ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ប្រេ​ស៊ីល​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ប្រេ​ស៊ីល​

នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣, នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ម៉ៅ​រូ វី​អេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ីស និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​អំ​ទ្បុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចំនួន ៣ ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​ជំនួប​នេះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល នាពេលនេះ និង​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លង​មក​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ជាមួយ​នឹង​ក្តីសង្ឃឹម​ថា ទំនាក់ទំនង​ដ៏​ល្អ​នេះ នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ខណៈពេល​ដែល​កម្ពុជា​មាន​រាជរដ្ឋាភិបាល​ថ្មី ប៉ុន្តែ​គោលនយោបាយ​ការបរទេស ជាពិសេស​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ប្រេ​ស៊ីល នៅ​រក្សា​ដដែល ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ​រូ វី​អេរ៉ា បាន​គោរព​ប្រគល់ជូន សម្តេច​ធិបតី នូវ​លិខិត​អបអរសាទរ​របស់ ឯកឧត្តម​ប្រធានាធិបតី​ប្រេ​ស៊ីល ក្នុងឱកាស​ដែល សម្តេច​ធិបតី ចូលកាន់​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បាន​ធ្វើ​ការ​បញ្ជាក់ផង​ដែរនូ​វ​បំណង​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​, អប់រំ​, សុខាភិបាល និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តីរីករាយ​សាទរ​ចំពោះ​ការសម្រេច​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅក្នុង​ប្រទេសប្រេ​ស៊ីល ហើយក៏​បាន​ជម្រាប​ផងដែរ​ថា ប្រេ​ស៊ីល​ក៏​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២៤ ខាងមុខនេះ ស្របពេល​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ប្រេ​ស៊ីល ។

​ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ​ប្រទេសប្រេ​ស៊ីល ឱ្យ​ក្លាយជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល ក៏​បាន​ឯកភាព​គ្នា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​, កសិកម្ម​, និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ព្រមទាំង​បាន​ពិភាក្សា​អំពី​បញ្ហា​មួយចំនួន​ទៀត ដែល​ជា​ផលប្រយោជន៍​រួម ។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល បាន​គោរព​អញ្ជើញ សម្តេច​ធិបតី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេសប្រេ​ស៊ីល ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។ ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ទទួលយក​ការអញ្ជើញ​នេះ​ដោយ​ក្តី​រីករាយ និង​បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការអញ្ជើញ ឯកឧត្តម​ប្រធានាធិបតី​ប្រេ​ស៊ីល មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​វិញ ជាពិសេស​នៅក្នុង​ឆ្នាំ​២០២៤ ខាងមុខនេះ ដែល​ជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៣០ នៃ​ចំណង​ការទូត​ផ្លូវការ​កម្ពុជា​-​ប្រេ​ស៊ីល ព្រម​ជាមួយ​ការបើក​ដំណើរការ​ស្ថាន​អគ្គរដ្ឋទូត​ប្រេ​ស៊ីល​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com