(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកការផ្អាកសេវារថយន្តក្រុងCity Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបញ្ជាក់ថា ការផ្អាកសេវារថយន្តក្រុងCity Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្ននេះ វិធានការមួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងនិងការរីករាលដាលជំងឺកូវីដ-១៩ ហើយសេវាដឹកជញ្ជូនទាំងពីរនេះនឹងត្រូវបើកដំណើរការឡើងវិញនៅពេលណាដែលស្ថានការណ៍នៃជំងឺកូវីដ-១៩បានធូរស្បើយ៕