ទាន់ហេតុការណ៍
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​
0

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ​ភាគីពាក់ព័ន្ធ​ទាំងអស់ និងវិស័យឯកជនដែលប្រឹងប្រែងរៀបចំ និងនាំផលិតផលកម្ពុជា​ មកតាំងបង្ហាញក្នុង«ពិព័រណ៍អាស៊ាន-ចិន លើកទី២០»

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ​ភាគីពាក់ព័ន្ធ​ទាំងអស់ និងវិស័យឯកជនដែលប្រឹងប្រែងរៀបចំ និងនាំផលិតផលកម្ពុជា​ មកតាំងបង្ហាញក្នុង«ពិព័រណ៍អាស៊ាន-ចិន លើកទី២០»

ប្រទេសចិន ៖ សម្តេច​មហា​បវរ​ធិបតី បាន​សម្តែង​នូវ​ក្តីកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ជា​បងប្អូន​ក្នុង​វិស័យ​ឯកជន ដែល​បាន​ប្រឹងប្រែង​ក្នុង​ការរៀបចំ​ស្តង់​ពិព័រណ៍ និង​ពន្លា​ជាតិ ព្រមទាំង​បាន​នាំយក​ផលិតផល​របស់​កម្ពុជា មក​តាំង​បង្ហាញ​ដល់​សាធារណជន ក្នុង​កម្មវិធី “​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​២០” ដែល​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃ​ទី​១៧-១៩ កញ្ញា ២០២៣ នៅ​ទីក្រុង​ណាន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជាមួយគ្នានេះ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​ក្វាង​ស៊ី នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាពកក់ក្តៅ និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គណៈប្រតិភូ​កម្ពុជា ក៏ដូចជា​សហការ និង​សម្របសម្រួល​សម្រាប់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រៀបចំ​ការនាំយក​ផលិតផល​របស់​កម្ពុជា មក​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ពិ​ព័​រណ៌​អាស៊ាន​-​ចិន លើក​ទី​២០ នេះ​ប្រកបដោយ​ភាព​ទាក់ទាញ និង​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​។​

​កិច្ចការ​នេះ គឺជា​ការរួមចំណែក​លើ​ក​កម្ពស់​កិត្យានុភាព និង​វប្បធម៌​ជាតិ នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការតាំង​បង្ហាញ​ដល់​ប្រជាជន​បរទេស ឱ្យបាន​ស្គាល់​ផលិតផល​ខ្មែរ ក៏ដូចជា​ដើម្បី​ជំរុញ​សក្តានុពល​វិនិយោគ​សម្រាប់​កម្ពុជា​។ មួយវិញទៀត ព្រឹត្តិការណ៍​នេះ គឺ​ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-​ចិន ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្ពស់​ឡើង ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ងើបឡើង​ចេញពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្រសួង​-​ស្ថាប័ពាក់​ព័ន្ធនានា ដែល​បាន​ចូលរួម មាន​ជាអាទិ៍​៖
-​ក្រសួង​ពាណិជ្ជកម្ម​
-​ក្រសួង​ទេសចរណ៍
-​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
-​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​
-​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
-​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
-​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
-​សាលា​រាជធានី​ភ្នំពេញ​
-​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​
-​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
-​ក្រសួង​រ៉ែ និង​ថាមពល​
-​សភាពាណិជ្ជកម្ម
-​វិស័យ​ឯកជន​កម្ពុជា មក​ចូលរួម​តាំងពិព័រណ៍ (​សហគ្រាស​ធុន​តូច និង​មធ្យម​)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com