ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត លោក ម៉ាត់ សេត ជំរុញ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ដើម្បី​ជៀសផុត​ពី​ជំងឺឆ្លង​ថ្មី កូវី​ដ​១៩

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត លោក ម៉ាត់ សេត ជំរុញ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ដើម្បី​ជៀសផុត​ពី​ជំងឺឆ្លង​ថ្មី កូវី​ដ​១៩

(​ខេត្ត​កំពត​)៖ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​ណែនាំ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គិតគូរ យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​ស្តាប់​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ចំណាត់ការ​បទបញ្ជា​រាជរដ្ឋាភិបាល ក្នុងការ បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជា​សកល​នៃ​វីរុស​ប្រភេទ​ថ្មី កូវី​ដ​១៩​។

​លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​មានប្រសាសន៍​អប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ បែប​នេះ​ខណៈ ដែល​មាន​ការចូមរួម​ពី​សហកា​រី ជា​ក្រុមយុវជន សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ឱកាស​នៃ​ពិធី ជួប​សំណេះសំណាល​និង​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​មាន​ជីវភាព​ប្រឈម​ការខ្វះខាត​តាម​ខ្នង​ផ្ទះ​មួយ​ចំនួន​ក្នុង​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា​ឆ្នាំ ២០២០​។​

​លោក ម៉ាត់ សេត ក៏បាន បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ជំងឺ​ឆ្លងកូវី​ដ​១៩ បាននិងកំពុង​រី​ករា​ត​ត្បាត​ជាស​កលពេញ​ពិភពលោ​ក​។ ហើយ​បញ្ហា​គ្រោះអាសន្ន​នេះ រាជរដ្ឋាភិបាល មិន​បាន​នៅ​ព្រងើយកន្តើយ ក្នុង​យុទ្ធនាការ បង្ការ ការពារ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។

​ជាក់ស្ដែង​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ណែនាំ​និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យើង នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សូម​កុំ​ឱ្យ​ពលរដ្ឋ​យើង​មាន​ការជួបជុំ​ឬ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ដែល​មាន​មនុស្ស​ច្រើន ព្រោះ​មេ​រោគកូ​វីដ​១៩ នេះ​ងាយ​ឆ្លង នាំ​ឱ្យ​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​របស់​យើង​។​

​លោក ម៉ាត់ សេត ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​យើង បើ​ពុំ​មាន​ការចាំបាច់​ទេ គួរ​គប្បី កុំ​ធ្វើ​ដំណើរ​ចេញពីផ្ទះ ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ចាក់​សារ​ជា​សម្លេង​ផ្សព្វផ្សាយ តាម​មេក្រូ​នៅក្នុង​ភូមិ ឱ្យបាន​យល់ដឹង​ទាំងអស់​គ្នា​អំពី​វិធានការ​ថែទាំ សុខភាព​ឱ្យបាន​ល្អ ដើម្បី​រួមគ្នា ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ ការរីក​រាលដាល មេ​រោគកូ​វីដ ១៩​នេះ​ឱ្យ​ទទួលបាន​លទ្ធផល​ប្រសិទ្ធភាព​នៅក្នុង​សហគមន៍​របស់​យើង​។​

​លោក ម៉ាត់ សេត ក៏​បាន​ណែនាំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា សូមឱ្យ​មាន​ការជឿជាក់ ទុកចិត្ត​មក​លើ​ចំណាត់ការ​ដឹកនាំ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ត្រូវ​ចូលរួម​អនុវត្តតាម​បទបញ្ជា​ការណែនាំ​របស់ សម្ដេច​តេ ជោ ហ៊ុន សែន និង សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ដើម្បី​យើង​រួម​គ្នា​បង្ការ ទប់ស្កាត់​ការឆ្លង នូវ​វីរុស​កូវី​ដ​១៩​នេះ​នៅក្នុង​សហគមន៍​របស់​យើង​។ ដូច្នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ត្រូវ​ប្រកាន់ខ្ជាប់ នូវ​អនាម័យ​ខ្ពស់ គឺ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស ការលាង​ដៃ​សម្អាត​ដៃ​ដោយ​សាប៊ូ​ឬ​ទឹក​អាកុល​ឱ្យបាន​ញឹកញាប់​ជា​ប្រចាំ​ដើម្បី ជៀសផុត នូវ​ការឆ្លង និង​ការរីក​រាលដាល នៃ វីរុស​កូវី​ដ​១៩​នេះ​មក​លើ​សង្គម​គ្រួសារ​និង​សហគមន៍​យើង​។​

​ក្នុងឱកាស​នោះ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​ក៏​បាន​នាំ​អំណោយ​មនុស្សធ៌មនៃ​ប្រទេ​សសាំង​ហ្គា​ពួ​រ (HARRIS ISMAIL) សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា​និង​ជីវភាព​ខ្វះខាត​ចំនួន ៤០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ស្ករសរ ទឹក​សារ៉ូ ទឹកដោះគោ​ខាប់​-​ទឹកដោះគោឆៅ ប្រេង​ឆា​-​មី -​តែ​-​ត្រីខកំប៉ុង -​និង​តំណាប់​ផ្លែ​ល្មើ ដែល​ចំណាយ​ថវិកា​សរុប​ចំនួន​៣​លាន​៨​សែន​៧​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com