ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

ឯកឧត្តម ប៉ែន បូ​ណា​៖ គោលនយោបាយ​អាទិភាព​៦​ចំណុច​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ជា​ក្តីសង្ឃឹម​ដ៏​កក់ក្តៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ

ឯកឧត្តម ប៉ែន បូ​ណា​៖ គោលនយោបាយ​អាទិភាព​៦​ចំណុច​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ជា​ក្តីសង្ឃឹម​ដ៏​កក់ក្តៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ

​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ឲ្យ​អនុវត្ត​ភ្លាមៗ​ចាប់ពី​ឆ្នាំ ២០២៣ នេះ​តទៅ​នូវ​គោលនយោបាយ​អាទិភាព ៦​ចំណុច​ដែល​ជា​ក្តីសង្ឃឹម​ដ៏​រឹងមាំ​របស់​រដ្ឋ​៖
​ទី​១៖ ពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សាកល ពោល​គឺ​នៅ​ពេល​មាន​ជំងឺ មន្ត្រីរាជការ​ស៊ីវិល កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ ត្រូវ​ទទួលបាន​នូវ​សេវា​ថែទាំ​សុខភាព​គ្រប់ៗ​គ្នា​។​
​ទី​២៖ យុវជន​ដែល​ជា​កូន​អ្នកក្រីក្រ​និង​ងាយ​រងគ្រោះ​នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ពួកគេ​អាច​យក​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន​ងាយស្រួល​។ ការបណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ដោយ​ឥត​បង់ប្រាក់​ហើយ​ថែមទាំង​ទទួលបាន​ការឧបត្ថម្ភ​កំឡុង​ពេល​បណ្ដុះបណ្ដាល​បន្ថែមទៀត​។​
​ទី​៣៖ ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​នឹង​ទទួលបាន​នូវ​ភាពកក់ក្តៅ​តាមរយៈ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ដែល​នឹង​ត្រូវ​ពង្រឹង​ឲ្យទៅ​ជា​កម្មវិធី​ជាតិ​រឹ​ង​មាំមួយ ពោល​គឺ នៅពេល​ពលរដ្ឋ​ជួប​វិបត្តិ​ឫ​ហានិភ័យ​ផ្សេងៗ កម្មវិធី​ជាតិ​ជំនួយ​សង្គម​និង​រង់ចាំ​ជួយ​ពួកគេ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​ទី​៤៖ អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​និង​ទទួលបាន​ការយកចិត្ត​ទុកដាក់ ហើយ​ពួកគេ​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ដូច​អ្នក​ប្រកប​របរ​ក្នុង​ប្រព័ន្ធ​ដែរ​នៅពេលដែល​ពួកគេ​ជួប​វិបត្តិ​ឫ​ហានិភ័យ​ផ្សេងៗ​។​
​ទី​៥៖ ប្រជាកសិករ​និង​ទទួលបាន​នូវ​ការ​គាំពារ​តាមរយៈ​ការដាក់ចេញ​នូវ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន (​ការផ្ដល់​ប្រាក់កម្ចី​ដើម្បី​ប្រកប​មុខរបរ​កសិកម្ម​) ជាពិសេស​គឺ​ទទួលបាន​នូវ​ការការពារ​តម្លៃ​កសិផល​ឲ្យបាន​សមរម្យ ដោយ​មិនឲ្យ​កសិករ​ខាត​បង់ឡើយ​។​
​ទី​៦៖ រាជរដ្ឋាភិបាល​និង​បញ្ជូន​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​ជួយ​កសិករ​នៅ​គ្រប់​ឃុំ​សង្កាត់​ដែល​មាន​ពលរដ្ឋ​ប្រកប​របរ​កសិកម្ម និង​បង្កើត​សហគមន៍​កសិករ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កសិក​រ​។​
​សរុប​មក​វិញ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គឺជា​គោលនយោបាយ​គាំពារ​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​។ គោលនយោបាយ​នេះ​គឺជា​ក្តី​សង្ឃឹម​យ៉ាង​កក់ក្តៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​ពី​រាជរដ្ឋាភិបាល​សម្តេច​តេជោ​៕
​ដោយ ប៉ែន បូ​ណា (​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com