ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​ឃាត​ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង​១១​នាក់​និង​សម្ភា​រះ​ល្បែង​មួយ​ចំនួន​

​ឃាត​ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង​១១​នាក់​និង​សម្ភា​រះ​ល្បែង​មួយ​ចំនួន​

​សៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​បង្ក្រាប់​ក្រុម​ញៀន​ល្បែងស៊ីសង​ដោយ​ឃាត​ខ្លួន​មនុស្ស​១១​នាក់​និង​សម្ភា​រះ​ល្បែង​មួយ​ចំនួន ដោយ​មាន​ការបញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ អោយ​ចុះ​បង្ក្រាប់​ល្បែងស៊ីសង​គ្រាប់​ឡូតូ និង​បៀរ​)​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២០ (​ក្រឡុក នៅ​ចំណុច​តូប​ជួល​លក់​ឥ​វ៉ាន់​ចាប់ហ៊ួយ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ជា​លទ្ធផល ឃាត់​អ្នកលេង​បាន​ចំនួន​១១​នាក់​:
​ទី​១.​ឈ្មោះ លាង ស្រី​លុច ភេទ​ស្រី អាយុ​៣២​ឆ្នាំ មេផ្ទះ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។​
​ទី​២.​ឈ្មោះ ទ្រុល គឹម​ហាប់ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៣.​ឈ្មោះ ហ៉ីម សុ​គ័ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៤.​ឈ្មោះ ឆៅ ស្រី​ទូច ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មេការ​ហាង​ក្លាស់​ស៉ិ​ក ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៥.​ឈ្មោះ ឆេង ពន្លឺ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៦.​ឈ្មោះ ហង្ស ដាលីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ចំប៉ី​សៀមរាប ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៧.​ឈ្មោះ ឈឿត ហួត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​សែន​សប្បាយ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៨.​ឈ្មោះ ប៉ិន ហា​ទីន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​៩.​ឈ្មោះ អេង ណា​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​១០.​ឈ្មោះ ទុយ វណ្ណី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ឃាង​ដែក ទីលំនៅ ន្ទ​ប់ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​
​ទី​១១.​ឈ្មោះ សែន សុខ​សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ចំណែក​មេ​ស៊ីសង​ត្រូវបាន​រត់គេច​ខ្លួន​បាត​ស្រ​ម៉ោល​។​

​ក្រោយពេល​ឃាត​ខ្លួន​បាន​ដកហូត​វត្ថុតាង​រួមមាន​: ១,​គ្រាប់​ក្រឡុក​ឡូតូ ២,​កា​តុង​លេង​ឡូតូ​ចំនួន​៣០​សន្លឹក​(​កា​តុង​) ៣,​បៀរ​ចំនួន​០៣​ហ៊ូរ ៤,​ម៉ូតូ​ចំនួន​០៤​គ្រឿង​។​
​សមត្ថកិច្ច​បាន​បញ្ចាក់​ថា​ក្រោយពេល​ឃាត​ខ្លួន​បាន​សុំ​គោលការណ៍ លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង ធ្វើការ​អប់រំ​លើក​ទី​១ រួច​អោយ​ត្រឡប់ទៅផ្ទះ​វិញ​៕
​ប៊ុន រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com