ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តមប​ណ្ឌិ​ត ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួប​នា​ព្រឹក​នេះ មាន​កម្មករ​និយោជិត​ចំនួន ១៨,១៩០​នាក់ មកពី​បណ្តា​រោងចក្រ សហគ្រាស​ចំនួន​២៩ ក្នុង​ខេត្ត​កណ្តាល​។ ក្នុង​ជំនួប​នេះ ក៏​មាន​កម្មការិនី​មាន​ផ្ទៃពោះ​ចូលរួម​ចំនួន ៦៥៣​នាក់​។ រោងចក្រ សហគ្រាស​ទាំង​២៩​នេះ រួមមាន​៖ រោងចក្រ​កាត់ដេរ​ចំនួន​២០, រោងចក្រ​ផលិតផល​ធ្វើដំណើរ និង​កាបូប​ចំនួន​៣, រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​២, បោកគក់​សម្លៀកបំពាក់​ចំនួន​២, ប៉ាក់​លើ​សម្លៀក​បំពាក់​ចំនួន​១, បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​១​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការចុះ​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​កម្មករ និយោជិត គឺ​ដើម្បី​ស្វែង យល់​ពី​សុខទុក្ខ​របស់​កម្មករ និយោជិត និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យ​ចំ​ទិសដៅ និង​ជាក់ស្ដែង​។ រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ឆ្នាំ​២០៥០ កម្ពុជា​ក្លាយជា​ប្រទេស​រីកចម្រើន​។ គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ​និង​ប្រជាជន​កម្ពុជា ដែលជា​អ្នក​កំណត់​ជោគវាសនា​ប្រទេស​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​គឺជា​ជោគវាសនា​របស់​ប្រទេស ដូច្នេះ​រាជរដ្ឋាភិបាល​គ្មានអ្វី​ក្រៅពី​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រីកចម្រើ​ន និង​មានបាន​នោះទេ ខណៈ​រយៈពេល​ពីរ​ខែ ដែល​សម្តេច​ធ្វើ ជា​នាយករដ្ឋមន្ត្រី​នេះ គឺ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​ជា​ប្រទីព​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​នោះ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចំអក​ឲ្យ​ក្រុម​អ្នកវិភាគ​មួយ​ក្តាប់​តូច ដែល​រិះគន់​ដល់​ការ​កាន់​តំណែង​របស់​ស​ម្តេច​រយៈពេល​២​ខែ​មកនេះ​ថា មិនបាន​ធ្វើ​អ្វី​សោះ​គិតតែ​ពី​ដើរ​និយាយ ដោយ​ការលើកឡើង​របស់​ជន​អគតិ​ទាំង​នោះ ត្រូវបាន​សម្តេច​ធិបតី ឆ្លើយតប​ទៅ​វិញ​ថា ការដើរ​និយាយ​របស់​សម្តេច​នេះ​គឺជា​ការផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល បន្ទាប់មក​គឺ​អនុវត្ត​ជាក់ស្តែង​តែម្តង ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ មិន​ចេះ​តែ​នឹកឃើញ និង​ឆក់កណ្ដៀត​តាម​អារម្មណ៍​ដូច​អ្នក​អង្គុយ​រិះគន់​នោះ​ទេ​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​បន្តថា ដើម្បី​អោយ​ប្រជាពលរដ្ឋ​រឹងមាំ គឺ​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​ស្ទូចត្រី តាមរយៈ​ការដាក់ចេញ​នូវ​វិធីសាស្ត្រ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ ដើម្បី​បាន​ប្រកប​ការងារ​ផ្សេងៗ ចិញ្ចឹមជីវិត និង​ធ្វើឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​។

​នៅថ្ងៃនេះ សម្តេច​ធិបតី​បាន​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​អំពី​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ នៅតាម​បណ្ដា​ខេត្ត ដើម្បី​ឱ្យ​យុវជន​គោលដៅ​បាន​ចូល​មក​សិក្សា​លើ​ជំនាញ​នេះ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​រៀបចំ​ចុះ​ឈ្មោះ​ពលរដ្ឋ ដែល​ចង់​រៀន​ជំនាញ​វិជ្ជាជីវៈ​នានា ឱ្យ​កាន់ តែ​ងាយស្រួល និង​ត្រូវ​ដកចេញ​នូវ​នីតិវិធី​ដែល​ស្មុគស្មាញ​ចោល និង​ត្រូវ​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​អាច​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​លើ កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ ដល់​កម្មករ​និយោជិត​ផងដែរ ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព ការងារ​នៅ​កន្លែង​ការងារ ដោយ​ត្រូវ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នៅ​វេន​ពេលយប់ ឬ​ចុង​សប្ដាហ៍​។​

​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់​នេះ គឺ​បាន​ផ្ដោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​លើ​វិស័យ​សំខាន់ៗ​ចំនួន ១០ ក្នុងនោះ​មាន​មុខជំនាញ​ចំនួន ៣៨ មុខជំនាញ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដែល​គ្រោង​នឹង​ដំណើរការ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ​។​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ គឺ ផ្ដោតជាសំខាន់​លើ​ការរៀន​ចប់​ចេះ មាន​ការងារ​ធ្វើ និង​ចំ​គោលដៅ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ទៅ​អ្នកនយោបាយ​ចាស់វស្សា​នៅ​ក្រៅ​ប្រទេស​មួយ​រូប​ដែល​បន្ត​រក​វិធី​រិះគន់​លើ​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​របស់​សម្ដេច ដោយ​គ្រាន់តែ​យក​សម្អាង​ពី​អ្នកសារព័ត៌មាន​បរទេស​មួយរូប​ដែល​ទៅសុំ​និក្ខេបបទ​របស់​សម្ដេច​មិន​បាន​នោះ គឺជា​ការមិយល់​ពីអ្វី​ដែល​ជា​ការសិក្សា​ថ្នាក់បណ្ឌិត​របស់​សម្ដេច​នោះទេ​។ សម្ដេច​ធិបតី​បន្តថា និក្ខេបបទ​បណ្ឌិត​ដែល​ម្តេច​បាន​សរសេរ​កាលពី​ជាង ២០ ឆ្នាំ​មុន​ដែល​ផ្ដោត លើ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្រាវជ្រាវ​ពី​បទ​ពិសោធន៍​របស់​ប្រទេស​នានា​ជិត ១០០ ប្រទេស​នោះ គឺ​ត្រូវ​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន និង​ត្រូវ​គ្រប់​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម ក្នុង​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​កី​ក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ ១.៥ លាន​នាក់ ដែល​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ចេញ​នាពេល​ខាងមុខ តាមរយៈ​ការផ្ដល់​ទីតាំង​ហាត់​ការ​ផ្ទាល់ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ដោយផ្ទាល់​នៅ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​នានា​តែ​ម្ដង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com