ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤)

ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤)

៧ មករា ជា​ថៃ្ង​បុណ្យ​ជាតិ​ដ៏​សំខាន់ ដែល​ជនរួមជាតិ​គ្រប់រូប​ធ្វើការ​រំលឹក​ដល់​គុណ​បំណាច់​របស់​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ដើម្បី​រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ដែល​បាន​កាប់សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង​យ៉ាង​ព្រៃផ្សៃ​អស់​ជាង ៣​លាន​នាក់ ដែល​គ្មាន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​លើ​ពិភពលោក​។​

​កាលពី​៤៥​ឆ្នាំមុន ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​ឱ្យ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន គ្មាន​វត្ត​អារាម ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់ ។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ ជា​ពិសេស​ត្រូវ​បាន​ចាត់ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃកំណេី​តទី​២​។

​ស្មារតី ៧ មករា មានគុណ​តម្លៃ​ជា​អមតៈ ទាំង​ក្នុង​រយៈពេល ៤៥​ឆ្នាំកន្លងមក និង​ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខ​ទៀត​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​យើង​ត្រូវ​ប្តេជ្ញា​បន្ត​រួបរួមគ្នា​ជុំវិញ​រាជរដ្ឋាភិបាល ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ ដើម្បី​បន្ត​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ទៀត​។

​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​អាទិត្យ ទី​៧ មករា ២០២៤

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com