ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៃ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៃ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ ដែល​កម្មវិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​មុន​នឹង​អញ្ជើញ​ចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទរកថា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ថ្លែង​នូវ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​និស្សិត ចាន់ ឧត្តម ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នៅ​អ៊ីស្រាអែល និង​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដល់​យុវជន​យុវនារី និស្សិត​ទាំងអស់​កំពុង​រស់នៅ​ប្រទេស​អ៊ីស្រាអែល និង​បាន​មានប្រសាសន៍​ជម្រាប​អំពី​ការតាមដាន​ដោយ​យកចិត្តទុកដាក់​អំពី​សុវត្ថិភាព​និស្សិត​ទាំង​អស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា សុវត្ថិភាព​របស់​និស្សិត​ខ្មែរ​យើង ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល គឺជា​អាទិភាព​ធំ​បំផុត​ក្នុង​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​
​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងច្បាស់​ថា ពលរដ្ឋ​ប្រកបមុខរបរ ទាំង​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្តី ឬ​ក្នុង​ប្រព័ន្ធ​ក្តី គឺ​ត្រូវបាន​យកចិត្តទុកដាក់​ជា​អាទិភាព​គ្រប់ៗ​គ្នា​ពី​រាជរដ្ឋាភិបាល​។​សម្តេច​ធិបតី​បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ស្រង់ ទិន្នន័យ​ឲ្យបាន​ច្បាស់លាស់ ចំពោះ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ថា​គាត់​នៅទីណា​ឲ្យ​ច្បាស់ ដើម្បី​ងាយស្រួល​ទាក់ទង​គាត់ និង​ជួយ​អន្តរាគមន៍​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​។​សម្តេច​ធិបតី បាន​មានប្រសាសន៍​បញ្ជាក់​ថា នាពេល​នេះ​បងប្អូន​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ត្រូវ​បាន​ប្រមូល​ជា​ក្រុមតេ​លេក្រា​មមួយ ដើម្បី​ទទួល​ព័ត៌មាន​ច្បាស់លាស់​ថា ពួក​គាត់​នៅ​ទី​ណាខ្លះ ហើយ​នៅ​តំបន់​ក្រហម​ប៉ុន្មាន​នាក់ និង​កន្លែង​សុវត្ថិភាព​បំផុត​ប៉ុន្មាន​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ គោលដៅ​ធំ​គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឋិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ប៉ុន្ដែ​ក្រៅពីនេះ​ក៏​បាន​ជួយ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ពង្រឹង​ភាព​ធន​នូវ​សេដ្ឋកិច្ច និង​សង្គមជាតិ និង​លើកកម្ពស់​ដល់​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ជម្រាប​ជូន​ពលរដ្ឋ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ការលើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ មិនមែន​ជា​ការ​បង្ខិត​ខំ​ឡើយ​។ ហើយ​ការចូលរួម​ពី​ពលរដ្ឋ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​អភិវឌ្ឍន៍​ដល់​អាជីវកម្ម​នៃ​ពលរដ្ឋ​ដែល​ឋិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ក្នុងនោះ​រួមមាន​ទាំង​ការលើកលែង​ពន្ធ​ជាដើម​នោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com