ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

កំលាំងចំរុះ ឃុំ និង​ស្រុក​បរិបូណ៍ ចុះ​រុះរើ​តូប​លក់ដូរ​អាណាធិបតេយ្យ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥២

កំលាំងចំរុះ ឃុំ និង​ស្រុក​បរិបូណ៍ ចុះ​រុះរើ​តូប​លក់ដូរ​អាណាធិបតេយ្យ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥២

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​ស្ថិតនៅក្នុង​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កំលាំងចំរុះ​ស្រុក​បរិបូណ៍ បាន​ចុះ​រុះរើ​តូប​លក់ដូរ​អាណាធិបតេយ្យ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥២ ដែល​ដឹកនាំ​ដោយ​លោក ផល សុភាព ជា​អភិបាលរង និង​លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​។​

​សមាសភាព​កម្លាំង​ចូលរួម​មាន​:
១. លោក ផល សុភាព អភិបាលរង ស្រុក​បរិបូណ៌​
២. លោក សាំង គឹម​ស៊ន មេឃុំ ឆ្នុក​ទ្រូ​
៣. ប៉េអឹម B04
៤. បរិស្ថាន
៥. ពូ​លី​ស ចរាចរណ៍​ជើង​ទឹក​
​ដោយ​មាន​ការស្នើសុំ​ពី​មន្ទីរ​សាធារណៈការ​ខេត្ត ដើម្បី​ឲ្យមាន​សោភ័ណភាព​ល្អ និង​បញ្ចៀស​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​ណាមួយ​កើតឡើង ទើប​អាជ្ញាធរ​សម្រេច​ចុះ​រុះរើ​តូប​លក់ដូរ​អនាធិបតេយ្យ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ 52​ដាច់ខាត​មិន​ឱ្យ​លក់ដូរ​បន្ត​ទៀត​ទេ
​តាមរយៈ​បងប្អូន​អាជីវករ​ដែល​ត្រូវ​រុះរើ​តូប បាន​បញ្ជាក់​ឲ្យដឹងថា ពួកគាត់​មិន​ចង់​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នោះ​ទេ មូលហេតុ​ដោយសារ​តែ​អាជ្ញាធរ​ឃុំ​និង​ស្រុក មិន​ព្រម​ដោះស្រាយ​និង​សម្របសម្រួល ជាមួយ​ក្រុមហ៊ុន​ផ្សារ​សមុទ្រ​ទឹកសាប ដើម្បី​សម្រួល​រៀបចំ​កន្លែង​លក់ដូរ​ជូន​ពួកគាត់​ទេ
​គាត់​ពុំ​មាន​លទ្ធភាព​ចូល​លក់ដូរ​នៅក្នុង​ផ្សារ​ថ្មី​ដែល​មានឈ្មោះ​ថា ផ្សារ​សមុទ្រ​ទឹកសាប​នោះទេ ពីព្រោះ​ក្រុមហ៊ុន​ផ្សារ​បាន​ដាក់​តម្លៃ​ខ្ពស់​ពេក ត្រូវ​តម្រូវឲ្យក​ក់​លុយ​ក្នុង​០១​តូបៗ ចំនួន​១៥០០​ដុល្លា​(​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​)​បង់​ជា​ខែ​ក្នុង​០១​តូបៗ​២៥​ដុល្លា​ទៅ​៣៥​ដុល្លា ហើយ​ត្រូវ​ធ្វើ​តូប​ខ្លួនឯង​ទៀត ហេតុនេះហើយ​បានជា​ពួកគាត់​បង្ខំចិត្ត​លក់ដូ​រ​នៅតាម​ចិញ្ចើមផ្លូវ ដើម្បី​ដោះស្រាយ​បញ្ហា​ក្រពះ​និង​ធនាគារ ជាក់ស្ដែង​ផ្សារ​ថ្មី​របស់​ក្រុមហ៊ុន ជា​ទីតាំង​លក់ដូរ​ចាស់​របស់​គាត់​ដែរ​។​

​តើ​ត្រូវឲ្យ​ពួកគាត់​លក់ដូរ​នៅ​កន្លែង​ណា ខណៈ​ដែល​ជំងឺ​កូ​វិដ​កំពុងតែ​រាលដាល​នៅក្នុង​សហគមន៍ ប្រាក់​ចំណូល​ដែល​ធ្លាប់​មាន​ពីមុនមក​ត្រូវ​បាត់បង់​អស់​ហើយ ហើយ​ត្រូវ​បាត់បង់​ទីកន្លែង​លក់ដូរ​ទៀត តើ​ត្រូវរ​ស់​ដោយ​របៀប​ណា​បើ​ពឹង​ទៅលើ​ដី​ស្រែ​ក៏​គ្មាន មានតែ​មុខរបរ​លក់ដូរ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​ក្រពះ ហេតុនេះ​ហើយ​មាន​តែ​ទទូច​អង្វរ​ស្នើសុំ​ដោយ​ក្ដី​អនុគ្រោះ ពី​ឯកឧត្តម​អភិបាលខេត្ត ស៊ុន សុវណ្ណារិទ្ធ មេត្តា​ជួយ​រក​ដំណោះស្រាយ​ពួកគាត់​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com