សៀមរាប ៖ កំលាំងប៉ុស្តិ៍ស្វាយដង្គំសហការណ៍ជាមួយកំលាំងសន្តិសុខខេត្តសៀមរាប ដឹកនាំដោយ លោក ហួត សុធី ស្នងការរងទទួលផ្នែកសន្តិសុខ បានចុះមកឆែកឆេរផ្ទះរបស់មុខសញ្ញាជួញដូរអាវុធ ឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយឃាតខ្លួនសមត្ថកិច្ចបានប្រមូលវត្ថុតាងរួមមាន
ទី១ /កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០១ ។
ទី២ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០២ ។
ទី៣ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០២ ។
ទី៤/ កំប៉ុងហ្គាសចំនួន ៤ កំប៉ុង។
ទី៥ /គ្រាប់ជ័រចំនួន ៣ កញ្ចប់។
ទី៦ /គ្រាប់ដែកចំនួន ៨ ប្រអប់។
ទី៧ /គ្រាប់ពិតប្រើសំរាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុង ចំនួន ១០០គ្រាប់។
ទី៨ /Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ Mouse ចំនួន១ និងកាសដាក់ក្រចៀកចំនួន១។
លោក ហួត សុធី ស្នងការរងខេត្តសៀមរាប បានអោយដឹងនៅថ្ងៃត្រង់ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២០ថា ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ចូនទៅស្នងការដ្ឋានខេត្តសៀមរាប ដើម្បីសួរនាំ និងបន្ដការស៊ីបអង្កេតតាមចាប់ជនល្មើសផ្សេងទៀត ៕ ប៊ុនរិទ្ធី