ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាល​ខេត្ត​កំពង់ធំ លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​”

អភិបាល​ខេត្ត​កំពង់ធំ លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​”

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) ៖ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នករស់នៅ​ក្នុង​ក្រុង​ស្ទឹងសែន ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ជា​ទីក្រុង​ស្អាត​របស់​យើង ក្នុង​ការប្រកួតប្រជែង​ជាមួយ​ទីក្រុង​ដទៃ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​កិត្តិយស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ​យើង​នៅ​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ធំ ជាពិសេស​អ្នករស់នៅ​ក្នុង​ស្ទឹង​សែន​។

​ការលើកទឹកចិត្ត​នេះ ថ្លែង​នៅក្នុង​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១០ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​” អម​ជាមួយ​ការប្រកាស​យុទ្ធនាការ “​កម្ពុជា​ស្អាត​” ឆ្ពោះ​ទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ (SEA Games 2023) នា​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២២ នៅ​សួន​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​នា​ឱកាស​នោះ​ដែរ បន្ទាប់​ពី​ឯកឧត្តម ងួន រតនៈ បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត រួចមក ឯកឧត្តម បន្ថែមទៀតថា ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ ពិតជា​បាន​រួមចំណែក​បំផុស និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ចំពោះ​យុវជន កុលបុត្រ កុលធីតា​ខ្មែរ​ឱ្យ បន្ត​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​បន្ថែមទៀត ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​ការលើកកម្ពស់​ការអភិវឌ្ឍ​បៃតង ដែល​ជា​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីកចម្រើន​នៃ​សង្គមជាតិ​យើង​។​

​ឯកឧត្តម ងួន រតនៈ បន្តថា ទីក្រុង​ស្អាត​ផ្ដើមចេញ​ពី​យើង​ទាំងអស់គ្នា ដែល​តម្រូវ​ទាម​ឲ្យ​យើង​ចូលរួម​អនុវត្ត​កាត្វកិច្ច ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សែន ត្រូវ​យកចិត្តទុកដាក់​វេច​ខ្ចប់​កាកសំណល់​រឹង និង រាវ​ឲ្យមាន​របៀបរៀបរយ ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​ដងផ្លូវ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស “​នៃ​ភាព​ស្អាត​” ដែល​ត្រង់​ចំណុច​នេះ “​ស្អាត​” សំដៅ​ដល់ “​ស្អាត​ដោយមាន​ទេសភាព​ស្រស់ត្រកាល​, ស្អាត​ដោយ​ភាព​ប្រណិត​, ស្អាត​ដោយ​មាន​បរិស្ថាន​ល្អប្រសើរ​, ស្អាត​ដោយមាន​អនាម័យ​, ស្អាត​ដោយមាន​សុវត្ថិភាព​, ស្អាត​ដោយ​មាន​គុណភាព និង​ស្អាត​ដោយ​មានឱជារស​ឆ្ងាញ់​ពិសារ​”​។ ហើយក៏​ជា​ទីក្រុង​ប្រកបដោយ “​ភាព​វៃឆ្លាត​” មាន “​ភាព​ស្អាត​និង​បៃតង​” ប្រកបដោយ​អនាម័យ ដែល​មាន​សណ្តាប់ធ្នាប់​រៀបរយ​, មាន​ការធានាបាន​នូវ​សុខ​សុវត្ថិភាព​ពេញលេញ​, មាន​ការផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​បដិសណ្ឋារកិច្ច​ល្អ​, មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​និង​សម្បទា​ទ្រទ្រង់​គ្រប់គ្រាន់ និង​មាន​ការផ្តល់ សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព គឺជា​មជ្ឈដ្ឋាន​ដែល​ប្រជាជន​គ្រប់រូប​ប្រាថ្នា​ចង់​រស់នៅ ហើយ​ទាំងនេះ ក៏​ជា​កត្តា​កំណត់​ការសម្រេចចិត្ត​ដ៏​ចម្បង​បំផុត​មួយ​សម្រាប់​ភ្ញៀវទេសចរ ក្នុង​ការជ្រើសរើស​គោលដៅ​ទស្សនា​របស់គេ​នាពេល​បច្ចុប្បន្ន​ផង​ដែរ​។​

​ចុងបញ្ចប់ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ភ្ញៀវទេសចរ​គ្រប់រូប ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស ទម្លាប់​នៃ​ការរស់នៅ​ជាមួយ “​ភាព​ស្អាត​និង​អនាម័យ​” រួម​ជាមួយ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធាន​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ដ​-១៩​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com