សៀមរាប៖ ក្រុមអ្នកតវ៉ាសុទ្ធតែជាអ្នកសិល្បៈល្បីៗឈ្មោះ ជាង២០០នាក់ បានទាមទាអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា ក្នុងនោះមានអ្នកនាង ខាត់ សុឃីម តំណាងប្រជាពលរដ្ឋជាង២ពាន់គ្រួសារបាន ផ្ទុះការតវ៉ាទ្រង់ទ្រាយធំលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាប ហេតុការណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។
ការផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាបគឺទាមទារអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា Enarita បន្ទាប់ពីជាប់ឃុំខ្លួនអស់រយៈពេលជាង៩ខែ រួចមកហើយ ទោះបីយ៉ាងណា ពេលនេះទាំងសមត្ថកិច្ច តុលាការ និង ខាងអ្នកតវ៉ា កំពុងសម្របសម្រួលគ្នារកនូវចំណុចកណ្តាលមួយ ដើម្បីបញ្ចប់វិវាទនេះ។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបធ្លាប់ឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា មូលហេតុដែលតុលាការមិនព្រមដោះលែងពីព្រោះតែលោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា មានរឿងវែងឆ្ងាយណាស់ដែលមិនអាចបរិយាយបាននោះទេ ទោះបីយ៉ាងណាយើងក៏មិនអាចដឹងរឿងពិតស៊ីជំរៅនោះឡើយ៕
ប៊ុនរិទ្ធី