ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា​

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា​

នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ គឺជា​ខួប លើក​ទី​៤៥​ឆ្នាំ​(៧ មករា ១៩៧៩ – ៧ មករា ២០២៤) ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​សង្គ្រោះ និង​រំដោះ​ចេញ​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ដឹកនាំ​ដោយ ប៉ុល ពត ដែល​បាន​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​វាល​ពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ។​

​កាលពី​៤៥​ឆ្នាំមុន ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​ត្រូវ​បាន​របប​ព្រៃផ្សៃ​នេះ​បំបិទ​មិនអោយ​មាន​ឡើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​។ ទន្ទឹមនឹងនោះ​ដែរ កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​។​

​សូម​ឱ្យ​ស្មារតី​ថ្ងៃ​រំដោះ​ជាតិ​នេះ ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត៍​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com