ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស និង​រៀបចំ​អាហារ​ពេល​ល្ងាច​ជូន​អ្នកសារព័ត៌មាន ដែល​តាម​យក​ព័ត៌មាន​ផ្ទាល់​ក្នុង​កម្មវិធី​សម្តេច​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស និង​រៀបចំ​អាហារ​ពេល​ល្ងាច​ជូន​អ្នកសារព័ត៌មាន ដែល​តាម​យក​ព័ត៌មាន​ផ្ទាល់​ក្នុង​កម្មវិធី​សម្តេច​

​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស និង​រៀបចំ​អាហារ​ជូន​អ្នកសារព័ត៌មាន​ជាង ១០០​នាក់ ដែលជា​អ្នក​តាម​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​នានា​របស់​សម្តេច​។​

​ពិធី​ប្រកប​ដោយ​មហា​កិត្តិយស​សម្រាប់​អ្នកសារព័ត៌មាន​នេះ ត្រូវបាន​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី​។

​សម្តេច​តេជោ ហ៊ុន សែន បាន មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន​ទាំង​អស់ ដែល​បាន​ជម្នះ​ការលំបាក និង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​របស់​សម្តេច​ពេលកន្លងមក​។ អ្នកសារព័ត៌មាន​ដែល​សម្តេច​តេជោ អញ្ជើញ​បំពាក់ គ្រឿង​ឥស្សរិយយស និង​រៀបចំ​អាហារ​ជូន​នា​ល្ងាច​ថ្ងៃនេះ មាន​អ្នកខ្លះ​បាន​ដើរ​តាម​យក​ព័ត៌មាន​សម្តេច​តេ​ជោតាំង​ពីទស​វត្ស​រ៍​៩០​មកម្ល៉េះ​។

​បងប្អូន​អ្នកសារព័ត៌មាន​ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស និង​ចូលរួម​ពិសារ​អាហារ​គ្នា​ល្ងាច​មិញ​នេះ រាប់​ចាប់ពី​អ្នកបើករថយន្ត អ្នករៀបចំ​ឧបករណ៍​បំពង​សំឡេង អ្នក​កាន់​ម៉ាស៊ីន​អគ្គិសនី អ្នករៀបចំ​បណ្តាញ​អ៉ីន​ធើ​ណេត​ជាដើម​៕
Connect with Cambodian Prime Minister :
????Telegram (https://t.me/spmhunsen)
????TikTok (https://www.tiktok.com/@hunsenofcambodia)
????Twitter (https://twitter.com/hunsencambodia)
????YouTube (https://www.youtube.com/@hunsencambodia)
????Instagram (https://instagram.com/hunsencambodia)

????Website (http://samdechhunsen.gov.kh/)​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com