ទាន់ហេតុការណ៍
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ធា​រណ​រដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ ១១ និង​១២ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹងថា ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម​។ អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី​ទៅកាន់​ប្រទេស​វៀតណាម រួមមាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង ឯកឧត្តម​នាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹង​ជួប​ប្រជុំ​ទ្វេភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និង​កិច្ច ការ​ព្រំដែន ជាដើម​។ បញ្ហា​អនុតំបន់ តំបន់ និង​អន្តរជាតិ​ដែល​ជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម ក៏​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​ផងដែរ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយ​ចំនួន និង​ធ្វើ​ជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម ស្ដីពី​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​សម្ដេច​ធិបតី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ ឯកឧត្តម ង្វៀន ហ្វូ​ចុង (NGUYEN Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ឯកឧត្តម វ៉ វ៉ាន់​ធឿង (VO Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង ឯកឧត្តម រឿង ឌិញ​ហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម សម្ដេច​ធិបតី ក៏​នឹង​អនុញ្ញាតឱ្យ​លោក​ជំទាវ ង្វៀន ធី​ថាញ់ (NGUYEN Thi Thanh) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត ហូជីមិញ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ផង​ដែរ​។

​សម្ដេច​ធិបតី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្ដរជាតិ នៅ​ទីក្រុង​ហាណូយ​។​

​ក្រសួងការបរទេស​កម្ពុជា បាន​គូស​រំលេច​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្ដេច​ធិបតី ទៅកាន់​ប្រទេស​វៀតណាម​នាពេលនេះ នឹង​បង្ហាញ​ពី​ការធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង ឈរ​លើ​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com