ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កាមេរ៉ា​-​ថត​ខ្សែភាពយន្ត​ភាគ​រឿង ” កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី “

សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កាមេរ៉ា​-​ថត​ខ្សែភាពយន្ត​ភាគ​រឿង ” កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី “

នៅ​រសៀល ថ្ងៃ​ចន្ទ ១០​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កាមេរ៉ា​ថត ខ្សែភាពយន្ត​ភាគ រឿង “ កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី ” ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជ្រុង​ចង្វា​រ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​អ្នក​ដឹកនាំ​រឿង អ្នកបច្ចេកទេស និង​តួ​សម្ដែង​ទាំងអស់ ក្នុង​ការថត​ខ្សែភាពយន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» រហូត​ឈានដល់​ការបិទ​បញ្ចប់​ជា​ផ្លូវការ​នា​ថ្ងៃនេះ​។​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា រឿង​ភាគ​ប្រវត្តិសាស្ត្រ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី បើ​ថត គ្រប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំងអស់ អាច​ឈាន​ដល់​ជាង ៣០០ ភាគ​។​សម្ដេច​តេជោ​បន្ត​ថា​ការ​រីកចម្រើន​នៅ​កម្ពុជា បាន​បង្កឱ្យមាន​ការលំបាក​ខ្លាំង​ដល់​ដំណើរការ​ថត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី ដើម្បី​ឱ្យ​ត្រូវ​តាម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​ដំ ណើ​រការ​ថត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី ដែល​ជា​ការចំណាយ​ច្រើន​បំផុត​មិន​ធ្លាប់ មាន​នៅក្នុង​ប្រវត្តិ​នៃ​ការថត​ភាពយន្ត​នៅ​កម្ពុជា​។​សម្ដេច​តេជោ ហ៊ុន សែន សោកស្ដាយ​ចំពោះ​សាក្សី​ប្រវត្តិសាស្ត្រ ដែល​បាន​ទទួល​មរណភាព​នៅ​អំឡុង​ពេល​ថត​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី ដែល​មិន​បាន​មើល ភាពយន្ត​នេះ នៅក្រោយ​ថត​ចប់ ក្នុងនោះ​មានដូចជា​ឯកឧត្ដម សុខ សារឿ​ន​, សម្ដេច ហ៊ុន ណេង​, អ្នក គ្រូពេទ្យ តាំង លី និង​ប្អូនថ្លៃ​ស្រី​សម្ដេច​តេជោ ជាដើម​។​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា សម្ដេច​នឹង​មិន​អនុញ្ញាត​ឱ្យ​ថត​សាច់​រឿង​របស់​សម្ដេច​ផ្សេង​ទី​ពីរ ដែល​មាន​ការបញ្ចូល​ដាក់​មនោសញ្ចេតនា​របស់​អ្នកនិពន្ធ នាំ​ឱ្យ​ខុស​ប្រវត្តិសាស្ដ្រ​ឡើយ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ​ចោទ​ជា​សំណួរ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅលើ​ពិភពលោក ដែល​សុខចិត្ត​លះបង់​អំណាច នៅពេល​ដែល​ខ្លួន​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់​? សម្ដេច​តេជោ បន្តថា ការលះបង់​របស់​សម្តេច គឺ​ដើម្បី​ប្រជាជន​កម្ពុជា រស់នៅ​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្ត​ទៀត​។​សម្ដេច​តេ​ជោបាន​ផ្ញើ​សារ​ទៅ​កាន់​ក្រុម​ប្រឆាំង​ទាំងឡាយ​ឱ្យ​ភ្លឺ​ភ្នែក និង​ផ្ដាំ​ទៅ​ក្រុមប្រឆាំង​ត្រូវ​រៀនសូត្រ​ពី​សម្ដេច​ឱ្យបាន​ច្រើន​បន្ថែមទៀត ខណៈ​កាលពីមុន​ក្រុម​នេះ​តែងតែ​និយាយថា​សម្ដេច​តេជោ មិន​ហ៊ាន​ចុះចេញ​ពី​តំណែង ប៉ុន្ដែ​មក​ដល់ពេលនេះ សម្ដ​ច​តេជោ កំពុង​ធ្វើ​ជា​ឪពុក​របស់​នាយក​រដ្ឋមន្ដ្រី​រួច​បាត់​ទៅ​ហើយ​។​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ សម្តេច​អាច​រស់នៅ​យ៉ាងតិច ៣០ ឆ្នាំ​ទៀត ហើយ​ក៏​នៅ​មាន​ឥទ្ធិពល​នៅក្នុង​សង្គម​កម្ពុជា ជា​បន្ត​ទៅ​ទៀត​ដែរ​។​

​នៅថ្ងៃនេះ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា បើ​អ៊ីស្រាអែល មិន​តម្រូវ​ឱ្យ​យើង​ចាកចេញ​ពី​ប្រទេស​គេ​នោះទេ យើង​នៅ តែ​បន្ត​រស់នៅ​ជាមួយ​ប្រជាជន​អ៊ីស្រាអែល យើង​មិន​រត់​ចោល​ប្រជាជន​អ៊ីស្រាអែល​នោះទេ​។ បើ​អ៊ីស្រាអែល តម្រូវ​ឱ្យ​យើង​ជម្លៀស​និស្សិត​ជាង ៤០០ នាក់​ចេញពី​អ៊ីស្រាអែល កម្ពុជា​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​ជួល​យន្តហោះ​ពិសេស ដើម្បី​ទៅ​ដឹក​និស្សិត​ទាំងនោះ នោះឡើយ​។ សម្ដេច​តេជោ ហ៊ុន សែន បន្តថា សង្គ្រាម​នៅ​អ៊ីស្រាអែល អាច​រាលដាល​ទៅ​ដល់​លី​បង់ ដែល​មាន​ក្រុម​ចលនា​ហេ​សប៊ូ​ឡា​នៅ​ទីនោះ​។​សម្ដេច​តេជោ អំពាវនាវ ដល់​ប្រទេស​អ៊ីស្រាអែល និង​ហា​ម៉ាស់ ប្រកាន់​ភ្ជាប់​នូវ​ភាព​អត់ធ្មត់ និង​ប្រកាន់​យក​នៅ​ការចរចារ​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​ការឈប់​បាញ់​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ក្នុងនាម​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ស​ម្ដេច​នៅតែ​មាន​សិទ្ធិ​ក្នុង​កិច្ចការងារ​នយោបាយ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​មិន​មាន​សិទ្ធិ​បញ្ជា​លើ​កងកម្លាំង​នោះទេ ប៉ុន្តែ​សម្តេច​មាន​សិទ្ធិ​ខាង​នយោបាយ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​ថវិកា​ជូន​តួ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ប្រវត្តិសាស្ត្រ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី ជាង ៤០០ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០០ ដុល្លារ និង​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយ​សស​ជូន​។

​ចំពោះ​កុមារា កុមារី ដែល​បាន​ចូលរួម​សម្ដែង​នៅក្នុង​ភាពយន្ត​ប្រវត្តិសាស្ត្រ​នេះ សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​នូវ​ខ្សែក​មាស​ទម្ងន់ ៥ ជី​ក្នុង​ម្នាក់ៗ ជំនួស​ឱ្យ​ការ​មិន​បាន​មេដាយ ដោយសារ​នៅ​ជា​កុមារ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com