ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

នៅ​ម៉ោង​១០ និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី ១១ ខែ​មករា ២០២៤ (​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​) សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ New Otani ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ឯកឧត្តម អាកាស៊ី មាន​ក្តីរំភើប​រីករា​យយ៉ាងខ្លាំង​ដោយ​បាន​ជួប សម្តេច​តេជោ ជាថ្មី​ម្តងទៀត និង​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ផ្តល់ឱកាស​ឱ្យ ឯកឧត្តម បាន​ចូលជួប​សម្ដែង​ការគួរសម​ក្នុង​ពេល​ដ៏​មមាញឹក​របស់​សម្តេច​។ ឯកឧត្តម​បាន មានប្រសាសន៍ថា រយៈពេល​មួយ​ឆ្នាំ​កន្លះ​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​ប្រមុខ​អ៊ុនតាក់ បាន​ផ្តល់​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត ក្នុង​ជីវិត​របស់ ឯកឧត្តម ដែល​មិន​អាច​បំភ្លេចបាន​។ ឯកឧត្តម​នៅ​ចង​ចាំ​បាន​នូវ​កិច្ចសហការ​ដ៏​ល្អ និង​ភាពបត់បែន​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​របស់ សម្ដេច​តេជោ ដែល​ជា​គន្លឹះ​ក្នុង​ការសម្រេច​បាន​លទ្ធ​ផល​ល្អៗ​ក្នុង​កិច្ចប្រជុំ​ទាំងឡាយ​របស់​អ៊ុនតាក់​។ អ្វីៗ​នឹង​មិន​អាច​ទទួលបាន​ជោគជ័យ​ទេ ប្រសិនបើ​ពុំ​មាន​ការសហការ​របស់​សម្តេច​តេ​ជោ​។​

​នា​ឱកាស​នេះ​ដែរ ឯកឧត្តម អាកាស៊ី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ ការដឹកនាំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នេះ ទាំង​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិ​ភាព ទាំង​ការស្តារ​និង​កសាង​ប្រទេស​ឡើងវិញ ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ វឌ្ឍនភាព វិបុលភាព និង​មាន​ស្ថានភាព​យ៉ាង​ល្អប្រសើរ​បើ​ធៀប​នឹង​ប្រទេស​ខ្លះ​នៅក្នុង​តំបន់​ទៅ​ទៀត ដែល​អ្នកពាក់ព័ន្ធ​ទាំងឡាយ​គួរ​មាន​មោទនភាព និង​កោតសរសើរ​កម្ពុជា​។ ឯកឧត្តម​សូម​គោរព​កោតសរសើរ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ របស់ សម្ដេច​តេជោ ក្នុង​ការរៀបចំ​ឱ្យ​មាន​ការ​បន្ដវេន ដែល​ថ្នាក់ដឹកនាំ​ថ្មី មាន​ភាពជា​អ្នកដឹកនាំ​ម៉ឺងម៉ាត់ និង​ឈ្លាសវៃ ព្រោះ​ឯកឧត្តម បាន​ស្គាល់ សម្ដេច​ធិបតី តាមរយៈ​ជំនួប​ផ្ទាល់​នា​ពេលកន្លងមក​។​

​ក្រៅពីនេះ ឯកឧត្តម មាន​ចំណាប់អារម្មណ៍​ផ្ទាល់​គឺ ស្រឡាញ់​ទេសភាព​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ព្រៃឈើ ទាំង​ឆ្នេរសមុទ្រ និង​បេតិកភណ្ឌ​វប្បធម៌ ជាពិសេស​ប្រាសាទ​អង្គរវត្ត និង​សិល្បៈ​បុរាណ​ខ្មែរ ដែល​គួរ​មានការ​ផ្សព្វផ្សាយ​ឱ្យ បាន ទូលំទូលាយ​បន្ថែម​ទៀត​ទៅ​កាន់​ពិភពលោក​។​

​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ ក៏​មាន​សេចក្ដី​រីករាយ​ដែល​បាន​ជួប​ជាមួយ ឯកឧត្តម អាកាស៊ី​ជាថ្មី​ម្ដងទៀត និង​បាន​អរគុណ ឯកឧត្តម ដែល​បាន​រំលឹក​ដល់​ពេលវេលា​ដែល​កម្ពុជា​ធ្លាប់​ស្ថិតក្នុង​ស្ថានភាព​លំបាក​នោះ​។ សម្ដេច​តេជោ បញ្ជាក់ថា ដោយសារ​ការ​សហការ​រួម​គ្នា​រវាង​អ៊ុនតាក់ និង​បណ្ដា​ប្រទេស ពាក់ព័ន្ធ​នាពេលនោះ និង​ការខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​កម្ពុជា ទើប​ប្រទេស​កម្ពុជា​អាច​មាន​ស្ថានភាព​ដូច​សព្វថ្ងៃ​ប្រកប ដោយ សន្ដិភាព​ពេញលេញ និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។

​សម្ដេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា អ្វី​ដែល​ជា​ការពិត​នៅ​នឹង​មុខ​នោះ​គឺ​៖ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម​មក​សន្ដិភាព ពី​តំបន់​សមរភូមិ​ប្រែជា​តំបន់​អភិវឌ្ឍន៍ ពី​ស្ថានភាព ខ្វះ​ទឹកស្អាត និង​អគ្គិសនី​មក​ស្ថានភាព​មាន​ប្រើប្រាស់​គ្រប់គ្រាន់ ពី​ទីក្រុង​ភ្នំពេញ​ដែល​មាន​ផ្ទៃដី​តែ​ជាង ៤០០ គ​.​ម​. ក្រឡា ទៅ​ដល់​ជាង ៧០០ គ​.​ម​ក្រឡា ហើយ​ពី​ផលិតផល​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ៗ​ក្នុង​មួយ​ឆ្នាំ​តែ​១០០ ដុល្លា រ អាមេរិក នាពេល​នោះ​មក​ជាង ២០០០ ដុល្លារ​អាមេរិក​នៅ​ពេល​បច្ចុប្បន្ន​។​

​នៅ​ចុងបញ្ចប់ ឥស្សរជន​ទាំង​ពីរ​រូប​បាន​បង្ហាញ​អំពី​សុទិដ្ឋិនិយម​ជា​មួយ​ការដឹកនាំ​របស់​អ្នកដឹកនាំ​ជំនាន់​ថ្មី​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដល់​កម្រិត​ថ្មី​មួយទៀត​ហើយ​មាន​ជំនឿ​ទុកចិត្ត​ថា​ជាមួយគ្នានេះ​ទំនាក់ទំនង​ទេ្វ​ភាគី កម្ពុជា​-​ជប៉ុន នឹង​កាន់តែ​រីក​ធំ​ធាត់​និង​ស៊ីជម្រៅ​ថែម​ទៀត​នៅ​ពេល​អនាគត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com