សៀមរាប ៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា ឃាតខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ហេតុការណ៍ធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ
ទី១.ឈ្មោះជ្រឹង គឹមសៀង ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។
ទី២.ឈ្មោះគង់ សុភី ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បន្ទាប់ពីឃាតខ្លួនបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន១៥កញ្ចបទម្ងន់៤៥១,៥៥ក្រាម, ថ្នាំwyចំនួន៨គ្រាប់ទម្ងន់០,៩០ក្រាម , ថ្នាំក្រវីពណ៌ផ្កាឈូកសញ្ញាក្បាលខ្មោចចំនួនមួយគ្រាប់ ទម្ងន់០,៤១ក្រាម,ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកំលាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅថ្ងៃនេះ ៕
ប៊ុន រិទ្ធី