ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចុះបង្ក្រាប​ទីតាំង​ច្រៀក​ឈើ​ខុសច្បាប់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ថាស និង​ដកហូត​ឈើ​រាប់សិប​ម៉ែត​គូ​ប​

​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចុះបង្ក្រាប​ទីតាំង​ច្រៀក​ឈើ​ខុសច្បាប់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ថាស និង​ដកហូត​ឈើ​រាប់សិប​ម៉ែត​គូ​ប​

កំពង់ធំ​៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន និង​ច្រៀក​ឈើ​ខុសច្បាប់​មួយ​កន្លែង​ស្ថិតនៅ តំបន់​ភូមិ​កំពង់​ស្តេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឃុន ប៊ុន​ហូរ មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ លើ​ទីតាំង​ប្រាំ​មួយកន្លែង និង​ដកហូត ឈើ​មូល និង​ឈើ​ច្រៀក​ជាច្រើន​ម៉ែត​គូប​។

​ក្នុង​ប្រិបត្តិការចុះ​បង្ក្រាប​ទីតាំង​ច្រៀក​ឈើ​នៅ​ចំណុច​ភូមិ​កំពង់​ស្តេច​, លោក​វរសេនីយ៍ទោ ឃុន ប៊ុន​ហូរ លើកឡើងថា សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ អូសបន្លាយ​រយៈពេល​ពី​រ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០ ដោយ​មាន​ការសហការ​ជាមួយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​កំពង់ថ្ម​ផងដែរ​។ ចំពោះ​ការអូសបន្លាយ​ការដឹកជញ្ជូន​ឈើ​រហូតដល់​ទៅ​ពីរ​ថ្ងៃ ព្រោះ​ទីតាំង ជ្រៀក​ឈើ​មាន​រហូត​ដល់​6​កន្លែង​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា ហើយ​ស្ថានភាព​ផ្លូវ​ពិបាក​ចូល​ដឹក ម្យ៉ាងទៀត​ការ​លាក់ទុក​ឈើមូល​ស្ថិតក្នុង​បឹង និង​ស្ទឹង​ជីនិ​តត្រូវការ​កម្លាំងចុះរា​វ​អូស​តាមរយៈ​កាណូតម​ក​កាន់​លើគោក​ទើប​ស្ទួច​ឡើង​។ លោក​បន្តថា ប្រតិបត្តិ​ការណ៍​នេះ​ធ្វើឡើង​ក្រោយ​ពី​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថា “​សកម្មភាព​ដឹក​និង​ច្រៀក​ឈើ​អាណាធិបតេយ្យ​ក្នុងភូមិ និង​តាម​ព្រៃ ក្បែរ​ភូមិ​យ៉ាង​អាណាធិបតេយ្យ​បំផ្លាញ​ព្រៃឈើ ដែល​មាន​ប្រភព​មក​ពី​ព្រៃ​អង្គ​តែ​ន​” ក្រោម​ដែន​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ជា​សេនាធិការ​”​។ លោក​វរសេនីយ៍ទោ បញ្ជាក់បន្ថែម​ថា សកម្មភាព​ច្រៀក​ឈើ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​នេះ​ត្រូវ បាន​ជនសង្ស័យ​ដាក់​បណ្តាញ​នៅតាម​ផ្លូវ​ជាច្រើន​កន្លែង ដែល​ធ្វើឲ្យ​ការ​បង្ក្រាប​មិន​បាន​រឹបអូ​ស​យក ម៉ាស៊ីន​បាន​ទាំងស្រុង​នោះ​ទេ ព្រោះ​មុន​មកដល់​ជនល្មើស​បាន​ដឹង​មុន និង​ដោះ​ម៉ាស៊ីន​ចេញ​ស្ទើរតែ អស់​ទៅហើយ សល់​តែ​គំនរ​ឈើ​ជាច្រើន​ដុំ និង​សន្លឹក មិន​អាច​វាស់វែង​បាន​ពិតប្រាកដ​នៅឡើយ​រង់ចាំ ប្រមូល​អស់​ពី​ក្នុង​បឹង និង​ស្ទឹង​ជាមុន​សិន​ទើប​ធ្វើការ​វាស់វែង​។

​ប្រជាពលរដ្ឋ​ដាក់​ចម្ងល់​ថា ប្រភព​ឈើ​ដែល​ដឹក​ចេញពី​ព្រៃអង្គ​តែ​ន​ត្រូវបាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ធំ ដាក់​ស្នាក់ការ​ចំនួន​បី​កន្លែង គឺ​ស្នាក់ការ​ចំណុច​អូរ​ដៃ​ជ្រៃ អូ​តា​ព្រហ្ម និង​ចំណុច​៤៤ ឃុំ​ក្រយា ស្រុក​សន្ទុក ដើម្បី​ការពារ​នៃ​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ចេញ ប៉ុន្តែ​ប្រភព​ឈើ​អាណា​ធិប តេ​យ្យ​នៅតែ​បន្ត​ដឹក​យ៉ាង​គគ្រឹក​គ្រេង​ចេញពីរ​ព្រៃ​អង្គ​តែ​ន​បាន​យ៉ាង​រំភើយ​! មិនមែន​មាន​តែ​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ភូមិ​កំពង់​ស្តេច​នោះទេ គឺ​មាន​ឈ្មួញ​ជា​ម្ចាស់​រណា និង​ម៉ាស៊ីន​មកពី ភូមិ​តា​ភោគ និង​ភូមិ​មួយចំនួន​ទៀត​មកពី​ស្រុក​សន្ទុក​ផងដែរ​។
​សកម្មភាព​ទាំងអស់​នេះ​បាន​ធ្វើឲ្យ​មហាជន​ដាក់​ការសង្ស័យថា “​ប្រហែល​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងអស់​នោះ​ត្រូវ​រូ​វ​គ្នា​ជាមួយ សមត្ថកិច្ច​នៅ​លើ​ដងផ្លូវ​ទាំងអស់នេះ​ឬ​យ៉ាងណា ទើប​ធ្វើ​ការដឹកជញ្ជូន​ដោយ​សេរី​បែបនេះ​?” ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com