ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​ពល​រដ្ន​រឹះ​គន់​លោក​មេឃុំ​ពង្រ​លើ​និង​អនុ​ភូមិ​ស្វាយចេក​សុំ​ច្បាប់ស្ដា​របាតបឹង​បែរជាលក់​អាចម៍អោ​យ​ម្ចាស់ឡ​ឥដ្ឋ​យកលុយ​ដាក់​ហ៊ោ​ប៉ៅ

​ពល​រដ្ន​រឹះ​គន់​លោក​មេឃុំ​ពង្រ​លើ​និង​អនុ​ភូមិ​ស្វាយចេក​សុំ​ច្បាប់ស្ដា​របាតបឹង​បែរជាលក់​អាចម៍អោ​យ​ម្ចាស់ឡ​ឥដ្ឋ​យកលុយ​ដាក់​ហ៊ោ​ប៉ៅ

សៀមរាប ៖ លោក​មេឃុំ​ពង្រ​លើ និង​អនុ​ភូមិ ស្វាយចេក ត្រូវបាន​ប្រជា​ពល​រដ្ន​ក្នុងភូមិ​ស្វាយចេក រឹះ​គន់​ថា កំពុងតែ​បោកប្រាស់​ពួកគាត់​អោយ​គាំទ្រ ការសុំ​ច្បាប់ស្ដា​របាតបឹង​ស្វាយចេក ដើម្បី​រក្សា​ទឹក​ទុក​នៅ​រដូវប្រាំង​សំរាប់​ប្រើប្រាស់​រួមគ្នា​អោយបាន​ដល់​ប្រជា​ពល​រដ្ន​អាស្រ័យ​ផលដំណាំ​ផ្សេងៗ តែ​រហូត​មកដល់ពេលនេះ​ជិត​៣​ឆ្នាំ​ហើយ មិនឃើញ​ស្ដារ​បឹង​បាន​លទ្ធផល​ជា​ដុំកំភួន​នោះឡើយ ឃើញ​តែ​រណ្ដៅ​ចោះៗ ជាច្រើន​កន្លែង​ជីក​យក​អាចម៍ដី​លក់​អោយ លោក ឡេង ថៅកែ​ឡ​ធ្វើ​ឥ​ដ្ន​តែប៉ុណ្ណោះ លុះ​មកដល់ពេលនេះ​ទាំង​មេភូមិ ទាំង​ប្រជា​ពល​រដ្ន និង​អាជ្ញាធរ​ស្រុក​ជីក្រែង ស្រង៉ាកចិត្ត ដោយ​លិចលឺ​ដំណឹង​ថា ការសុំ​ច្បាប់ស្ដា​របឹង​ខាងលើ​នេះ​គឺ​គ្រាន់តែ​ជា​ការជីក​យក​អាចម៍ដី​លក់​យក​លុយ​ដាក់​ហោប៉ៅ​តែប៉ុណ្ណោះ មិន​មាន​ឆន្ទះ​ស្ដារ​បឹង​ពិតប្រាកដ​នោះ​ទេ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ ស្វាយចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្វាយចេក​បាន​ប្រាប់ថា​ពួកគាត់​មិន​សប្បាយចិត្ត​រឿង​លោក សាន សារុន អនុ​ភូមិ​គំរាម​មិន​អោយ​តវ៉ា​រឿង​ស្ដារ​បាត​បឹង​ដែល​មាន​ភាពយឺតយ៉ាវ​នោះឡើយ ហើយ​ការប្រើ​អំណាច ពុកផុយ​នេះ​ធ្វើឡើង​ចំពោះ​តែ​ពល​រដ្ន​មិន​សូវ​យល់ មិនសូវ​ដឹង តែប៉ុណ្ណោះ​។​

​លោក សេង តាន់ មេភូមិ​ស្វាយចេក ប្រាប់​តាម​ទូ​ស័ព្ទ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា បឹង​ស្វាយចេក​ជា​បឹង​បុរាណ មន្ដ្រី​បរិស្ថាន​តែងតែ​ហាម​ឃាត​ពល​រដ្ន​មិនអោយ​យក​គ្រឿងចក្រ​ចូល​ភ្ជួរ​រាល់​នោះទេ មុន​ឆ្នាំ​២០១៨ មន្ដ្រី​បរិស្ថាន​ឃាត​គ្រឿងចក្រ​មិន​អោយ​កាយ​ដី​បឹង​ទេ ក្រោយមក​ត្រូវបាន​គេ​សុំ​ច្បាប់​ទៅ​អភិបាល​ស្រុក​ជី​ក្រែង ដោយ​ក្នុង​គំរោង​ស្ដា​របឹង​មាន​ប្រវែង​ទទឹង​ទំហំ​៥០​ម៉ែត្រ និង​បណ្ដោយ​១០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ !​តែ​មក​ដល់​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ឆ្នាំ​២០២០​ម្សិលម៉ិញ​នេះ លោក​អភិបាលស្រុក​ជី​ក្រែង​បាន​ហៅ​ទៅ​ប្រជុំ ទើប​ដឹង និង​ឃើញ​ឯកសារ​ស្ដារ​គេ​ដាក់​ទទឹង​៥០​ម៉ែត្រ​និង​បណ្ដោយ​៨០០​ម៉ែត្រ​ទៅ​វិញ ចំណែក​រឿង​ផ្សេង​ទៀត​លោក​មិន​សូវ​ដឹង​រឿង​នោះទេ ។​

