កំពង់ធំ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (COVID-19) ដែលកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាល នៃគណះអភិបាលខេត្តកំពង់ធំ សូមចូលរួមបរិច្ចាគប្រាក់បៀវត្សន៍ទាំងស្រុង១០០% ចំនួន០៧ខែ ដោយគិតចាប់ពី ខែ ឧសភា រហូតដល់ខែ វិច្ឆិកាឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។