ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ។​

​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី នៅលើ​ទឹកដី​បារាំង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ជ្រើសរើស​របស់​សម្តេច​ធិបតី យក​ប្រទេស​បារាំង​ជា​ប្រទេស​ទី​១ ក្នុង​ចំណោម​បណ្តា​ប្រទេស​នៃ​ទ្វីបអឺរ៉ុប ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្របពេល​ដែល​ប្រទេស​បារាំង​-​កម្ពុជា កំពុង​មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ ។

​បន្ថែម​លើ​នេះ លោក​ជំទាវ​ប្រធាន​រដ្ឋសភា ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​ធិបតី ក្នុង​ការបង្កើត​នូវ​មជ្ឈមណ្ឌល​វប្បធម៌​ថ្នាក់​តំបន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​បម្រើ​ឱ្យ​ការបណ្តុះបណ្តាល​ភាសា​បារាំង និង​ការផ្សព្វផ្សាយ​វប្បធម៌​បារាំង ដល់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ខណៈ​ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ជាមួយនឹង​ប្រទេស​បារាំង ហើយ​ក៏​នៅតែ​ជា​ប្រទេស​សកម្ម​មួយ ដែល​មាន​ប្រជាជន​ប្រើប្រាស់​ភាសា​បារាំង​ជាច្រើន​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក​ជំទាវ​ប្រធាន​រដ្ឋសភា​បារាំង និង​បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​វឌ្ឍនភាព​រីកច​ម្រើ​ន​គួរឱ្យកត់សម្គាល់ នៃ​ទំនាក់​ទំ​ង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​គ្រប់​កម្រិត ជាពិសេស​ទំនាក់ទំនង​រវាង​សា្ថប័​ននីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅក្នុង​វិស័យ​អប់រំ វប្បធម៌ ភាសា និង​សេដ្ឋកិច្ច ។​ល​។

​ទន្ទឹមគ្នានេះ​, សម្តេច​ធិបតី ក៏បាន​លើកឡើង​បន្ថែមថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​ឱកាស​នេះ ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ ក៏​ជា​របៀបវារៈ​សំខាន់​មួយ​ផងដែរ នៃ​បេសកកម្ម​របស់​សម្តេច​ធិបតី បន្ថែម​លើ​កិច្ចការ​នយោបាយ និង​ការទូត ដោយ​សង្ឃឹមថា ក្រុមហ៊ុន​-​សហគ្រាស​ធំៗ​របស់​បារាំង​នឹង​បន្ត​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ហើយ​ចំពោះ​វិនិយោគិន​បារាំង​ថ្មី ក៏​អាច​នឹង​ចាប់ផ្តើម​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ផងដែរ ។

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​សមាជិក​សកម្ម​របស់​អង្គការ​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៃ​អង្គ​ការហ្វ្រង់​កូហ្វូ​នី (OIF), ទំនាក់ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​លើកកម្ពស់​ឱ្យ​កាន់តែ​រីកចម្រើន​ប្រសើរឡើង​យ៉ាង​ប្រាកដ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com