សកម្មភាពបទល្មើសនេសាទនិងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់តាំងពីលោកប៉ែនវណ្ណារិទ្ធឡើងកាន់ជាប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំអស់រយ:ជាងមួយឆ្នាំកន្លងមកនេះ បទល្មើសគ្រប់ទីកន្លែងបានកើនឡើងយ៉ាងរលូន ។
បងប្អូនពលរដ្ឋពិតជាមានការងឿងឆ្ងល់ ថាតើឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រហែលជាឯកឧត្តម បានទទួលរបាយការណ៍និងទទួលព័ត៌មានពីមន្ទីកសិកម្មខេត្តកំពង់ធំល្អៗរហូតហើយមើលទៅ
តែផ្ទុយទៅវិញសូមឯកឧត្តម មេត្តាកុំមើលរំលង បទល្មើសនេសាទ និងបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់លោកប្រធានមន្ទីមិនខ្ចីខ្វល់សំខាន់នៅលើមន្ត្រីថ្នាក់ក្រោម
ខេត្តកំពង់ធំជាប់លំដាប់ថ្នាក់លេខ.១.បទល្មើសនេសាទ និងបទល្មើសព្រៃឈើ តែអ្វីដែលជាការដោះសាររបស់លោកប៉ែនវណ្ណារិទ្ធ ទំលាក់តែមកលើប្រជាពលរដ្ឋ ហើយនិងគ្មានកម្លាំងបង្ក្រាប បទល្មើសកើនឡើងជាច្រើនកម្លាំងតិច ហើយដែលប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹករួមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បាននិយាយរិះគន់.តៗ.គ្នាថា មានតែជំនាញរងចាំយកតែលុយរីឯកម្លាំងបង្ក្រាបគឺគ្មានទេ។
ប្រភពបានបន្តទៀតថាលោកប៉ែនវណ្ណារិទ្ធតាំងពីធ្វើជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ រហូតមកធ្វើជាប្រធានមន្ទីកសិកម្មគឺប្រហែលមានលាភសក្ការ:ហូចូលមកច្រើនមើលទៅដីចំការនៅក្នុងឃុំទីពោធស្រុកសន្ទុក មានរាប់ហិតា ដីវាលក្រោមក៏មានរាប់ហិតាដែរ លោកប៉ែនវណ្ណារិទ្ធកន្លងមកធ្លាប់មានទោសម្ដងរួចមកហើយពាក់ព័ន្ធនិងបទល្មើសបំផ្លាញព្រៃលិចទឹកថ្នាក់លើនៅតែបន្តអោយដឹកនាំ បច្ចុប្បន្ននេះអាណត្តិរបស់លោកប៉ែនវណ្ណរិទ្ធបទល្មើសវាលលើនិងវាលក្រោមស្ទើតែរលាយអស់ បើគ្មានការផ្លាស់ប្ដូរទេទុកឲ្យមន្ត្រីគដឹកនាំដដែលដដែល ប្រហែលជាមានបានតែមន្ត្រីប្រមាណអ្នកនោះ រីឯប្រជាពលរដ្ឋរងទុក្ខមួយខេត្តកំពង់ធំ។
រដូវបិទនេសាទសុទ្ធសាច់លូស្បៃមុង ក្រហមខៀវ រីកដូចផ្សិត បទល្មើសព្រៃឈើដឹកជញ្ជូន មាសេរីឆ្លងកាត់ខេត្តកំពង់ធំ បទល្មើសទាំងអស់នេះគឺប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងកសិកម្មបានផ្ដល់សិទ្ធអោយមកថ្នាក់ក្រោមជាតិជាពិសេសឯកឧត្តមអភិបាលខេត្ត ជាអ្នកបញ្ជា ព្រោះលោកជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ នៅមានត