ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

អភិបាលខេត្ត​សៀមរាប ចុះ​ត្រួតពិនិត្យ​កម្លាំងចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្ត​សៀមរាប​និង​ខេត្តឧត្ដរមានជ័យ ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ​

អភិបាលខេត្ត​សៀមរាប ចុះ​ត្រួតពិនិត្យ​កម្លាំងចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្ត​សៀមរាប​និង​ខេត្តឧត្ដរមានជ័យ ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ​

សៀមរាប​÷ ឯកឧត្ដម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ចុះ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​កងកម្លាំង​ចម្រុះ កំពុង​ប្រចាំ​នៅ​តាម​គោលដៅ និង អាជ្ញាធរ​ភូមិ ក្នុងស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ ដែល​ជា​ស្រុក​ជាប់​ព្រំប្រទល់​ជាមួយ ខេត្ត​បន្ទាយមានជ័យ និង ខេត្ត​ឧត្ដរមានជ័យ ដើម្បី​អនុវត្តន៍​បទបញ្ជា ការ​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លងកាត់រ​វាង​ខេត្ត​និង​ខេត្ត​ក្នុងប្រទេស របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ជាពិសេស​ការវិលត្រឡប់​របស់​ប្រជាពលរដ្ឋ​មក​ពី​ក្នុង​និង​ក្រៅប្រទេស ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប ខេត្ត​ឧត្ដរមានជ័យ និង​បន្ទាយមានជ័យ ឯកឧត្ដម ទៀ សីហា បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​កងកម្លាំង​ចម្រុះ​ដែល​កំពុង​ប្រចាំការ​នៅ​គោលដៅ​នេះ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​បំពេញភារកិច្ច តាម​តួនាទី​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​ការអនុវត្ត​នូវ​បទបញ្ជា​លេខ​០២ របស់​រាជ​រដ្ឋភិបាល​កម្ពុជា បាន​យ៉ាង​ខ្ជាប់ខ្ជួន ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​រួមចំណែក​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ខណៈ​ដែល​បច្ចុប្បន្ន​នេះ កំពុង​កើតមានឡើង​នៅលើ​សកលលោក បណ្ដាលឲ្យ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ។ ឯកឧត្ដម ទៀ សីហា បាន​ណែនាំ និង ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ចម្រុះ​ដែល​កំពុង​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្តសៀមរាប និង ឧត្តរមានជ័យ ព្រមទាំង អាជ្ញាធរ​ស្រុក​ស្រីស្នំ ត្រូវ​បង្កើន​ស្មារតី​ការយកចិត្តទុកដាក់​បន្តទៀត តាម​បទបញ្ជា​លេខ​០២ របស់​រាជ​រដ្ឋភិបាល​កម្ពុជា ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ។​

​ដើម្បី​ជា​ការលើកទឹកចិត្ត ឯកឧត្ដម ទៀ សីហា បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​កងកម្លាំង​ចម្រុះ​ប្រចាំការ​គោលដៅ​ព្រំប្រទល់​ខេត្ត​សៀមរាប​និង ខេត្ត​បន្ទាយមានជ័យ ក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រឡាញ់ និង​ទល់​ខេត្ត​ឧត្ដរមានជ័យ ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។

​ក្នុងឱកាស​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ នៃ​ស្រុក​ទាំង​ពីរ ឯកឧត្ដម​អភិបាលខេត្ត​ក៏​បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ឧបត្ថម្ភ​ជូន​ដល់​បងប្អូន​ជា​អាជ្ញាធរ​មូលដ្ឋាន ដែលជា​អ្នក​ទទួល​រង នូវ​ហា​នី​ភ័យ ដោយ​នៅ​ជិត​បំផុត​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​ទើប​វិល​មក​ពី​ក្នុង និង​ក្រៅប្រទេស និង ដើម្បី​បន្ត​ពង្រឹង ផ្សព្វផ្សាយ​បន្ថែម​ទៀត ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ឲ្យ​កាន់តែយ​ល់​ដឹង​ច្បាស់​ពី​វិធី​បង្ការ ការពារ​ជម្ងឺ​កូវី​ដ​១៩ និង ត្រូវ​ត្រូវ​យកចិត្តទុកដាក់ ខ្ពស់ ក្នុងករណី​មាន​អ្នក​ចំណូល​ថ្មី​ចូលមក​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺ​ត្រូវ​រាយការណ៍ មក​ថ្នាក់ឃុំ​សង្កាត់ ក្រុង ស្រុក ។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចុះ​ត្រួតពិនិត្យ​នៃ​ការអនុវត្តន៍​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ ១៩ នៅ​តាម​ភូមិ​ទាំង​៩៥២​ភូមិ នៃ​ក្រុង ស្រុក​ទាំង​១២ របស់​ខេត្ត​សៀមរាប ។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ចុះ​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រឡប់មក​ពី​ក្នុង និង​ក្រៅប្រទេស ដែល​បាន​កំពុង​អនុវត្តន៍​នីតិវិធី​សុខាភិបាល ដោយ​ដាក់ឲ្យ​នៅ​ដោយឡែក​ពី​សហគមន៍​រយៈពេល​១៤​ថ្ងៃ នៅក្នុង​អនុវិទ្យាល័យ​ប្រិយ៍ ចំនួន ១៧​នាក់ ស្ថិតក្នុង​ស្រុក​ស្រីស្នំ និង វិទ្យាល័យ​ក្រឡាញ់ ចំនួន ១៤៤​នាក់ ស្ថិត​នៅក្នុង​ស្រុក​ក្រឡាញ់ ដើម្បី​លើកទឹកចិត្ត និង​ផ្សព្វផ្សាយ ដល់​ពួកគាត់ ឲ្យ​កាន់​យល់​ដឹង​ច្បាស់​ពី​ការយកចិត្ត​ទុក្ខ​ដាក់​របស់​រាជរដ្ឋាភិបាល ជាពិសេស​សម្ដេច​តេជោ ក្នុង​ការបង្ការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍ និង​អាយុជីវិត​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម ទៀ សីហា បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ សូម​ស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​សុខាភិបាល ព្រោះថា ប្រសិនបើ​យើង​គ្មាន​ជម្ងឺ ក្រុមគ្រួសារ​យើង និង សហគមន៍​យើង​ក៏​មិន​មាន​ជម្ងឺ​នេះ​ដែរ ។ ដូច្នេះ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​សកលលោក​កំពុង​កើតមាន​ជម្ងឺ​កូវី​ដ​១៩​នេះ សូម​បងប្អូន​ទាំងអស់​ត្រូវ​ចេះ​អំពី​វិធី​ការពារ​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩ គឺ​ត្រូវ​លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់កុល​លាងដៃ , ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្ដាស់ ដោយ​កន្សែង ក្រមា ក្រដាស ឬ​ដោយ​កែងដៃ , ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្ដៅ និង​ក្អក ឬ​ផ្ដាសាយ , ចៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ , ត្រូវ​ចម្អិន​សាច់​ឬ​ស៊ុត​ឲ្យបាន​ឆ្អិន​ល្អ និង​ចៀសវាង​ប៉ះពាល់​ជាមួយ​សត្វ​ព្រៃរ​ស់ ឬ​កន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារ​ការពារ​ខ្លួន ៕
​ប៊ុន រិទ្ធី​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com