ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ព្រ​ហស្បន៍ ៥​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ជួបជុំគ្នា ដើម្បី​ធ្វើការ​ពិនិត្យ​នូវ​សមិទ្ធផល ចំណុច​ខ្វះខាត និង បញ្ហា​ប្រឈម ក្នុង​ការអនុវត្ត​ការងារ​កន្លងមក ព្រមទាំង​ពិភាក្សា​ផ្លាស់ប្តូរ​មតិ​យោបល់ និង ឧត្តមា​នុវ​ត្ត ដែល​ជា​ធាតុ​ចូល សម្រាប់​លើក​ទិសដៅ​អនុវត្ត​ការងារ​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ជូន​ជាតិ​មាតុភូមិ ។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​រំឭក​នឹក​ដល់​គុណូបការៈ ប្រកបដោយ​ក្តី​កតញ្ញូដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​អតីត​យុវជន​កម្ពុជា ដែល​បាន​ស្ម័គ្រចិត្ត​តស៊ូ​លះបង់​ជីវិត សាច់​ស្រស់ ឈាម​ស្រស់ ដោយ​បាន​ចាប់ផ្តើម​ចលនា​តស៊ូ​រំដោះជាតិ ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​ផុត​ពី​ជ្រោះ​មរណៈ ហើយ​បាន​បន្ត​ការពារ ស្តារ និង​អភិវឌ្ឍ​ប្រទេស រហូតមកដល់​ពេល​បច្ចុប្បន្ន ។

​សម្តេច​ធិបតី បាន​ធ្វើ​ការចង្អុលបង្ហាញ​ថា យុវជន​បាន និង កំពុង ដើរតួនាទី​ស្នូល និង​ចូលរួម​បុព្វហេតុ​ជាតិ​មាតុភូមិ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ តាមរយៈ​ការបន្ត​ថែរក្សា​សមិទ្ធផល​យុវជន​ជំនាន់​មុន​បន្សល់ទុក កសាង​សមិទ្ធផល​វិជ្ជមាន​បន្ថែម ព្រមទាំង​រៀបចំ​មូលដ្ឋាន​រឹង​ម៉ាំ​សម្រាប់​ជំនាន់​ក្រោយ​ទៀត ក្នុងន័យនេះ ស​.​ស​.​យ​.​ក​. មាន​ភារកិច្ច​ចម្បង​ក្នុង​ការបង្កើត​វិធីសាស្ត្រ​ទាក់ទាញ​សមានចិត្ត ភាព​ច្នៃ​ប្រតិ​ដ្ឋ និង បត់បែន ដើម្បី​អាច​បំផុស​យុវជន​ឱ្យ​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ ដោយ​កាន់​ដៃ​គ្នា​ដើរ​លើ​វិថី​នៃ​សន្តិភាព ឆ្ពោះទៅរក​ការអភិវឌ្ឍ​រីកចម្រើន ក្នុង​ស្មារតី​សាមគ្គី​ភាពរឹងមាំ​នៃ​មហា​គ្រួសារ​យុវជន​កម្ពុជា ព្រមទាំង​កសាង​សង្គម​ទំនើប​មួយ​ដ៏​រឹងមាំ មាន​ឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់ ដែល​ជា​គន្លឹះ​ក្នុង​ការពង្រឹង​ខឿន​សេដ្ឋកិច្ច​ជាតិ ។ ទន្ទឹមនេះ បន្ត​ស្មារតី ឆន្ទៈ និង សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ ដែល​ជា​មូលដ្ឋាន​ប្រកបដោយ​ឥទ្ធិពល​ជា​វិជ្ជមាន ក្នុង​ការអប់រំ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​យុវជន​យើង នៅ​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​បន្ត​ពូន​ជ្រំ និង​កសាង​ប្រទេសជាតិ ស្រឡាញ់​ទឹកដី និង​មាតុភូមិ តាមរយៈ​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​‐​ដំណាក់កាល​ទី ១ ដោយ​រួម​បញ្ចូល​នូវ «​កម្មវិធី​គោលនយោបាយ​» និង «​វិធានការ​គន្លឹះ​» សំខាន់ៗ ដែល​បាន​កំណត់​ទិសដៅ និង​ជា​អាទិភាព ក្នុង​ការដឹកនាំ សំដៅ​ឈាន​ឆ្ពោះ​ទៅ​ដល់​ការសម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ជា​ប្រទេស​ចំណូល​ខ្ពស់ ។​

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី និង​ធនធាន​របស់​ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក​. គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សមាជិក សមាជិកា​គ្រប់រូប ចាប់តាំងពី​ថ្នាក់កណ្ដាល​រហូត​ដល់​ថ្នាក់មូលដ្ឋាន ដែល​បាន​ចូលរួម​អនុវត្ត​បាន​យ៉ាង​ពេញលេញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ «​ផែនការ​យុទ្ធសាស្ត្រ​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨» ដែល​នេះ​ពិតជា​បាន ឆ្លុះបញ្ចាំង​នូវ​ស្មារតី​សាមគ្គី​ឯកភាព​គ្នា​ដ៏​រឹងមាំ ប្រកប​ដោយ​ភាតរភាព រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ និង​មាន​ការបេ្តជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការបន្ត​ជ្រោង​ខ្ពស់​ទង់​ចលនា​យុវជន ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com