​លោក ម៉ៅ មន្ដ្រី​បរិស្ថាន​គ្រប់​គ្រោង​តំបន់​បឹង​ពែរ​ខាងលើ យើង​មិន​អាច​សុំ​ការទំនាក់ទំនង​តាម​ទូ​ស័ព្ទ​បានទេ​ដោយសារ​ស្ថិត​ក្រៅ​តំបន់​សេ​វ៉ា​។​

​លោក សាន សារុន អនុ​ភូមិ​ស្វាយចេក បានអោយ​ដឹង​តាម​ទូ​ស័ព្ទ​នៅ​ព្រឹក ថ្ងៃ ទី​២ ខែ​ឧសភា ឆ្មាំ​២០២០ បាន​ឆ្លើយ​បដិសេដថា គ្មាន​ការលក់​អាចម៍ដី​អោយ​ឡឥដ្ឋ​ដូច​ការ​រឹះ​គន់​នោះទេ ការធ្វើ​នេះ​គ្មាន​ការជួយ​ពី​ភាគី​ណា​នោះ​ដែរ ដូច្នេះ​យើង​ធ្វើ​ទៅ​តាម​លទ្ធភាព ដោយ​លោក ឡេង​ម្ចាស់ ឡឥដ្ឋ ជួយ​ជីក​យក​អាចម៍ដី ហើយ​យើង​បាន​ជា​បឹង​ទៅតាម​សំណូមពរ​ពល​រដ្ន រហូតមកដល់​ពេលនេះ​គឺ​យើង​ចប់​គំរោង​៥០​ម៉ែត្រ​គុណ និង ១០០​ម៉ែត្រ​ហើយ ចំណែក​គំរោង​ថ្មី​គឺ ទទឹង ៥០​ម៉ែត្រ បណ្ដោយ ៨០០​ម៉ែត្រ តែ​មិនទាន់​បានធ្វើ​នោះទេ​។

​លោក មិន ជួប មេឃុំ​ពង្រ​លើ បានអោយ​ដឹង​តាម​ទូ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្មាំ​២០២០​នេះ​ថា ចំពោះ​ការស្នើរ​សុំ​ច្បាប់​ស្ដារ​បឹង​របស់​ភូមិ ឃុំ​ខាងលើ​នេះ​ទៅតាម​សំណូមពរ​ប្រជា​ពល​រដ្ន​ក្នុងភូមិ តែ​ឃុំ​មិន​មាន​លទ្ធភាព​ជួល​គ្រឿងចក្រ​មក​កាយ​ជីក​ស្ដារ​នោះទេ ទើប​លោក ឡេង​ម្ចាស់​ឡឥដ្ឋ​កាយ​យក​អាចម៍​ដី ហើយ​ខាង​ឃុំ បាន​ជា​បឹង ឯ​ខាង​មន្ដ្រី​ជលផល​ថា​គេ​និង​ដាក់​អភិវឌ្ឍន៍​ពូជ​ត្រី​នៅ​ទីនោះ​ដែរ និង​ម្ខាង​សំរាប់​ពល​រដ្ន​ប្រើប្រាស់​អាស្រ័យ​ផល​ផ្សេងៗ​។ តែ​ចំពោះ​ការ​រឹះ​គន់​ពី​ភាព​អសកម្ម និង​យក​អាចម៍ដី​លក់​អោយ​ម្ចាស់​ម្ចាស់​ឡឥដ្ឋ យកលុយ​ដាក់​ហោប៉ៅ​ស្ថិតនៅ​ជា​អា​ថ៍កំ​បាំង​នៅឡើយ ។​

​លោក​ហ៊ា ឡេង ម្ចាស់​ឡឥដ្ឋ រស់នៅ​ភូមិ​កំពង់​ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​មក​ធ្វើ​ឡឥដ្ឋ​នៅ​ភូមិ ស្វាយចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង យើង​ពុំ​មាន​លេខ​ទូ​ស័ព្ទ​ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​ការទិញ​អាចម៍ដី​ធ្វើ​ឥដ្ឋ​នៅឡើយ​។​

​លោក ពៅ ប៊ុនធឿន អភិបាល ស្រុក​ជីក្រែង បានអោយ​ដឹង​តាម​ទូ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្មាំ​២០២០​នេះ​ថា​លោក ជាប់រវល់​ប្រជុំ​៕ ប៊ុន​រិទ្ធី​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com