ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំងចម្រុះ​អនុវត្ត​បទបញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​

​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំងចម្រុះ​អនុវត្ត​បទបញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​

កំពង់ធំ​. ថ្ងៃទី​១៩ ខែ​សីហា​ឆ្នាំ​២០២៣ ក្រុមការងារ​ប្រចាំ​ការអនុវត្ត​បទបញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ឈរជើង​នៅ​ចំណុច​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សោម សុភា​វុ​ធ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​អនុជា​ប្រធាន​ក្រុម​ការងារ​ទទួលខុសត្រូវ​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ព្រមទាំង​សហការី ចេញ​ប្រតិបត្តិ​ការត្រួតពិនិត្យ និង​បង្ក្រាប​បទ​

​ល្មើស​នេសាទ នៅ​ចំណុច​កន្លុក​បាយក្អែក សាម​ពាង​.​ប៉ា​លហាល និង​ពក​ស្នោរ ក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ កំពង់ធំ ។​

​វរសេនីយ៍ឯក បាន​បញ្ជ​ក់ថា​.​នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ទទួលបាន​លទ្ធផល គឺ​បង្ករ​សំណុំរឿង​បាន​ចំនួន​០១​ករណី បាន​រុះរើ​បំផ្លាញចោល​វត្ថុតាង​នៅនឹងកន្លែង រួម​មានរ​បាំងសាច់​អួន​ក្រឡា​ញឹក​ប្រវែង​២៤០០ ម៉ែត្រ ឡុក​ចំនួន​១២​គ្រឿង លប​/​លូ​ចំនួន​១៨​មាត់ បង្គោល ចំនួន​១២០០​ដើម ចាក់​លែង​ត្រី​ចម្រុះ​ជាង​៣០​គីឡូក្រាម​ចា​កើ​ចូល​ទន្លេ​វិញ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កម្លាំងចម្រុះ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ ក្នុង​រដូវ​បិទ​នេសាទ​ដែល​ត្រូវ​ច្បាប់​ស្តីពី​ជលផល​ហាមឃាត់​ការនេសាទ​គ្រប់​ប្រភេទ​។ ក្នុង​នោះ​ការប្រើប្រាស់​កម្លាំង​សរុប​ចំនួន​១៣​នាក់ ប្រើប្រាស់ មធ្យោបាយ​ដោយ​កា​រណូត​ចំនួន​០៤​គ្រឿង អស់​ប្រេង​ចំនួន​៨០​លីត្រ ។​

   

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com