ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​!

​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីត​លោកគ្រូ​អ្នកគ្រូ និង​អតីត​សិស្សសាលា​បាក់​ទូក នាយ នាយរង អាវុធហត្ថ​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ​។​

​តាម​របាយការណ៍ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការប្រកួត​ដណ្តើម​ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃនេះ គឺ​ចាប់ផ្តើម​ដំណើរការឡើង តាំងពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ប្រើ​រូបមន្ត ប្រកួត​ជម្រុះ​ក្នុង​ពូ​ល និង​ជ្រើសរើស​យក​ក្រុម​ដែល​ឈ្នះ ក្នុង​ពូ​ល​នីមួយៗ មក​ធ្វើ​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ។ ការប្រកួត​ទាំងពីរ​ប្រភេទ​កីឡា​នេះ មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន​៣៩​ក្រុម ក្នុងនោះ វិញ្ញាសា​បាល់ទាត់ មាន ២០​ក្រុម និង វិញ្ញាសា​បាល់ទះ មាន ១៩​ក្រុម សរុប​កីឡាករ​ចូលរួម​ទាំងអស់ មាន​ចំនួន ៥០៣​នាក់​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែង​កោត​ស​សើរ​ដល់​ក្រុម​កីឡាករ​រួម​និង ក្រុមការងារ ដែល​បាន​រៀបចំ​ការប្រកួត តាំង​ពី​វគ្គ​ដំបូង រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅថ្ងៃនេះ បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​បង្ករ​ភាពសប្បាយ​រីករាយ ក្រោម​ម្លប់​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេសជាតិ​។ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា តាំង​ពី​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រហូតមក​ដល់​លោក​ធ្វើ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​តែងតែ​បំផុសស្មារតី​ចូលរួម​គាំទ្រ និង​លេង​កីឡា​ដើម្បី​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជ​លើ​ផ្ទៃ​ប្រទេស​។​

​ក្រោយ​ចប់​ការប្រកួត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់​ពានរង្វាន់​ជូន​ដល់​ក្រុម​ទាំង​០៦ ដែល​ទទួលបាន​ជ័យលាភី​ផ្តាច់ព្រ័ត្រ​ទាំងពីរ​ប្រភេទ​កីឡា ដោយ​ចំណាត់​លេខ​១ ទទួលបាន​ពានមាស​១ ទឹកប្រាក់​ចំនួន ២​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ពានប្រាក់​១ ទឹកប្រាក់​ចំនួន ១​លាន​៥​សែន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ពាន​សំរឹទ្ធ​១​ទឹកប្រាក់​ចំនួន ១​លាន​រៀល ដូចៗ​គ្នា ព្រមទាំង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក្រោម​បរិយាកាស សប្បាយរីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com