ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

លោក វរ​ស​នី​យ៍ ត្រី ប៊​ន វណ្ណ​នី មេបញ្ជាការ​ផ្នែក​សឹក​រង​សន្ទុក​និង​ក្រុមការងារ​នាំ​អំណោយ​ចែក​ជូន​ទុរគត៍ជន​

លោក វរ​ស​នី​យ៍ ត្រី  ប៊​ន វណ្ណ​នី មេបញ្ជាការ​ផ្នែក​សឹក​រង​សន្ទុក​និង​ក្រុមការងារ​នាំ​អំណោយ​ចែក​ជូន​ទុរគត៍ជន​

​កំពង់ធំ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ បាន ចាត់ តាំង លោក វរ​ស​នី​យ៍ ត្រី ប៊​ន វណ្ណ​នី មេបញ្ជាការ ផ្នែក សឹក រង សន្ទុក នៃ​បញ្ជា ការ ដ្ឋា​ន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ ព្រមទាំង លោក មេ​ប៉ុស្ដិ​បឹងល្វា មេឃុំ​បឹងល្វា និង​កងកម្លាំង នាំយក​នូវ​អំណោយ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ា​ណែ​ត ទៅ ឧបត្ថម្ភ ជូន​ទុរគត៍ជន​ម្នាក់ ដែល​រស់​នៅ​តែលតោល គ្មាន​ទីពឹង ក្នុងភូមិ កំពប់​អំបិល ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​តាម​ប្រភព​ព័ត៏មាន​ពី​ប្រជាពលរដ្ន​ដែល​ត្រូវជា​សាច់ញាតិ​ថា ទុរគត៍ជន​ខាងលើនេះ ឈ្មោះ ឯក ជ្រន អាយុ​៦៥​ឆ្នាំ ធ្លាប់ធ្វើ​ជា​យោធា មុន​សម័យ រ​ដ្ម​កម្ពុជា តែ​ក្រោយមក​ក្នុង​ឆ្នាំ​២០១៨ គាត់​ជួប​គ្រោះថ្នាក់​ចរាចណ៍​ដួល​ម៉ូតូ ប៉ះ​ចំ​ក្បាល ធ្វើអោយ​គាត់​កើត​ជំងឺ​សរសៃរ​ប្រសាទ ភ្លេចភ្លាំង​ច្រើន និង​ដើរ​ដេក​តាម​រោង តាម​ចំការ បើ​ទោះបី​បងប្អូន​ហៅ អោយ​មក​ស្នាក់នៅ​និង​ផ្ទះ អ្នកភូមិ​ផង​ក៏​មិន​មក​ដែរ ដូច្នោះ​ហើយ​ទើប​ធ្វើអោយ​គាត់ ខ្វះ​បាយ ខ្វះ​ទឹក និង​ខ្វះ​ការ​ផ្គត់​ផ្គង​ពី​បងប្អូន​។​

​អំណោយ​ទាំងនោះ​មាន អង្ករ​១​បេ ២៥​គីឡូក្រាម មី​១​កេះ និង​លុយ ឧបត្ថម ចំនួន​១៧​ម៉ឺន​រៀល​៕
​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com