទាប់​នៅក្នុង​ភូមិ​ឃុំ​មួយចំនួន​ក្នុងស្រុក​ជីក្រែង​។​

​យោងតាម​សេចក្ដីរាយការណ៍​ពី​អ្នក​ឃ្លាំ​មើល​ក្នុង​មូលដ្ឋាន បានអោយដឹងថា នៅក្នុង​ឃុំ​ទាំង​១២​នៃ​ស្រុក​ជី​ក្រែង ក្នុងនោះ​៤​ឃុំ ដែល​កំពុង​រាតត្បាត​ខ្លាំងជាងគេ គឺ ឃុំ​ពង្រ​លើ ឃុំ​ពង្រ​ក្រោម ឃុំ​គោក​ធ្លោ​កលើ ឃុំ​គោក​ធ្លោ​ក​ក្រោម ! ប៉ុន្ដែរ​ភូមិ​ចំនួន​ដែល​កំពុង​រា​ត​ដាល​ជំងឺ​នេះ​មាន ភូមិ​សប់​ប្រ​ម៉ួ​ង ភូមិ​ព្រៃ​ឆ្កា ភូមិ​ចេក ភូមិ​ក្បាលដំរី ភូមិ​ត្រពាំង​ភ្លោះ ភូមិ​គោក​ធ្លោ​ក ភូមិ​ព្រែក​ធំ ភូមិ​ទឹ​កភ្ញា ភូមិ​ខ្លាឃ្មុំ ភូមិ​បាត​ត ភូមិ​ពង្រ ភូមិ​គំរូ ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប និង​មាន​ភូមិ​ផ្សេងទៀត​ដែល​កំពុង​តែ​ឆ្លង​ជា​បន្ដបន្ទាប់ ដោយ​មិន​ទាន់​ឃើញ​មាន​មន្ដ្រី​ពេទ្យសត្វ ឬ​មន្ដ្រី​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​ចុះ​ប្រត្តិបត្តិ​ការចាក់ វ៉ាកសាំង ការពារ​ជំងឺ គោ ក្របី ជូន​ពល​រដ្ន​នៅឡើយ ទោះបី​ពល​រដ្ន​ទទឹម​ចាំមើល​រាប់​ខែ​មក​ហើយ​ក៏​ដោយ​?​។​

​តាម​ការលើកឡើង របស់​អ្នក​សារព័ត៏មាន​ដែលបាន​ឃ្លាំ​មើល​ជំងឺឆ្លង​នេះ បាន​សំណូមពរ កុំអោយ​ពល​រដ្ន​យក​សត្វ​ឈឺ​ងាប់​នេះ​ទៅ​ធ្វើ​ម្ហូប​ព្រោះ​អាច​ឆ្លង​មក​មនុស្ស​ផងដែរ គួរ​បាញថ្នាំ​សំលាប់​មេរោគ រួច​កប់​ចោល​អោយបាន​ជិតដិត​និង​មាន​សុវត្ថិភាព​។ និង​ម្យ៉ាងទៀត​សុំ​កុំអោយ​ពល​រដ្ន​យក​សាច់ គោ​ក្របី ងាប់​យកទៅលក់​នៅ​ទីផ្សារ​ដែល​ធ្វើអោយ​ប៉ះពាល​សុខភាព​សា​ធា​រណះ ជាដើម ។​ល​។​

​ពាក់ព័ន្ធ​និង​ករណី​ផ្ទុះ​ជំងឺ​ដុំ​ពក​ខ្មៅ និង​ដំបៅ ខាងលើនេះ លោក ព្រំ​វិច ប្រធានការិយាល័យ​ផលិតកម្ម​សត្វ​និង​បសុព្យាបាល​ខេត្តសៀមរាប មិន​បាន​បកស្រាយ​ជុំវិញ​ការសម្ភាស​របស់​អ្នក​សារព័ត័មាន​ទេ គ្រាន់​បញ្ចេញ​ឈ្មោះ​ជ​ងឺ ដោយ​ប្រាប់​ពី​របៀប​ព្យាបាល និង​ការពារ​ប៉ុណ្ណោះ​មិន​បាន​បកស្រាយ​ពីរ​ការចុះ​បាញថ្នាំ​ការពារ ឬ​ចាក់​វ៉ា​សាំង​ការពារ​និង​ព្យាបាល​ជម្ងឺ​ក្នុង​ពេល​ណា​នោះទេ​។​

= ជម្ងឺ​LSD
-​ក្នុង​ករណី​ធម្មតា​អាច​ប្រើ Para និង Dexa
-​ករណី​មាន​ហើម​/​ស្រុង (Oedema) អាច​បណ្តាលមកពី​ការខ្វះ​ប្រូតេអុីន​ក្នុងឈាម ត្រូវ​បំប៉នចំណី ឬ​សេរ៉ូម និង​ADE ក៏​អាច​ប្រើ​។
-​ករណី​មាន​ដំបៅ​អាច​ប្រើ ពួក Antibiotics,​និង​លាប Methylene blue +Negasunt powder,
-​សូម​លាង​ទឹក​សត្វ​ឲ្យបាន​ញឹកញ៉ាប់ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ បរិវេណ​ក្រោល​២​ដង​/​សប្តាហ៏​។​#​សូម​ការពារ​សត្វល្អិត​បឺត​ឈាម មូស របោម​…​។​

​ពល​រដ្ន ស្នើរ​សុំ​អោយ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ចុះ​ពិនិត្យ​ទៅ​ដល់​មូលដ្ឋាន​ដោយផ្ទាល់ និង​មាន​វិធានការ​ការពារ​និង​ព្យាបាល​អោយ​មាន​ប្រសិទ្ធិភាព កុំអោយ​ពល​រដ្ន​រឹះ​គន់​ថា​ជា​មន្ដ្រី​ជើង​១០ អង្គុយតែ​ក្នុង​មន្ទីរ​មិន​ព្រម​ចេញ​ទៅ​មើល​សកម្មភាព​ការងារ​មន្ដ្រី​ក្រោម​ឪ​វាទ ហើយ​ចាំ​ទទួល​តែ​របាយការណ៍​ភូតភរ​កុំ​ហក​ពី​មន្ដ្រី​គ្រាប់​ល្ពៅ​៕ ព័ត៏មាន បឋម​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com