ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​គ្រួសារ​ជនរងគ្រោះ​ដង្ហើយ​រក​យុត្តិធម៌​ឲ្យ​ប្ដី​ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជា​អ្នកបង្កឲ្យ​ប្ដី​ស្លាប់​

​គ្រួសារ​ជនរងគ្រោះ​ដង្ហើយ​រក​យុត្តិធម៌​ឲ្យ​ប្ដី​ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជា​អ្នកបង្កឲ្យ​ប្ដី​ស្លាប់​

​កំពង់ធំ ៖ គ្មាន​អ្វី​អាថ៌កំបាំង​ទេ​! គ្រួសារ​ជនរងគ្រោះ​បាន​ទម្លាយ​រឿង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​មួយក្រុម​បានធ្វើ​សកម្មភាព​ដេញ​ចាប់​ក្រុម​អ្នក​សេព​គ្រឿងញៀន​មាន​គ្នា ៥ ទៅ ៦​នាក់​ក្រោយពី​ធ្វើ​សកម្មភាព​ចាប់បាន​ក្រុម​អ្នក​សេព​គ្រឿងញៀន​បាន​មួយចំនួន មិន​បាន​មួយ​ដង្ហើមចង្រិត​ផង ត្រូវបាន​ដោះលែង​ទៅ​វិញ​តាម​ទម្លាប់​នីតិវិធី​ដោះស្រាយ​របស់​សមត្ថកិច្ច​ដោយ​ប្រើ​រូបមន្ដ រំ​លោះ​យក​មនុស្ស​មក​វិញ ។​

​ដោយឡែក​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ធា ថា ហៅ ( បាក់ )​អាយុ ២៥​ឆ្នាំ​បាន​រត់​ប្រាស​អាយុ​យក​រួច​ខ្លួន​តែ​កម្ម​អកុសល​ត្រូវបាន​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ដេញ​រហូត​ធ្លាក់​ទឹក​បោក​ក្បាល​និង​ដើមឈើ​ស្លាប់បាត់​សាកសព​ជាច្រើន​ថ្ងៃ​ទើប​រកឃើញ​សាកសព​ក្នុង​ភាព​ហើម​ស្អុយ​មើល​ស្ទើរ​ពុំ​យល់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​អូរ​អង្គរ កាលពី ថ្ងៃ​ព្រហស្បតិ៍​ទី ៣​ខែ​សីហា​ឆ្នាំ ២០២៣ ស្ថិតនៅក្នុង​ភូមិ​ថ្មី ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ​។​

​បើ​យោង​តាម​សម្ដី​របស់​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ម៉ៅ សា​ខន អាយុ ៣៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ថា​ដោយសារតែ​ជីវភាព​របស់​ខ្លួន​មាន​ភាព​ខ្សត់ខ្សោយ​ម្យ៉ាង​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​ត្រូវបាន​គេ​ទុក​ចោល​ផ្ទាល់​ដី​ហាលថ្ងៃ​ហាលភ្លៀង​ដូច​សត្វ​ធាតុ​ដោយ​មើលឃើញ​សភាព​ហើម​ស្អុយ​មើល​ពុំ​យល់​ក៏​សម្រេចចិត្ត​មិន​ស្ដី មិន​តប ខាំមាត់សង្កត់ចិត្ត​ដើម្បី​យក​ឱកាស​ធ្វើបុណ្យ​ឱ្យ​ខ្មោច​ប្ដី​សិន ខណៈពេល​ដែល​គេ​សួរ​ថា​បញ្ចប់​ត្រឹមហ្នឹង​ឬ​មួយ​ត​ទៀត​។​

​ប្រពន្ធ​ជនរងគ្រោះ​បន្ដ​ថា​ប្ដី​របស់​ខ្ញុំ​ស្លាប់​ដោយសារតែ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ធ្វើឲ្យ​ស្លាប់ ! ខ្ញុំ​មិន​ជឿថា ប្ដី​របស់​ខ្ញុំ​លោតទឹក​បុក​ក្បាល​និង​ដើមឈើ​ស្លាប់​នោះ​ទេ ដោយ​មាន​ការសង្ស័យថា​មាន​គេ​វ៉ៃ​ពីក្រោយ​ទើប​បណ្ដាល​ឲ្យ​បាក់ករ​ជាំខ្មៅ​និង​ជាំ​ដើមទ្រូង​ទើប​គាត់​ស្លាប់​។​

​យោង​តាម​ការសម្ភាសន៍​ប្រពន្ធ​ជនរងគ្រោះ​បាន​រៀបរាប់​ទៀត​ថា បង​ម្នាក់ទៀត​ក៏​ត្រូវបាន​គេ​ដេញ​ដូចគ្នា​ប៉ុន្តែ​គាត់​បាន​លោត​ទឹក​ហែល​ឆ្លង​អូរ​ដល់​ត្រើយម្ខាង​ក្រឡេក​មក​មើល​ប្អូន​ឃើញ​ប្រកាច់​លើ​ច្រាំង​រួច​រមៀល​ធ្លាក់​ទឹក​បាត់​មិនឃើញ​ងើប​ពី​ក្នុង​ទឹក​មក​វិញ​សោះ​។​

​លោក វណ្ណៈ សុភានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្គ បាន​ផ្ដល់​បទ​សម្ភាស​ថា លោក​ក្ដាប់​មិនទាន់​បាន​ទេ គ្រាន់តែ​ដឹងថា​ពិតជា​មាន​ករណី​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះបង្ក្រាប់​ពិតមែន ។​

​លោក សោម សាវ៉ាត អធិការ​ស្រុក​ប្រា​សា​បល្ល័ង្គ​បាន​ផ្ដល់​បទសម្ភាសថា លោក​បាន​ដឹង​រឿង​នេះ​ក្រោយ​កើតហេតុ​៣​ថ្ងៃ​ខ​ណះ​គេ​ស្រង់​សាស​ពពី​ទឹក លោក​បាន​ចុះ​ធ្វើ​កោសលវិច្ច័យ​ដោយមាន​គ្រូពេទ្យ​ផង​ដែរ​ឆ្លងកាត់​ការពិនិត្យ​ឃើញ​ថា​ជនរ​ង​គ្រោះ​បាក់ករ​ក្នុង​ទឹក ! លោក​ថា មិន​អាច​និយាយ​អ្វី​អោយលើស​និង​បាន​ទេ​ដោយសារ​គ្មាន​សាក្សី​បំភ្លឺ ។​

​ជា​ចុងក្រោយ​ប្រពន្ធ​ជនរងគ្រោះ​សំណូមពរ​ដល់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​និង​ប្រព័ន្ធ​តុលាការ​ជួយ​ស្រាវជ្រាវ​បទល្មើស​ជាក់ស្ដែង​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្ដី​របស់​ខ្ញុំ​ផង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​បង្ក្រាប់​គ្រឿងញៀន​បង្កឲ្យមាន​មនុស្ស​ស្លាប់ អង្គភាព​យើង​ពុំ​អាច​សុំ​ការសម្ភាសន៍​ពី​លោក នៅ រិន ស្នងការរង​នគរបាល​ខេត្ត​កំពង់ធំ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​នៅឡើយ​ទេ​ដោយសារ​យើង​ពុំ​មាន​លេខ​ទូរ​សព្ទ​ប៉ុន្តែ​អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​ពី​លោក​គ្រប់​ម៉ោង​ធ្វើការ ៕ ព័ត៌មាន​បឋម​

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com