ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ស្នើរ​ក្រសួង​ពាក់ព័ន្ធ​គួរ​ចុះ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អេស​ខេ​(SK​របស់​ឥណ្ឌា​ដែល​កំពុង​ដឹកឈើ​មិន​ប្រក្រតី​នេះ​ផង​

ស្នើរ​ក្រសួង​ពាក់ព័ន្ធ​គួរ​ចុះ​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អេស​ខេ​(SK​របស់​ឥណ្ឌា​ដែល​កំពុង​ដឹកឈើ​មិន​ប្រក្រតី​នេះ​ផង​

ភ្នំពេញ ៖ យោង​តាម​ការ​ចុះផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​បាន​ផ្សព្វផ្សាយ​លាតត្រដាង​រឿង​ពី​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា ថា​បាន​ប្រមូល​ទិញ​ឈើ​ខុស​មិន​ប្រក្រតី​ខ្លះៗ ។

​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹង​ថា​នៅក្នុង​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា ដែល​ស្ថិតនៅ​ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី មិន​មាន​នៅ​សល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅ​ទៀត​ឡើយ​។ ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា​បាន​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​ដែល​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ហើយ​ដឹក​មក​ទម្លាក់​នៅ​ចំណុច​ភូមិ​ហាត​ប៉ក់ និង​ភូមិ​វ៉ើន​ហ​យ ឃុំ​ហាត​ប៉ក់ ស្រុក​វ៉ើន​សៃ ជាប់​ព្រំប្រទល់​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង និង​ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី​។​

​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា បាន​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​នោះ​ហើយ​ទម្លាក់​ចូល​ទន្លេសេសាន អូស​ទៅ​ទីតាំង​ដី​សម្បទាន​ដើម្បី​អាចឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​ដែល​កាប់​នៅក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​។​

​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹង​ថា​មាន​មនុស្ស​០២​នាក់​ឈ្មោះ ស៊ី នឿន និង​ឈ្មោះ ផាន់​ណា ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដឹក​ចូល​ទីតាំង​ក្រុមហ៊ុន​អេស​ខេ​(SK) របស់​ឥណ្ឌា យ៉ាង​រលូន​ព្រោះ​ទំនង​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ផងដែរ​។ ជាងនេះទៅទៀត​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គួរតែ​ចុះ​ពិនិត្យមើល​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា ដែល​កំពុង​ល្បីល្បាញ​រឿង​ប្រមូល​ទិញ​ឈើ​ខាងលើ​។
​ជាមួយគ្នា​នេះ​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​នូវ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា នេះ​ឡើង​វិញ​ផងដែរ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​បណ្ដាញ អង្គភាព​យើងខ្ញុំ នៅ​មិនទាន់​ទទួល​បាន​ការបកស្រាយ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​អេស​ខេ​(SK)​របស់​ឥណ្ឌា នៅឡើយ​ទេ​គិត​មក​ត្រឹម​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ តែ​ទោះ​យ៉ាងណា​យើង​រងចាំ​ស្វាគមន៍​ជានិច្ច​ប្រសិនបើ​មាន​ការឆ្លើយតប​ណាមួយ​ពី​ក្រុមហ៊ុន​នេះ​៕​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com